Tuesday, August 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កិច្ចពិភាក្សាការងាររវាងគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដើម្បីជំរុញការអនុវត្តការពង្រឹងអនុលោមភាពលើការនាំចូលធាតុចូលផលិតកម្មរបស់គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់បម្រើការនាំចេញ

ភ្នំពេញ ៖ កាលពីរសៀលថ្ងៃចន្ទ ២កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជួបពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដោយមានការចូលរួមពីសំណាក់ឯកឧត្តម សុខ ពិសិដ្ឋ ទីប្រឹក្សាផ្ទាល់សម្តេចធិបតីនាយករដ្ឋមន្ត្រី និងមន្ត្រីដែលមានសមត្ថកិច្ចពាក់ព័ន្ធរបស់ស្ថាប័នទាំងពីរ ដើម្បីពិនិត្យទៅលើការអនុវត្តការពង្រឹងអនុលោមភាពលើការនាំចូលធាតុចូលផលិតកម្មរបស់គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់បម្រើការនាំចេញ។

កន្លងមក ការអនុវត្តវិធានការពង្រឹងអនុលោមភាពលើការនាំចូលធាតុចូលផលិតកម្មរបស់គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់បម្រើការនាំចេញ បានជួបប្រទះនូវបញ្ហាមួយចំនួនដែលទាមទារឱ្យស្ថាប័នទាំងពីរជួបពិភាក្សាដើម្បីរៀបចំយន្តការសមស្រប និងកំណត់នូវនិយាមនីតិវិធីប្រតិបត្តិការងារ (Standard Operation Procedure – SOP) ដើម្បីជំរុញឱ្យកិច្ចការនេះកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបទៅនឹងតម្រូវការ, ការលំបាក និងបញ្ហាប្រឈមរបស់វិនិយោគិន ដើម្បីធានាដល់ការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគនៅកម្ពុជា ក៏ដូចជាការលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងការទាក់ទាញវិនិយោគថ្មី និងការថែទាំវិនិយោគដែលមានស្រាប់។ លទ្ធផលនៃកិច្ចប្រជុំនេះ នឹងត្រូវគោរពរាយការណ៍ជូនថ្នាក់ដឹកនាំនៃស្ថាប័នទាំងពីរដើម្បីស្នើសុំមតិដឹកនាំ៕រក្សាសិទ្ធដោយ៖សុទ្ធលី

×