ភ្នំពេញ ៖ នាព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានទទួលជួបលោកស្រី ទេព បូព្រឹក្ស និងក្រុមការងារ ដើម្បីសម្តែងការគួរសមនិងធ្វើបទបង្ហាញនូវវីដេអូឯកសារស្តីពីការចូលរួមរបស់លោកស្រី ដែលបានតំណាងអោយអ្នកចម្រៀងយុវវ័យកម្ពុជាសម្តែងក្នុងកម្មវិធីប្រគំតន្ត្រីនៃមហោស្រព «Round Festival »នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេសុីកាលពីថ្ងៃទី២០ ដល់២២ ខែមិថុនាឆ្នាំ២០២៥នាពេលកន្លងទៅ។
ឆ្លៀតក្នុងឱកាសនេះលោកជំទាវបណ្ឌិតសភាចារ្យ បានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ ជូនប័ណ្ណសរសើរដល់លោកស្រី ទេព បូព្រឹក្ស និងក្រុមការងារ ដេីម្បីជាការលេីកទឹកចិត្តសម្រាប់ការចូលរួមលើកស្ទួយ និងផ្សព្វផ្សាយសិល្បៈវប្បធម៌ជាតិនៅលេីឆាកអន្តរជាតិ ក្នុងព្រឹត្តិការណ៍ខាងលេីផងដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី











