Resemary រស់នៅប្រជុំជន Sherman ប៉ែកខាងលិចបុរីញូវយ៉ក អាមេរិក ត្រូវអ្នកជិតខាងច្រឡំវាជា “សត្វ” ក៏បាញ់ស្លាប់
តាម CNN ស្ត្រីឈ្មោះ Rosemary Billquist អាយុ៤៣ឆ្នាំ បានស្លាប់នៅថ្ងៃទី ២២/១១ ដោយគ្រាប់កាំភ្លើងខ្លី ១គ្រាប់។ អ្នកផ្ទុះអាវុធបាញ់ជាអ្នកជិតខាងឈ្មោះ Thomas B. Jadlowski, B-Jadlowski -នេះបើតាមព័ត៌មានផ្តល់ឲ្យដោយប៉ូលិសប្រចាំតំបន់។
នៅប៉ុស្តិ៍ប៉ូលិស Jadlowski ឆ្លើយថា ខ្លួនបានផ្ទុះអាវុធនៅរយៈចម្ងាយប្រហែល 180m ។ នៅពេលដឹងថា ខ្លួនបានប្រព្រឹត្តកំហុសយ៉ាងធ្ងន់ធ្ងរ ក៏ប្រញាប់ហៅផ្នែកសង្គ្រោះបន្ទាន់ភ្លាមៗ ប៉ុន្តែជនរងគ្រោះបានស្លាប់នៅមន្ទីរពេទ្យពុំយូរប៉ុន្មានក្រោយមក។ Jallowski ជាព្រានប្រមាញ់ម្នាក់ ពុំធ្លាប់មានអតីតទោសទេ។ បុរសរូបនេះក៏បានសហការជាមួយប៉ូលិស ដើម្បីបំភ្លឺហេតុការណ៍។
នាយប៉ុស្តិ៍ប៉ូលិស Jooh Ostander ឲ្យដឹងថា បុរសរូបនេះ មានសភាពតក់ស្លុត និងពុំទាន់ជឿពីអ្វីៗដែលបានកើតឡើង។
នាយប៉ុស្តិ៍រូបនេះ ឲ្យដឹងបន្ថែមប្រហែលជានាង Billguist បានដើរចូលដល់ផ្នែកដីជារបស់ អ្នកជិតខាងពេលត្រូវបាញ់នោះ។ ហេតុការណ៍លើកឡើងនៅគ្រាព្រះអាទិត្យរៀបលិច។
តាមច្បាប់របស់រដ្ឋញូវយ៉ក សកម្មភាពបាញ់ប្រើស ត្រូវបានហាមឃាត់ពេលព្រះអាទិត្យលិច ហេតុនេះការដែល Jadlowski ផ្ទុះអាវុធជាទង្វើល្មើសច្បាប់។
នាយប៉ុស្តិ៍ដដែលប្រាប់ CNN ថា ៖ “នេះជាការទទួលខុសត្រូវរបស់ព្រានប្រមាញ់។ ពួកគេត្រូវដឹងថា គ្រាដែលព្រះអាទិត្យលិច នោះរាល់សកម្មភាពប្រមាញ់សត្វ កាប់អុស ត្រូវបញ្ចប់ទាំងស្រុងមុនពេលនោះ៕ អាទិត្យ