Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដំណើរ​ដប​ខ្លាញ់​បន្ទាប់ពី​បូម​ពី​រាងកាយ​អ្នក​«​កែ​រាង​»​ឆ្ពោះទៅកាន់​ទីណា​

បច្ចុប្បន្ននេះ​មាន​វិធីសាស្ដ្រ​សម្រាប់​មាន​រាង​ស្វែ​ល​ស្អាត​ជាច្រើន​៖ ការបរិភោគ​អាហារ​តម ហាត់ប្រាណ ហាត​យូ​ហ្គា​។​ល​។​ប៉ុន្ដែ​មាន​មនុស្ស​មិនតិច​ទេ​ដែល​ខ្វះ​ចិត្ត​អំណត់​ចង់​ទទួលយកបាន​ផល​ភ្លាម ព្រោះ​តែមាន​សេវា​មួយ​កំពុង​រង់ចាំ​៖ សេវា​បូម​ខ្លាញ់​ចេញពី​រាងកាយ​។​


​​ការ​បូម​ខ្លាញ់​គឺជា​វិធី​កម្ចាត់​ខ្លាញ់​ចេញពី​រាងកាយ​បាន​យ៉ាង​ឆាប់​។​ប៉ុន្ដែ​គួរ​ចងចាំ​ថា ពុំមែន​មនុស្ស​សុទ្ធតែ​អាច​បូម​ខ្លាញ់​ចេញ​នោះទេ​។ តាម​អ្នកឯកទេស ការ​បូម​ខ្លាញ់​អាច​ទទួលបាន​ជោគជ័យ​ច្រើន​ចំពោះ​អ្នកមាន​បរិមាណ​ខ្លាញ់​កម្រិត​មធ្យម​។​ប្រសិនបើ​សុភាពនារី​ទាំងឡាយ​មាន​សមាមាត្រ​ខ្លាញ់​ខ្ពស់​ពេក ឬ​មាន​ពីលើ​ដល់​ក្រោម​នោះ គេ​ទូន្មាន​ពុះ​គប្បី​ជ្រើស​រើសយក​វិធី​បូម​ខ្លាញ់​ដើម្បី​សម្រក​ទម្ងន់ ហើយ​មាន​រាង​ស្វែ​ល​នោះទេ​។​

​​មូលហេតុ​គឺ​ពេលនោះ​បណ្ដា​កោសិកា​ថ្លើម​ម​បាន​ក្លាយជា​ដុំ​ពក ពេលខ្លះ​គេ​កាត់​ចេញមក​មាន​ទំហំ​ប៉ុន​ស៊ុត​ឯណោះ ។​ហេតុនេះ​វា​ពិបាក​នឹង​បូម​ឱ្យអស់​ណាស់ អ្នកឯកទេស​ក៏​កត់សម្គាល់ថា ក្នុង​មួយ​លីត្រ​ខ្លាញ់​ដែល​បូម​ចេញ​មាន​ឈាម​ប្រមាណ ១,៣- ១,៤ ។​មានន័យថា ការ​បូម​ខ្លាញ់​ចេញ​កាន់តែច្រើន នោះ​អ្នកនឹង​បាត់បង់​ឈាម​កាន់តែច្រើន​ដែរ ដូច្នេះហើយ​ទើប​ការ​បូម​ខ្លាញ់​ចំពោះ​អ្នក​ធាត់​ជ្រុល​គឺ​គ្រោះថ្នាក់​ណាស់​

​សុភាពនារី​ទាំងឡាយ​ត្រូវ​ចងចាំ​ទៀតថា ពុំមែន​គ្រាន់តែ​បូម​ខ្លាញ់​រួច​នាង​នឹងមាន​រាង​ស្វែ​ល​អស្ចារ្យ​ភ្លាម​នោះទេ អ្នក​ត្រូវ​អនុវត្តន៍​របបហូបចុក​និង​លំ​ហាត់ប្រាណ​សមស្រប​មួយ ពុំនោះសោត​រាងរៅ​មុន​របស់​អ្នកនឹង​«​សណ្ឋិត​»​ចូលមកក្នុង​រាងកាយ​អ្នក​ដដែល​ទេ​

​វត្ថុ​ធាតុ​សម្រាប់​ផលិត​ទឹកក្រឡុក​ដើម្បី​រក្សា​រាង​

​រឿងរ៉ាវ​ខាងលើ​ពិតជា​ងាយស្រួល​យល់ដឹង ប៉ុន្ដែ​មនុស្ស​ជា​ច្រើ​មាន​ចម្ងល់​ថា ចំនួន​ខ្លាញ់​ដែល​បូម​ចេញ​នោះ​វា​រសាត់អណ្ដែត​ទៅ​ទីណា​។​គេហទំព័រ​កែ​សម្ផស្ស​មួយ​បាន​ផ្សាយ​ព័ត៌មាន​ថា ខ្លាញ់​ដែល​បូម​ចេញ​ទាំងនោះ​អាច​ត្រូវបាន​យកទៅ​បូម​បន្ដឹង​ដើមទ្រូង បន្ដឹង​ស្បែ​កមុខ​និង​ផលិត​ជា​គ្រឿង​ថែ​សម្ផស្ស ប្រាកដ​ណាស់​រឿងនេះ​ពិតជា​មាន ប៉ុន្តែ​សម្រាប់​ហាង​កែ​សម្ផស្ស​ដែល​រកស៊ី​គ្មាន​គុណធម៌​ប៉ុណ្ណោះ ។​ព្រោះ​តាម​វិទ្យាសាស្ត្រ ដោយសារ​កត្តា​ប្រព័ន្ធ​ការពារ​រាងកាយ​មិន​អនុញ្ញាតឱ្យ​យក​«​របស់​»​ពី​មនុស្ស​ម្នាក់​ទៅ​លក់​ឬ​ចែករំលែក​ចូលក្នុង​សរីរាង្គ​របស់​អ្នកផ្សេង ដោយសារ​វា​អាច​បង្ក​ប្រតិកម្ម​ធ្វើឱ្យ​រលាក ហើម​ខ្លាំង និង​អាច​បណ្ដាល​ឱ្យស្លាប់​បាន​ទៀតផង​៕
​សី​សា​


×