Monday, August 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទេសបារាំងកោតសរសើរចំពោះការប្តេជ្ញាចិត្តរបស់ភាគីកម្ពុជានិងថៃ ក្នុងការកាត់បន្ថយភាពតានតឹង និងដោះស្រាយជម្លោះដោយសន្តិវិធី យោងតាមច្បាប់អន្តរជាតិ

ភ្នំពេញ ៖ សេចក្តីថ្លែងការណ៍របស់ក្រសួងអឺរ៉ុប និងការបរទេសបារាំង នៅថ្ងៃទី៨ សីហា ២០២៥ បានឲ្យដឹងយ៉ាងដូច្នេះថា ប្រទេសបារាំងសូមសម្តែងការសាទរចំពោះការប្រកាសធ្វើឡើងក្រោយកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ី ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែសីហា ដែលជាការបញ្ជាក់បន្ថែមលើការគោរពបទឈប់បាញ់ចុះថ្ងៃទី២៨ ខែកក្កដា និងជាការចាប់ផ្តើមកិច្ចសន្ទនាសាជាថ្មីរវាងប្រទេសទាំងពីរ។

ប្រទេសបារាំងកោតសរសើរចំពោះការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរក្នុងការកាត់បន្ថយភាពតានតឹង និងដោះស្រាយជម្លោះដោយសន្តិវិធី យោងតាមច្បាប់អន្តរជាតិ។

ប្រទេសបារាំងសូមសម្តែងការសាទរ និងការគាំទ្រចំពោះតួនាទីស្នូលរបស់ប្រទេសម៉ាឡេស៊ីក្នុងនាមជាប្រធានអាស៊ាន ក្នុងការស្វែងរកដំណោះស្រាយជម្លោះតំបន់ដោយសន្តិវិធី៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×