Thursday, August 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងការងារ ប្រឹងប្រែងស្វែងរកការងារជូនពលករ ២៤ម៉ោង/២៤ម៉ោង ក្នុងមួយសប្តាហ៍មានឱកាសការងារប្រហែលជាង ៤ម៉ឺននាក់

ភ្នំពេញ ៖ ឈរលើជំហរយកចិត្តទុកដាក់ជួយពលរដ្ឋខ្មែរ ក៏ដូចជាពលករ ដែលវិលត្រឡប់មកពីប្រទេសថៃ ឲ្យមានការងារធ្វើ គឺក្រុមការងារក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ធ្វើការ ២៤ម៉ោង/២៤ម៉ោង , លោករដ្ឋមន្ត្រី  ហេង សួរ បានលើកឡើងថា ក្នុងមួយថ្ងៃ ហើយអាចរៀបចំបាន ៥ពាន់នាក់, ប៉ុន្តែបើនិយាយអំពីឈ្មោះបញ្ជូនចេញខ្ទង់ម៉ឺននាក់ឯណោះ ព្រោះថា ជួនកាលបញ្ជូនឈ្មោះទៅ ១០០នាក់ អាចជាប់បាន ៥០នាក់ ហើយក្រសួងផ្គូផ្គងឱ្យបានច្រើនកន្លែង ពេលដែលបងប្អូនចុះឈ្មោះហើយ យើងជូនគាត់ទៅរោងចក្រនោះតែម្ដង,  ករណីរោងចក្រនោះ មិនជាប់ បញ្ជូនទៅរោងចក្រមួយទៀត។

ការខិតខំប្រឹងប្រែងរបស់មន្ត្រីក្រសួងការងារបែបនេះ ត្រូវបានរំលេចឡើង ក្នុងពេលដែល លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិ ប្រាក់ឈ្នួលអប្បបរមា នាល្ងាចថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញតំណាងអង្គការវិជ្ជាជីវៈរបស់និយោជក តំណាងអង្គការវិជ្ជាជីវៈរបស់កម្មករ-និយោជិត និងអ្នកសារព័ត៌មាន ទៅទស្សនាបន្ទប់ផ្តល់ព័ត៌មាន ២៤ម៉ោង តាមរយៈលេខទូរស័ព្ទ Hotline 1297 ដែលបម្រើដល់ការស្វែងរកការងារធ្វើសម្រាប់បងប្អូនប្រជាពលរដ្ឋ ជាពិសេសពលករខ្មែរទើបមកពីប្រទេសថៃ។

រឿងស្វែងរកការងារធ្វើនេះ ជាទូទៅអ្នកខ្លះអាចប្រើពេល ១០ថ្ងៃ ទម្រាំតែទទួលបានការងារធ្វើ ប៉ុន្តែអ្នកខ្លះដាក់ពាក្យភ្លាម ទទួលបានការងារធ្វើភ្លាម ក៏មានដែរ។ ជាមធ្យមប្រចាំថ្ងៃ យើងមានការងារប្រហែល ៥ពាន់នាក់ ប៉ុន្តែក្រសួង នៅតែបន្តខិតខំធ្វើយ៉ាងណាឱ្យចំនួនការងារ ដែលបង្កើតបានប្រចាំថ្ងៃឱ្យបានច្រើនបន្តិច ទើបអាចស្រូបយកបងប្អូនដែលធ្វើមាតុភូមិនិវត្តន៍ បានលឿន ប្រសិនបើយើងជួយផ្គូផ្គងការងារឱ្យពួកគាត់បានធ្វើលឿន ក៏ជួយសម្រាលជីវភាពផងដែរ។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ឥឡូវនេះ អាចនិយាយបានថា មួយសប្តាហ៍មានឱកាសការងារប្រហែលជាង ៤ម៉ឺននាក់៕ រក្សាសិទ្ធដោយ៖ពិសិដ្ឋ CEN

×