ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចេញសេចក្តីណែនាំ ស្តីពីស្តីពីនីតិវិធីនៃការបំពេញបែបបទគយ ចំពោះទំនិញមានដើមកំណើតនៅសហរដ្ឋអាម៉េរិក និងនាំចូលពីសហរដ្ឋអាម៉េរិកមកកម្ពុជា។
អនុលោមតាមបញ្ញត្តិប្រកាសលេខ ៦៣២ សហវ.ប្រក ចុះថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ របស់ក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការអនុវត្តអត្រាពន្ធគយលើទំនិញនាំចូលពីសហរដ្ឋអាមេរិក និងបទប្បញ្ញត្តិពាក់ព័ន្ធ ជាធរមាន អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សូមណែនាំនូវនីតិវិធីនៃការបំពេញបែបបទគយ ចំពោះទំនិញមាន ដើមកំណើតនៅសហរដ្ឋអាម៉េរិក និងនាំចូលពីសហរដ្ឋអាម៉េរិក ដូចខាងក្រោម៖
ក. និយមន័យ
១. ទំនិញប្រើរួច សំដៅដល់ទំនិញដែលបានឆ្លងកាត់ការប្រើប្រាស់រួច ឬបានកាន់កាប់រួចដោយអ្នកប្រើប្រាស់ដែល មិនមែនជាអ្នកផលិត, អ្នកចែកចាយ, ឬអ្នកលក់បន្ត។ ២. យានយន្តដែលអាចស្នើសុំអត្រាពន្ធគយ ០%៖
២.១. រថយន្តត្រូវមានលក្ខខណ្ឌដូចខាងក្រោម៖ ផលិតនៅ សហរដ្ឋអាម៉េរិក
ជារថយន្តដែលមានឆ្នាំម៉ូដែល ១ឆ្នាំមុនឆ្នាំបច្ចុប្បន្ន (N-1) ឬក្នុងឆ្នាំបច្ចុប្បន្ន (N) ឬ ១ឆ្នាំក្រោយឆ្នាំ បច្ចុប្បន្ន (N+1) និងមានចម្ងាយប្រើប្រាស់មិនលើសពី ៥ ០០០ គីឡូម៉ែត្រ ក្នុងកញ្ចក់ម៉ែត្ររថយន្ត (Odometer) S
ជារថយន្តដែលមានស្ថានភាពល្អក្នុងទម្រង់ដើម ដែលមិនបុក ប៉ះទង្គិច ខូចខាត រងការលិចទឹក ឬរងគ្រោះថ្នាក់ផ្សេងទៀត។
២.២. ទោចក្រយានយន្ត ត្រីចក្រយានយន្ត និង ATV ត្រូវមានលក្ខខណ្ឌដូចខាងក្រោម៖ ផលិតនៅ សហរដ្ឋអាម៉េរិក
ជាយានយន្តដែលមានឆ្នាំម៉ូដែល ១ឆ្នាំមុនឆ្នាំបច្ចុប្បន្ន (N-1) ឬក្នុងឆ្នាំបច្ចុប្បន្ន (N) ឬ ១ឆ្នាំក្រោយឆ្នាំ បច្ចុប្បន្ន (N+1) និងមានចម្ងាយប្រើប្រាស់មិនលើសពី ២ ០០០ គីឡូម៉ែត្រ ក្នុងកញ្ចក់ម៉ែត្រយានយន្ត(Odometer) S
ជាយានយន្តដែលមានស្ថានភាពល្អក្នុងទម្រង់ដើម ដែលមិនបុក ប៉ះទង្គិច ខូចខាត រងការលិចទឹក ឬ រងគ្រោះថ្នាក់ផ្សេងទៀត។
៣. ការដឹកជញ្ជូនត្រង់ សំដៅដល់ការដឹកជញ្ជូនទំនិញពីសហរដ្ឋអាម៉េរិកមកកាន់ព្រះរាជាណាចក្រកម្ពុជា ដោយ មិនឆ្លងកាត់ប្រទេសដទៃ លើកលែងតែករណីការផ្ទេរមធ្យោបាយដឹកជញ្ជូន (Transshipment) ឬការឆ្លងកាត់គយ (Customs Transit)៕ រក្សាសិទ្ធដោយ៖សុទ្ធលី




