Saturday, December 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដំណើការ​បូក​ស្រង់​ពិន្ទុ​ប្រឡង​បាក់​ឌុប តាម​ប្រព័ន្ធ​កុំព្យូទ័រ មាន​បញ្ហា​បច្ចេកទេស ក្រោយ​ធ្វើ​កោសល្យវិច័យ រកឃើញ​និទ្ទេស​A កើន​ដល់​៤០៨​នាក់​

​ភ្នំពេញ ​៖ សេចក្តីប្រកាស​ព័ត៌មាន ស្ដីពី​ការ​លទ្ធផល​នៃ​ការធ្វើ​កោសល្យវិច័យ ការ​រ​ប្រកាស លទ្ធផល​ថ្មី សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ នៅ​ថ្ងៃស្អែក ទី​១៤ ខែកញ្ញា ឆ្នាំ ២០១៨ តាមរយៈ​ទំព័រ​ហ្វេ​ក​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៨ នៅតាម​មន្ទីរអប់រំ យុវជន និង​កីឡា​។​

​នា​រសៀល​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៨ គណៈកម្មការ​កោសល្យវិច័យ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​កំពុង​ពិនិត្យ ករណី​តវ៉ា​របស់​បេក្ខជន​ដែល​មិន​ពេញ​ចិត្តនឹង​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង​៖ ២០ សីហា ២០១៨ ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ដើម្បី​ធានាបាន​ថា ការប្រឡង​ដំណើរការ​ទៅដោយ​គោរព​តាម​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​អាច​ទទួលយក​បាន​។​

​គណៈ​គ​ម្មការ​កោ​ល​វិ​សល្ប​វិច័យ បាន​រកឃើញថា ដំណើការ​បូក​ស្រង់​ពិន្ទុ​តាម​ប្រព័ន្ធ​កុំព្យូទ័រ មាន​បញ្ហា​បច្ចេក ទេស​ដែល​បាន​ប៉ះពាល់​ដល់​ពិន្ទុ​វិញ្ញាសា​គណិតវិទ្យា​របស់​ថ្នាក់​វិទ្យាសាស្ត្រ ក្នុង​មណ្ឌល​មួយចំនួន ដោយសារ​កម្មវិធី​កុំព្យូទ័រ មិនបាន​បូក​ស្រង់​ពិន្ទុ​មុខវិជ្ជា​គណិតវិទ្យា​របស់​បេក្ខជន​ចំនួន ៧៤០ បន្ទប់​។ បន្ទាប់ពី​ដោះស្រាយ​បញ្ហា​បច្ចេកទេស​រួច លទ្ធផល​នៃ​ការប្រឡង​មាន​ដូចតទៅ ៖ បេក្ខជន​ជាប់​សរុប ៧៦.០៣៤​នាក់ ត្រូវជា ៦៧,០៧​ភាគរយ​។ បេក្ខជន​ជាប់​និទ្ទេស A មាន​ចំនួន ៤០៨​នាក់ និទ្ទេស B ចំនួន​២.២២២​នាក់ និទ្ទេស C ចំនួន ៦.០៥១​នាក់ និទ្ទេស D ចំនួន ១៥.១៨០​នាក់ និង​និទ្ទេស​E ចំនួន​៥២.១៨៣​នាក់​។ ក្រសួង​អប់រំ នឹង​ចេញ​លទ្ធផល​ប្រឡង​ថ្មី សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ នៅ​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៨ លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​នៃ​ក្រសួង និង​នៅ​ថ្ងៃទី​១៥ ខែកញ្ញា​ឆ្នាំ​២០១៨ នៅតាម​មន្ទីរអប់រំ​យុវជន​និង​កីឡា​៕​ ​ដោយ ​៖​ កូ​ឡាប​

×