Saturday, December 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

ឆ្នាំ​ជូត ៖ ការងារ នឹង​ជួប​បញ្ហា​ស្មុគស្មាញ​បន្តិច​ក្នុង​ការងារ តែ​ដោយ​គ្រាន់តែ​នឹងនរ​នោះ​គ្រប់យ៉ាង​សុទ្ធ​តែ​អាច​ដោះស្រាយបាន ។លុយកាក់ គួរ​ប្រយ័ត្នប្រយែង​ក្នុង​ការចំណាយ ។ មនោសញ្ចេតនា កក់ក្តៅ ផ្អែម​ល្ហែម ធ្វើឲ្យ​អ្នក​ដទៃ​កើត​ចិត្ត​ច្រណែន ។​

​ឆ្នាំ​ឆ្លូវ ៖ ការងារ មិន​ជា​ទី​គាប់ចិត្ត តែ​នៅ​តែ​អាច​ដំណើរការ​ទៅមុខ ។ លុយកាក់ ជា​ថ្ងៃ​មិន​សមស្រប​ដើម្បី​ធ្វើការ​សម្រេចចិត្ត​សំខាន់ៗ​អំពី​ហិរញ្ញវត្ថុ ។ មនោសញ្ចេតនា កុំ​ដោយសារ​រវល់​នឹង​ការងារ​ធ្វើឲ្យ​សោះអង្គើយ រឿង​មនោសញ្ចេតនា ។​

​ឆ្នាំ​ខាល ៖ ការងារ ជួប​ការលំបាក ឧបសគ្គ​ច្រើន ។ លុយកាក់ ល្អប្រសើរ មានឱកាស​ទិញ​បាន​របស់​ល្អ តម្លៃ​សមរម្យ ។ មនោសញ្ចេតនា គួរ​បង្កើត​ភាព​ភ្ញាក់ផ្អើល​ផ្អែមល្ហែម ដើម្បី​កម្តៅ​មនោសញ្ចេតនា ។​

​ឆ្នាំ​ថោះ ៖ ការងារ រាល់​ទំនង​ទំនង​គរ​ត្រួតគ្នា ធ្វើឲ្យ​ឥទ្ធិពល​អាក្រក់​ដល់​ការងារ ។ លុយកាក់ ជា​ថ្ងៃ​មិន​ល្អ​សម្រាប់​ការវិនិយោគ​រក​ចំណេញ ។ មនោសញ្ចេតនា​ត្រូវ​លៃ​ពេលវេលា​ឲ្យបាន​ច្រើន​សម្រាប់​រឿង​មនោស​ញ្ចេ​ត​នា ។​

​ឆ្នាំ​រោង ៖ ការងារ រីកចម្រើន​គួរ​ជាទី​មោទន រាល់​ឧបសគ្គ​មុនៗ​នេះ ត្រូវបាន​ដោះស្រាយ​រួចរាល់ ។ លុយកាក់ ថ្ងៃ​នេះ​ជួប​សំណាង​ល្អ​រឿង​លុយកាក់ ឬ​អាច​ទទួលបាន​កាដូ ។ មនោសញ្ចេតនា គួរ​ចេះ​ក្តាប់​ឱកាស​ក្នុង​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំ​ម្សាញ់ ៖ ការងារ រង​សម្ពាធ​ច្រើន ប្រយ័ត្នប្រយែង​ខ្លួន ព្រោះ​មាន​អ្នក​លួច​ឈ្នានីស​ពីក្រោយ​ខ្នង ។ លុយកាក់ ត្រូវ​ចេះ​រក្សា​តុល្យភាព​ចំណាយ​ចំណូល បញ្ចៀស​ការ​ខ្ចីបុល​អ្នក​ដទៃ ។ មនោសញ្ចេតនា ប្រយ័ត្ន​ពាក្យសម្តី​កុំឲ្យ​កើតមាន​ទំនាស់​ជាមួយ​គូស្នេហ៍ ។​

​ឆ្នាំ​មមី ៖ ការងារ រឿង​ប្រឈមមុខ​ជា​ច្រើន កំពុងស្ថិត​នៅ​ពីមុខ​អ្នក​ត្រូវ​នឹងនរ​ទប់ទល់ ។ លុយកាក់ ស្ថិរភាព តែ​មិន​ត្រូវ​ចាយវាយ​ខ្ជះខ្ជាយ ។ មនោសញ្ចេតនា ងាយ​កើត​ការខ្វែងគំនិត​គ្នា​ជាមួយ​គូស្នេហ៍ ។​

​ឆ្នាំ​មមែ ៖ ការងារ មិន​ត្រូវ​ប្រញាប់ប្រញាល់​ហួស បញ្ចៀស​កើត​មាន​កំហុស​ក្នុង​ការងារ ។ លុយកាក់ មាន​ខ្ទង់​ត្រូវ​ចំណាយ​ច្រើន ។ មនោសញ្ចេតនា ល្អប្រសើរ ។​

​ឆ្នាំ​វក ៖ ការងារ ប្រព្រឹត្តទៅ​ជា​ធម្មតា ពុំមាន​បញ្ហា​អ្វី​គួរ​ឲ្យ​ខ្វាយខ្វល់ ។ លុយកាក់ ថ្ងៃនេះ​អាច​ទិញ​បានរ​បស់​ល្អ តម្លៃថោក ។ មនោសញ្ចេតនា ជា​ថ្ងៃ​ដ៏​សមស្រប​សម្រាប់​ការសារភាព​ស្នេហ៍ ។​

​ឆ្នាំ​រកា ៖ ការងារ ជា​ថ្ងៃ​មិន​ល្អ​សម្រាប់​ការស្វែងរក​អតិថិជន​ថ្មី ។ លុយកាក់ ត្រូវ​ចំណាយ​ប្រាក់​ច្រើន ប្រយ័ត្ន​ត្រូវ​បាត់​របស់របរ លុយកាក់ ។ មនោសញ្ចេតនា ងាយ​កើតមាន​ទំនាស់ ឈ្លោះប្រកែក​គ្នា ។​

​ឆ្នាំចរ ៖ ការងារ គួរ​រៀនសូត្រ​បន្ថែម​បទពិសោធន៍​ពី​អ្នក​រួម​ការងារ ។ លុយកាក់ មាន​បន្ថែម​ខ្ទង់​ចំណូល​តិចតួច ។ មនោសញ្ចេតនា រីករាយ កក់ក្តៅ ។​

​ឆ្នាំ​កុរ ៖ ការងារ គួរ​បង្កើត​ទំនាក់ទំនង​ល្អ​ជាមួយ​អ្នក​រួម​ការងារ ។ លុយកាក់ ធូរធារ ចំណូល​កើនឡើង ។ មនោសញ្ចេតនា ល្អប្រសើរ សុភមង្គល ៕​

×