Wednesday, August 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អបអរសាទរទិវាជាតិវៀតណាមជាមួយនឹងការផ្តល់ជូនការបញ្ចុះតម្លៃសំបុត្រពិសេសពី Vietjet សម្រាប់គ្រប់ជើងហោះហើរទាំងអស់

*ធ្វើដំណើរ សៀមរាប-ហាណូយ ចាប់ពី USD0 ឡើង ដាក់អីវ៉ាន់បាន 20kg ឥតគិតថ្លៃ និងអត្ថប្រយោជន៍ផ្សេងៗទៀត!

(ភ្នំពេញ ថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៥) – ក្រុមហ៊ុន Vietjet សូមអញ្ជើញអ្នកធ្វើដំណើរពីប្រទេសកម្ពុជាទៅទស្សនាប្រទេសវៀតណាមជាមួយនឹងការបញ្ចុះតម្លៃសំបុត្រពិសេសនៅទូទាំងបណ្តាញហោះហើររបស់ខ្លួន រួមទាំងផ្លូវហោះហើរសៀមរាប-ហាណូយ ដែលបានបើកដំណើរការដើម្បីប្រារព្ធខួបលើកទី ៨០ នៃទិវាជាតិវៀតណាម។ ខណៈពេលដែលការប្រារព្ធពិធីធ្វើឡើងនៅថ្ងៃទី ២ ខែកញ្ញា ប្រូម៉ូសិនបញ្ចុះតម្លៃពិសេសនេះ មានសុពលភាពសម្រាប់ការធ្វើដំណើរក្នុងខែបន្ទាប់ ដែលផ្តល់ឱ្យអ្នកដំណើរនូវឱកាសដ៏ល្អឥតខ្ចោះក្នុងការរៀបចំផែនការដំណើរកម្សាន្តរបស់ខ្លួននៅប្រទេសវៀតណាម។

ចាប់ពីថ្ងៃនេះដល់ម៉ោង ២៣:០០ ថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៥ (GMT+7) ក្រុមហ៊ុន Vietjet ផ្តល់ជូនសំបុត្រអេកូចំនួន ៨០០,០០០ សំបុត្រ ដែលមានតម្លៃចាប់ពី USD0 (*) សម្រាប់លើគ្រប់ជើងហោះហើរក្នុងស្រុក និងអន្តរជាតិនៃប្រទេសវៀតណាម ដែលអាចអនុវត្តបានសម្រាប់ការធ្វើដំណើរចន្លោះពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៥ ដល់ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៦។ សំបុត្របញ្ចុះតម្លៃអាចកក់បានតាមរយៈ www.vietjetair.com។

លើសពីនេះ អ្នកដំណើរដែលកក់សំបុត្រអេកូតាមជើងហោះហើរអន្តរជាតិក្នុងអំឡុងពេលផ្ដល់ជូនពិសេសនេះ សម្រាប់ជើងហោះហើរចាប់ពីថ្ងៃទី ១៥ ខែកញ្ញា ដល់ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២៥ នឹងអាចដាក់ឥវ៉ាន់ដោយឥតគិតថ្លៃចំនួន ២០ គីឡូក្រាម (**) ផងដែរ។

ភ្ញៀវទេសចរណ៍ដែលមកទស្សនាទីក្រុងហាណូយក្នុងប៉ុន្មានសប្តាហ៍ខាងមុខអាចរីករាយនឹងការតាំងពិព័រណ៌ “៨០ ឆ្នាំនៃបុណ្យឯករាជ្យ – សេរីភាព – សុភមង្គល” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៨ ខែសីហា ដល់ថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២៥ ក្នុងព្រឹត្តិការណ៍ Vietjet នឹងបង្ហាញពីព្រឹត្តិការណ៍សំខាន់ៗរបស់ខ្លួនក្នុងវិស័យអាកាសចរណ៍វៀតណាម ដោយកត់សម្គាល់ដំណើរប្រតិបត្តិការអាជីវកម្មដែលកំពុងមានការរីកចម្រើនប្រកបដោយមោទនភាព ក្នុងនាមជាស្ពានអាកាសតភ្ជាប់វៀតណាមជាមួយពិភពលោក។ អ្នកទស្សនាអាចទទួលបានបទពិសោធន៍ថ្មីៗនៃកន្លែងតាំងពិពណ៌ដែលមានបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ការពិតនិម្មិត និងសកម្មភាពអន្តរកម្មនានា ខណៈពេលដែលមានឱកាសឈ្នះសំបុត្រយន្តហោះ ឬវត្ថុអនុស្សាវរីយ៍ជាច្រើនរបស់ Vietjet ផងដែរ។

