Wednesday, January 14, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថានភាពពាណិជ្ជកម្ម-វិនិយោគនៅកម្ពុជា នៅតែរក្សាលំនឹង និងថែមទាំងមានកំណើនតិចតួច

ដ្បិតមានសភាពការមិនសូវស្រួលនៅឯបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដែលវាអាចប៉ះពាល់ខ្លះៗទៅលើស្ថានភាពទូទៅ ប៉ុន្តែស្ថានភាពពាណិជ្ជកម្ម-វិនិយោគ កម្ពុជានៅតែរក្សាលំនឹង និងថែមទាំងមានកំណើនតិចតួចទៀតផង ជាក់ស្ដែង បើតាមរបាយការណ៍ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បង្ហាញថា រយៈពេល ៧ខែ ឆ្នាំ២០២៥នេះ កម្ពុជាបានអនុម័តគម្រោងវិនិយោគ ចំនួន ៤៤០គម្រោង កើនឡើង ៨៨% ក្នុងទំហំទុនវិនិយោគ សរុប ៦.៧ពាន់លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤។

សេចក្តីប្រកាសព័ត៌មាន របស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ បានឲ្យដឹងថា
គិតចាប់ពី ខែមករា ដល់ ខែកក្កដា ឆ្នាំ២០២៥នេះ ការចុះបញ្ជីគម្រោងវិនិយោគមានចំនួន ៤៤០គម្រោង គឺកើនឡើង ២០៦គម្រោង ស្មើនឹងប្រមាណ ៨៨% ខណៈទំហំទុនវិនិយោគមានប្រមាណ ៦.៧ពាន់លានដុល្លារអាម៉េរិក កើនឡើងប្រមាណ ៣ពាន់លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ៨៤%។ ជាការកត់សម្គាល់ ត្រឹមតែរយៈពេល ៧ខែ នៃឆ្នាំ២០២៥ គណៈកម្មាធិការវិនិយោគកម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគ លើសការចុះបញ្ជីគម្រោងវិនិយោគ ពេញមួយឆ្នាំ២០២៤ រហូតដល់ទៅ ២៦គម្រោងឯណោះ។

សម្រាប់ក្នុងខែកក្កដា ឆ្នាំ២០២៥ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចុះបញ្ជីគម្រោងវិនិយោគ សរុបចំនួន ៦៧គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៩៤៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ៥៧ពាន់កន្លែង។ ក្នុងចំណោមគម្រោងវិនិយោគសរុបខាងលើនេះ មានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៤៣គម្រោង និងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ២៤គម្រោង៕ រក្សាសិទ្ធដោយ៖ពិសិដ្ឋ CEN

×