ក្រោយពេលបើករថយន្ដចូលទៅកាន់ទីលានដែលមានមនុស្សកុះករមួយកាលពីយប់ថ្ងៃទី១២កញ្ញា ជនល្មើសនូវបាន ប្រើកាំបិតកាប់ចាក់បន្ថែមទៀត ធ្វើឱ្យមនុស្ស១១នាក់ស្លាប់។

កាសែតGuardian បានដកស្រង់សម្ដីរដ្ឋអំណាចស្រុកហេងយ៉ាង ខេត្តហ៊ូណាន់ថា៖ ជនល្មើសធ្លាប់បានជាប់ទោសច្រើនដងពីបទចោរកម្ម ជួញដូរគ្រឿងញៀននិងអំពើល្មើសផ្សេងទៀត។វាបានបើករថយន្ដបំបុកហ្វូងមនុស្សនិងប្រើកាំបិតវាយប្រហារទៅលើអ្នកដំណើរ ក្នុងគោលបំណងសងសឹកសង្គម។
មនុស្ស១១នាក់បានស្លាប់, ៤៤នាក់រងរបួស ហើយមនុស្សមួយចំនួនកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរបំផុត។
តាមសាក្សីជាច្រើននៅក្នុងកន្លែងកើតហេតុនោះថាក្រោយពេលជនល្មើសបុកមនុស្ស២នាក់ហើយ បានបន្ថែមល្បឿនទៅកាន់ហ្វូងមនុស្សកំពុងដើរនិងរាំនៅលើទីលាន។
មានមនុស្សខ្លះបានខ្ទាតចម្ងាយ៥ម៉ែត្រហើយរយន្ដបានរលត់ម៉ាស៊ីនខណៈពេលដែលបុកចំដើមឈើមួយ។បន្ទាប់មកជនល្មើសត្រកូលយ៉ាង បានកាន់កាំបិតកាប់ទៅលើមនុស្សជាច្រើនទៀត ទម្រាំប៉ូលិសមកដល់។
សាក្សីដែលសុំមិនបញ្ចេញឈ្មោះរំលឹកឡើងវិញថា នៅលើទីលានពោរពេញដោយឈាមនិងស្បែកជើងរបស់ជនរងគ្រោះ។អ្នកខ្លះត្រូវរយះក្បាល ព្រោះរងការកាប់ដល់ទៅ២កាំបិត។មនុស្ស៣នាក់បានស្លាប់នៅពីមុខខ្ញុំ ក្នុងនោះមានស្រី្ដជាម្ដាយវ័យ២៩ឆ្នាំ។ ពិតជាព្រៃផ្សៃនិងខ្លោចផ្សាណាស់!
សូយន