Saturday, August 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ដោះស្រាយតម្លៃស្រូវស្រង៉ែ នៅខេត្តបាត់ដំបង

ខេត្តបាត់ដំបង : នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំដោះស្រាយតម្លៃស្រូវស្រង៉ែ នៅសាលាខេត្តបាត់ដំបង។ កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង អភិបាលរងខេត្ត មន្រ្តីរដ្ឋបាលខេត្ត មន្ទីរកសិកម្មខេត្ត មន្រ្តីកសិកម្មឃុំ និងបណ្តារោងម៉ាសុីនពាក់ព័ន្ធ។

កិច្ចប្រជុំបានឯកភាពគ្នាទាំងស្រុង ដោយបណ្តារោងម៉ាសុីនទាំង១១ សហការជាមួយក្រសួងកសិកម្ម និងរដ្ឋបាលខេត្ត ចូលរួមអនុវត្តការងារដោះស្រាយថ្លៃស្រូវរួមគ្នា កសាងទំនុកចិត្ត និងជួយប្រមូលទិញស្រូវប្រជាកសិករឱ្យទទួលបានតម្លៃសមរម្យ ទទួលយកបានទាំងប្រជាកសិករនិងរោងម៉ាស៊ីន ដើម្បីជំរុញទីផ្សារស្រូវស្រង៉ែឱ្យកាន់តែមានប្រសិទ្ធភាព៕ រក្សាសិទ្ធដោយ​​: សុទ្ធលី

×