Monday, September 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្លឹបអ្នកកាសែតកម្ពុជា និងFASMEC រៀបចំវេទិកាសារព័ត៌មានលើប្រធានបទ «ការជំរុញ ការផលិត និងការគាំទ្រផលិតផលខ្មែរ»

រាជធានីភ្នំពេញ ៖ក្លឹបអ្នកកាសែតកម្ពុជា សហការជាមួយសមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និង មធ្យមនៅកម្ពុជា បានវេទិកាសារព័ត៌មានលើប្រធានបទ «ការជំរុញ ការផលិត និងការគាំទ្រផលិតផលខ្មែរ» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥នៅការិយាល័យកណ្តាលសមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និង មធ្យមនៅកម្ពុជា ស្ថិតនៅមហាវិថីព្រះនរោត្តម សង្កាត់ចតុមុខ ខណ្ឌចំការមន រាជធានីភ្នំពេញ (ទល់មុខក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ)។

ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) សូមជម្រាបជូនថា ដោយមានការគាំទ្រពីសមាគមមូលនិធិ សម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា (FASMEC) ក.អ.ក រៀបចំ វេទិកាសារព័ត៌មានដូចប្រធានបទខាងលើ ដើម្បីផ្ដល់ឱកាសដល់ថ្នាក់ដឹកនាំ FASMEC បានលើក ឡើងពីការជំរុញ ការផលិតផលិតផលក្នុងស្រុកទាំងបរិមាណ និងគុណភាព សុវត្ថិភាព ធ្វើយ៉ាងណា បំពេញតម្រូវការប្រើប្រាស់អំឡុងពេលពហិការមិនប្រើប្រាស់ផលិតផលប្រទេសថៃ។ ឱកាស និងបញ្ហាប្រឈម រួមទាំងដំណោះស្រាយ និងសន្ទុះនៃការគាំទ្រផលិតផលក្នុងស្រុកក៏នឹងត្រូវបានលើកឡើងក្នុងវេទិកាសារព័ត៌មាននេះផងដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×