Monday, August 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមចោរឆក់កាបូបពីស្ត្រីម្នាក់និងបាញ់២គ្រាប់ ស្រាប់​តែ​មាន​បុរសម្នាក់ជិះ​ម៉ូតូមួយគ្រឿង​បាន​បុក​ជនសង្ស័យ​​បណ្ដាលឲ្យ​សន្លប់ ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួនក្រុមចោរម្នាក់

ភ្នំពេញ ៖ ក្រុមចោរបានឆក់កាបូបពីស្ត្រីម្នាក់ដែលជិះ PassApp បានសម្រេច និងបាញ់២គ្រាប់សំដៅកង់បី​ ផ្អេីលប្រជាជន និងប៉ូលិសទាំងយប់ នៅលេីផ្លូវជាតិលេខ២​ ស្ថិតក្នុងស្រុកកណ្ដាលស្ទឹង​ ខេត្ត​កណ្ដាល​ វេលាម៉ោង០១និង៤៥នាទីរំលងអធ្រាត្រឈានចូល​ ថ្ងៃទី១១​ ខែសីហា​ ឆ្នាំ​២០២៥​ស្ថិត​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​២។

ជន​សង្ស័យ​ពីរនាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​បាន​ធ្វេី​សកម្មភាព​ឆក់​កាបូប​ពី​នារី​ម្នាក់​ដែល​កំពុង​ជិះ​កង់​បី​ឥណ្ឌា​ បាន​សម្រេច​​ហេីយ​ជនសង្ស័យ​ម្នាក់​បាន​ចុះ​ពី​លេី​ម៉ូតូ​ហេីយ​ដក​កាំភ្លើង​បាញ់គំរាម​ចំនួន​ពីរគ្រាប់​ ភ្លាមៗ​នោះស្រាប់​តែ​មាន​បុរសម្នាក់ជិះ​ម៉ូតូមួយគ្រឿង​បាន​បុក​ជនសង្ស័យ​​បណ្ដាលឲ្យ​សន្លប់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ឃាត់បាន​ប្រគល់​ឲ្យសមត្ថកិច្ច​ ចំណែក​ឯ​បក្ស​ពួក​ម្នាក់​ជិះ​ម៉ូតូ​រត់​គេច​ខ្លួន​បាត់​ស្រមោល​។

ក្រោយពេលកើតហេតុសម្ថកិច្ចឃាត់ខ្លួនជនសង្សយ័ម្នាក់ បុរសជាអ្នកជិះម៉ូតូបុកជនសង្ស័យយកទៅប៉ុស្តិ៍ដើម្បីធ្វើការសួរនាំ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×