ក្រុមហ៊ុន Vietjet បន្តវិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ឥតឈប់ឈរ ហើយកក្តាដែលជំរុញឱ្យមានការរីកចម្រើនទាំងនេះគឺដោយតែមានកងនាវាអាកាសចរទំនើប ភាពល្អឥតខ្ចោះនៃប្រតិបត្តិការអាជីវកម្ម និងការប្តេជ្ញាចិត្តដែលមិនផ្លាស់ប្តូរចំពោះសុវត្ថិភាពភ្ញៀវធ្វើដំណើរ។ អ្នកដំណើរពីប្រទេសកម្ពុជាអាចទាញយកអត្ថប្រយោជន៍ពីជើងហោះហើរទៅមកប្រចាំថ្ងៃរវាងខេត្តសៀមរាប និងទីក្រុងហាណូយ ដើម្បីទស្សនាវប្បធម៌ដ៏សំបូរបែបរបស់វៀតណាម។

ពីទីក្រុងហាណូយ អ្នកដំណើរអាចភ្ជាប់ជើងហោះហើរបានយ៉ាងរលូនទៅកាន់គោលដៅដ៏គួរឱ្យរំភើបរីករាយទូទាំងអាស៊ី និងប្រទេសជាច្រើនទៀត ខណៈពេលដែលរីករាយនឹងបទពិសោធន៍ដ៏អស្ចារ្យរបស់ក្រុមហ៊ុន Vietjet។

ការផ្តល់ជូននេះមានកំណត់ – តស់! កក់សំបុត្រឥឡូវនេះដើម្បីធ្វើដំណើរដ៏រីករាយទៅកាន់គោលដៅថ្មីៗនៅទូទាំងប្រទេសវៀតណាម និងប្រទេសជាច្រើនទៀត!

() មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវាផ្សេងៗ (*) លក្ខខណ្ឌផ្សេងត្រូវបានអនុវត្ត។ សម្រាប់ព័ត៌មានលម្អិត សូមពិនិត្យមើលនៅលើគេហទំព័ររបស់ Vietjet

#

អំពី ក្រុមហ៊ុន Vietjet
ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុងប្រទេសវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ត្រួសត្រាយផ្លូវទូទាំងតំបន់ និងជុំវិញពិភពលោកផងដែរ។ ដោយផ្តោតលើការគ្រប់គ្រងតម្លៃ ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនិងការអនុវត្ត ការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំងអស់ និងឈានមុខគេ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃ និងតម្លៃសមរម្យ ព្រមទាំងសេវាកម្មចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជន។
ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុតសម្រាប់សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផលតែមួយគត់របស់ពិភពលោក airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបានគេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយស្ថាប័នល្បីៗដូចជា Skytrax, CAPA, Airline Ratings និងជាច្រើនទៀត។

ព័ត៌មានបន្ថែមនៅ www.vietjetair.com

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ៖
QED Agency
លោក មី សុវណ្ណ (Sovann)
អ៊ីមែល៖ media@qed.agency
លេខទំនាក់ទំនង៖ +855 88 6000 321

Vietjet Air
កញ្ញា កែវ ដួង (Amy)
អ៊ីមែល៖ kieuduong@vietjetair.com
លេខទំនាក់ទំនង៖ +84 932 775 066

×