Monday, August 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្តនាំយកអំណោយសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន១០លានរៀល ជូនប្រពន្ធវីរៈយុទ្ធជនជួរមុខមានផ្ទៃពោះជិតគ្រប់ខែ

ខេត្តកំពង់ចាម: ស្ត្រីមានផ្ទៃពោះជិតគ្រប់ខែម្នាក់បានចូលមកសម្រាកនៅមន្ទីរពេទ្យខេត្តកំពង់ចាម ដើម្បីត្រៀមនិងសម្រាលកូន។ចំណែកប្ដីរបស់ខ្លួនវិញជាវីរៈយុទ្ធជនជួរមុខកំពុងតែរវល់ជាប់ដៃនិងប្រុងជើងការយ៉ាងខ្ពស់ដើម្បីទប់ទល់និងការឈ្លានពានបូរណភាពទឹកដីពីសំណាក់ទ័ពថៃ ទោះបីបទឈប់បាញ់ចូលជាធរមានក្រោមកិច្ចសម្របសម្រួលម្ចាស់ផ្ទះប្រទេសម៉ាឡេស៊ីជាប្រធានអាស៊ានយ៉ាងណាក៏ដោយ ថៃតែងតែប្រើល្បិចកលគ្រប់បែបយ៉ាងដើម្បីរំខានមកដល់កងទ័ពកម្ពុជាដូចជាប្រើជំពាមកៅស៊ូបាញ់មកលើភាគីកម្ពុជា បើមិនទប់ស្កាត់ឱ្យបានទាន់ពេលវេលានោះជម្លោះព្រំដែននិងផ្ទុះរីករាលដាលសារជាថ្មី។

អ្នកស្រីឡាច គឹមហៀង អាយុ៦១ ឆ្នាំរស់នៅស្រុកបាធាយ ដែលមកមើលកំដរកូនស្រីបានរៀបរាប់ថា: ក្រោមការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តមខ្លូតផនប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអ៊ុនចាន់ដា អភិបាលខេត្ត បាននាំយកអំណោយថវិកាចំនួន១០លានរៀលព្រមទាំងគ្រឿងឧបភោគបរិភោគរបស់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា គឺបានយកមកជូនដល់បន្ទប់ស្នាក់នៅក្នុងមន្ទីរពេទ្យខេត្តនាព្រឹកថ្ងៃទី១១សីហាឆ្នាំ២០២៥បានជូនដល់កូនស្រីរបស់គាត់ឈ្មោះជា មួយលាភ អាយុ៣៥ឆ្នាំ ដែលមានផ្ទៃពោះជិតគ្រប់ខែ។

អ្នកស្រីបានរៀបរាប់បន្តឲ្យដឹងទៀតថាកាលពីមុនកូនប្រសាររបស់គាត់ជាទាហានកងវិស្វកម្មនៅស្រុកបាធាយ
ក្រោយមកបានផ្លាស់ទៅរស់នៅខេត្តព្រះវិហារ មកដល់បច្ចុប្បន្ននេះមានរយៈពេលជិត២០ឆ្នាំហើយ។ កូនស្រីគាត់ឈ្មោះលាភ មានកូនរហូតទៅដល់បួននាក់ក្នុងនោះកូនបងពីរនាក់ស្រីទាំងពីរ កូនទីបីប្រុសនិងកូនទី៤ក្នុងផ្ទៃកូនស្រី ដែលនៅសល់តែថ្ងៃសម្រាលប៉ុណ្ណោះ។ មួយរយៈពេលកន្លងមកដោយសារភាគីទាហានថៃបានបាញ់គ្រាប់ប្លោងចូលមកព្រំដែនកម្ពុជាធ្វើឲ្យកូនស្រីរបស់គាត់ ដែលមានផ្ទៃពោះទៅហើយនោះបានសុំគោយន្តកន្ត្រៃរបស់អ្នកភូមិជិះគេចពីគ្រាប់ប្លោងមួយស្នាក់នៅជំរំភាសិតនៅវត្តពោធិ៍៥០០០ក្នុងខេត្តព្រះវិហារ បានរយៈពេលមួយអាទិត្យ ដោយសារតែពិបាកដេកណាមួយភ្លៀងមូសខាំកូន ទ្រាំមិនបានក៏ជិះរថយន្តឈ្នួលមកស្រុកកំណើតនៅស្រុកបាធាយខេត្តកំពង់ចាម។ ដោយសារតែកូនស្រីមានផ្ទៃពោះប៉ុន្មានថ្ងៃមុនមិនស្រួលខ្លួនចេះតែហត់ក៏បានធ្វើដំណើរមកមន្ទីរពេទ្យខេត្តកំពង់ចាម ដើម្បីឲ្យគ្រូពេទ្យពិនិត្យសុខភាព ដំណឹងនេះបានឮដល់ឯកឧត្តមអភិបាលខេត្តកំពង់ចាម ក្រោមការយកចិត្តទុកដាក់ ក៏បានយកអំណោយមកជូនកូនស្រីគាត់ដល់បន្ទប់ស្នាក់នៅក្នុងមន្ទីរពេទ្យខេត្តកំពង់ចាមពេលទទួលអំណោយកូនស្រីរំភើបពេកនិយាយមិនចង់ចេញរហូតស្រក់ទឹកភ្នែក។

ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តមានប្រសាសន៍ឲ្យដឹងដែរថាចំពោះការស្នាក់អាស្រ័យសម្រាលកូនក្នុងមន្ទីរពេទ្យខេត្តគឺរដ្ឋបាលខេត្តបានជួយសម្រួលបង់ថ្លៃសេវាជូនទាំងស្រុង។ដោយមិនបាច់ចំណាយថវិកាណាបន្តិចសោះ។ ចំណែកប្ដីវាទាហាននៅសមរភូមិមុខដែលកំពុងធ្វើដំណើរមកមើលប្រពន្ធនៅមន្ទីរពេទ្យ ព្រមទាំងមានបញ្ហាសុខភាពនោះគ្រូពេទ្យនិងជួយព្យាបាលដោយឥតគិតថ្លៃរហូតមានសុខភាពល្អនិងបានទៅបំពេញភារកិច្ចនៅអង្គភាពជួរមកវិញ។ឯកឧត្តមអភិបាលខេត្តបានជូនពរដល់ភរិយាវីរៈយុទ្ធជនជួរមុខឱ្យមានសុខភាពល្អទាំងប្រពន្ធនិងប្ដីជាមួយនោះព្រមទាំងឈ្នះអស់មារសត្រូវ៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី

×