រាជធានីភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៅថ្ងៃទី ២១ ខែសីហាឆ្នាំ២០២៥ បានចេញសេចក្តីជូនដំណឹងស្តីពី ការកែសម្រួលបន្ថយអត្រាពន្ធលើមធ្យោបាយដឹកជញ្ជូនសម្រាប់រថយន្តប្រើប្រាស់ថាមពល អគ្គិសនី (អ៊ីវី) ប្រភេទទេសចរណ៍ ដឹកទំនិញធុនតូចមានទ្វារ៤(ភិកអាប់) និងដឹកអ្នកដំណើរ ។
អនុលោមតាមការសម្រេចរបស់រាជរដ្ឋាភិបាល ដើម្បីជំរុញការប្រើប្រាស់រថយន្តដែលប្រើប្រាស់ថាមពល អគ្គិសនី (អ៊ីវី) នៅកម្ពុជា និងស្របតាមគោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី២០២៤-២០៣០ របស់រាជរដ្ឋាភិបាល ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមានកិត្តិយសសូមជូនដំណឹងដល់សាធារណជន និងម្ចាស់រថយន្តអំពី ការកែសម្រួលបន្ថយអត្រាពន្ធដែលមានចែងក្នុងប្រការ៤ ចំណុចទី៦ ចាប់ពីកម្រិត គ ដល់ ង នៃប្រកាសលេខ ៧៣៨ សហវ.ប្រក.អពដ ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សម្រាប់រថយន្តប្រើប្រាស់ ថាមពលអគ្គិសនី (អ៊ីវ៉ា) ប្រភេទទេសចរណ៍ ដឹកទំនិញធុនតូចមានទ្វារ៤(ភិកអាប់) និងដឹកអ្នកដំណើរ ។
ការកែសម្រួលបន្ថយអត្រាពន្ធក្នុងតារាងខាងលើនេះ ពុំមានអានុភាពប្រតិសកម្មចំពោះប្រាក់ពន្ធ និងប្រាក់ពន្ធ បន្ថែមសម្រាប់រថយន្តអីប៊ីដែលបានបង់កន្លងមកនោះទេ។
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជឿជាក់យ៉ាងមុតមាំថា សាធារណជន និងម្ចាស់រថយន្តប្រើប្រាស់ថាមពល
អគ្គិសនី (អ៊ីវី) ទាំងអស់នឹងយកចិត្តទុក់ដាក់អនុវត្តតាមខ្លឹមសារនៃសេចក្ដីជូនដំណឹងនេះឱ្យមានប្រសិទ្ធភាពខ្ពស់៕ រក្សាសិទ្ធដោយ៖សុទ្ធលី

