ភ្នំពេញ ៖ កាលពីល្ងាចថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលាបុរីកោះពេជ្រ កម្មវិធីកម្រាលព្រំក្រហម និងប្រគល់ពានរង្វាន់នៃមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៣ បានប្រព្រឹត្តទៅដោយជោគជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងដោយមានការចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ ព្រមទាំងផលិតករភាពយន្ត សិល្បករ សិល្បការិនី និងភ្ញៀវកិត្តិយសជាតិ អន្តរជាតិសរុបប្រមាណ៥០០រូប។
នៅក្នុងឱកាសដ៏វិសេសវិសាលនោះ ពានរង្វាន់សរុបចំនួន ១៩ពានត្រូវបានផ្តល់ជូនដល់ផលិតករ អ្នកនិពន្ធ អ្នកដឹកនាំរឿង ព្រមទាំងតារាសម្តែងឆ្នើមទាំងជាតិ និងអន្តរជាតិ ដែលជាសក្ខីភាពបញ្ជាក់ពីសមត្ថភាព ទេសពកោសល្យ និងការខិតខំប្រឹងប្រែងរបស់ពួកគេក្នុងវិស័យភាពយន្ត។ សមាគមសិល្បករខ្មែរ សូមចួលរួមអបអរសាទរចំពោះម្ចាស់ពាន់រង្វាន់ទាំងអស់ផងដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី







