Thursday, September 4, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សព្វព្រះរាជហឬទ័យស្តេចយាងចូលរួមជាមហាកិត្តិយសក្នុងពិធីរំលឹកខួបលើកទី៨០ ទិវាជ័យជម្នះនៃសង្គ្រាមតស៊ូរបស់ប្រជាជនចិន

ប្រទេសចិន ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឬទ័យស្តេចយាងចូលរួមជាមហាកិត្តិយសក្នុងពិធីរំលឹកខួបលើកទី៨០ ទិវាជ័យជម្នះនៃសង្គ្រាមតស៊ូរបស់ប្រជាជនចិន ដែលប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥នេះ តបតាមបង្គំសូមយាងរបស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន។
ខួបលើកទី៨០ នេះ ប្រារព្ធឡើង ដើម្បីរំលឹកពីជ័យជម្នះរបស់ប្រជាជនចិន ក្នុងការថែរក្សាសន្តិភាពជារួម និងមានការចូលរួមពីបណ្តាប្រទេសជាមិត្តជាច្រើនផងដែរ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×