Wednesday, August 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សេវាផ្តត់ផ្គង់ទឹកស្អាតគាំទ្រដល់ការពង្រីកការវិនិយោគរបស់ក្រុមហ៊ុន Minebea នៅកម្ពុជា

រាជធានីភ្នំពេញ ៖ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបគណៈប្រតិភូក្រុមហ៊ុន Minebea Mitsumi Inc. ដឹកនាំដោយនាយកប្រតិបត្តិ និងជាប្រធានក្រុមប្រឹក្សាភិបាល លោក Yoshihisa Kainuma ដើម្បីពិភាក្សាអំពីដំណើរការពង្រីកប្រតិបត្តិការរបស់ក្រុមហ៊ុននៅកម្ពុជា។

ឯកឧត្តម ហែម វណ្ណឌី បានកោតសរសើរក្រុមហ៊ុន Minebea ដែលបានរួមចំណែកដ៏សំខាន់ដល់សេដ្ឋកិច្ច និងការបង្កើតការងារនៅកម្ពុជា ព្រមទាំងបានអបអរក្រុមហ៊ុនចំពោះជោគជ័យនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ និងការវិនិយោគថ្មីរបស់ខ្លួននៅក្នុងតំបន់សេដ្ឋកិច្ចពិសេសពោធិ៍សាត់។

ឯកឧត្តមបានជម្រាបជូនអំពីការវិនិយោគរបស់រាជរដ្ឋាភិបាល ដើម្បីភ្ជាប់បណ្តាញទឹកស្អាតពីបណ្តាញរបស់រដ្ឋាករទឹកពោធិ៍សាត់ ទៅតំបន់សេដ្ឋកិច្ចពិសេសពោធិ៍សាត់ ក្នុងគោលដៅធានានូវការផ្គត់ផ្គង់ទឹកស្អាតប្រកបដោយស្តង់ដារគុណភាព ដែលឆ្លើយតបនឹងតម្រូវការរបស់រោងចក្រផលិតគ្រឿងបង្គុំអេឡិចត្រូនិកសកលដូចជា Minebea ។

លោក Kainuma បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងក្រសួងដែលបានភ្ជាប់សេវាផ្គត់ផ្គង់ទឹកស្អាតសម្រាប់ខ្សែច្រវាក់ផលិតកម្មរបស់រោងចក្រនៅខេត្តពោធិ៍សាត់។ លោក​បានលើកឡើង​ថា រោងចក្រ Minebea Mitsumi លើ​ផ្ទៃដី២០ហិកតា​ក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញកំពុង​ដំណើរការយ៉ាងរលូន ហើយការសាងសង់​រោងចក្រ​នៅ​ខេត្ត​ពោធិ៍សាត់​​នឹង​ចប់រួចរាល់​នៅ​ខែ​តុលាខាងមុខ។

លោកបានបញ្ជាក់ថា៖ “អ្វីៗដំណើរការទៅដោយរលូន ហើយយើងខ្ញុំសូមអរគុណក្រសួង ដែលបានឆ្លើយតបតាមការស្នើសុំរបស់យើងសម្រាប់សេវាផ្គត់ផ្គង់ទឹកស្អាត ដែលធ្វើឱ្យយើងមានទំនុកចិត្តក្នុងការពង្រីកអាជីវកម្មនេះ។” រក្សាសិទ្ធដោយ៖សុទ្ធលី

×