Wednesday, August 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ អញ្ជើញបើកវគ្គបណ្តុះបណ្តាលចុះឈ្មោះអ្នកស្វែងរកការងារ និងផ្ដល់ការងារជូនដល់ពលករខ្មែរ ដែលទើបវិលត្រឡប់ពីប្រទេសថៃ

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក “វគ្គបណ្តុះបណ្តាលចុះឈ្មោះអ្នកស្វែងរកការងារ” ដែលមានវត្តមានចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង ព្រមទាំងប្រធានគ្រប់អង្គភាពក្រោមឱវាទក្រសួង។
ពិធីនេះបានធ្វើឡើងនៅ២ទីតាំងផ្សេងគ្នាគឺ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងនៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥នេះ។

ថ្លែងក្នុងពិធីនោះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ថ្មីៗនេះ ក្រសួងបានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ក្នុងការរៀបចំយុទ្ធនាការ “ខ្មែរជួយរកការងារឱ្យខ្មែរ” ដើម្បីជួយរកការងារ និងផ្ដល់ការងារជូនដល់ពលករខ្មែរ ដែលទើបវិលត្រឡប់ពីប្រទេសថៃ ដោយបានដាក់ឱ្យដំណើរការការចុះឈ្មោះ ស្វែងរកការងារធ្វើតាមរយៈប្រព័ន្ធ Hotline ១២៩៧ និង Telegram Bot។
ឯកឧត្តមរដ្ឋមន្ត្រីបានបង្ហាញការជឿជាក់ថា តាមរយៈវគ្គបណ្តុះបណ្តាលនេះ នឹងជួយដល់ថ្នាក់ដឹកនាំក្រសួងយល់បានច្បាស់អំពីការចុះឈ្មោះស្វែងរកការងារធ្វើតាមរយៈ Telegram Bot (QR Code) និងជួយសម្របសម្រួលដល់ការចុះឈ្មោះជូនដល់បងប្អូនពលករខ្មែរ ដែលវិលត្រឡប់ពីប្រទេសថៃឱ្យទទួលបានព័ត៌មាន និងឱកាសការងារធ្វើដើម្បីធានាបានប្រាក់ចំណូលប្រចាំគ្រួសារ និងចូលរួមកសាងសេដ្ឋកិច្ចជាតិ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×