សៀមរាប ៖ សិប្បកម្មកែច្នៃត្រី យន់ ស៊ីនួន មានទីតាំងស្ថិតនៅភូមិអារញ្ញ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ។ លោកស្រី យន់ ស៊ីនួន ម្ចាស់សិប្បកម្មកែច្នៃត្រី យន់ ស៊ីនួន បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃទី១០ខែកញ្ញានេះថា ត្រីងៀត ត្រីឆ្អើរ និងត្រីប្រាហ៊ីម ជាផលិតផលចម្បងកែច្នៃពីត្រីក្នុង ស្រុក ដូចជាត្រីរ៉ស់ ត្រីប្រា ត្រីអណ្តែង ត្រីឆ្លូញ សម្រាប់ផ្គត់ផ្គង់លើទីផ្សារក្នុងស្រុកនិងមួយចំនួនត្រូវបាននាំចេញទៅក្រៅប្រទេស។
លោកស្រី យន់ ស៊ីនួន បានថ្លែងថា សហគ្រាសត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០២ ដោយផ្តោត និង មានការតាំងចិត្តខ្ពស់ក្នុងារថែរក្សាមុខម្ហូបខ្មែរប្រពៃណី ដែលជាកេរ្តិ៍ មរតកដូនតា ដូចជាត្រីងៀត ប្រហុក និងផ្អក់ ជាមួយសុវត្ថិភាពនិង គុណភាព។ ផ្ដើមចេញពីអាជីវកម្មលក្ខណៈគ្រួសារបានរីកចំរើន ដោយសារ ការអនុវត្តអនាម័យល្អ និងប្រភពត្រីនិរន្តរភាព។ ម្ចាស់សហគ្រាសមានជំនាញ បទពិសោធន៍ច្បាស់លាស់ក្នុងការកែច្នៃ ក្នុងការផ្គត់ផ្គង់ផលិតផលជលផលមានគុណភាពសម្រាប់ទីផ្សារ ក្នុងស្រុក ផ្សារធម្មជាតិនៅខេត្តសៀមរាប និងរាជធានីភ្នំពេញ រួម ទាំងអ្នកចែកចាយបន្តក្រៅប្រទេស ជាពិសេសអនិកជនខ្មែរ ដែល រស់នៅអូស្ត្រាលី អាមេរិក ជប៉ុន និងកូរ៉េ។ ក្រោយទទួលបាន COS សហគ្រាសបង្កើនការលក់ទៅផ្សារទំនើប និងកើនតម្លៃល្អជាងមុន។
ត្រីងៀត ត្រីឆ្អើរ និងត្រីប្រាហ៊ីម ជាផលិតផលចម្បងកែច្នៃពីត្រីក្នុង ស្រុក ដូចជាត្រីរ៉ស់ ត្រីប្រា ត្រីអណ្តែង ត្រីឆ្លូញ។ផលិតផលសម្រេច មានតម្លៃមធ្យមពី៩-៣២ដុល្លារ/គ.ក សម្រាប់អតិថិជនធម្មតានិងចំណូលមធ្យម។
សមត្ថភាពផលិតកម្មរបស់សហគ្រាសនៅមានកម្រិតរួមទាំងផលិតផលមិនទាន់មានការបញ្ជាក់សុវត្ថិភាព កង្វះខាតសម្ភារ បរិក្ខារដើម្បីផលិត ឱ្យមានគុណភាពនិងសុវត្ថិភាព ការអភិវឌ្ឍទីផ្សារនិងបច្ចេកវិទ្យាហាលសម្ងួត ជាបញ្ហាប្រឈមដែល ចូលទៅទីផ្សារដែលមានតម្លៃថ្លៃ។
ដោយមានកិច្ចគាំទ្ររបស់គម្រោង CAPFISH-Capture ចំពោះសហគ្រាស សហគ្រាសត្រូវដោះស្រាយដើម្បី
កញ្ចប់វិនិយោគរបស់គម្រោង និងប្រាក់កម្ចី ជួយសហគ្រាសកែលម្អទីតាំង និងសម្ភារ បរិក្ខារកែច្នៃ និងទទួលវិញ្ញាបនបត្រនិមិត្តសញ្ញាគុណ ភាពផលផលិតផលជលផលកម្ពុជា CQS។ កម្មវិធីនេះជួយបង្កើនផលិតភាព កែលម្អការវេចខ្ចប់ និងផលិតភាពកើនពី១៥ទៅ១៨តោនក្នុង មួយឆ្នាំ ជាមួយតម្លៃកាន់តែប្រសើរ។ ការវិនិយោគរបស់គម្រោងជួយអោយ សហគ្រាស ទទួលបានប្រាក់ចំណូលកាន់តែប្រសើរ ផ្គត់ផ្គង់។
លោកស្រីបានថ្លែងថា “ខ្ញុំកែច្នៃត្រីងៀតគ្រប់ប្រភេទនេះបានយកវត្ថុធាតុដើមមកពីសហគមន៍របស់យើងខ្ញុំនៅក្នុងភូមិអារញ្ញនិងមួយចំនួនមកពីក្រោម។ពីមុនមកដែលមិនទាន់បានរៀបចំរោងធ្វើត្រីងៀតនេះទីផ្សារមិនទាន់មានសន្ទុះខ្លាំងនៅឡើយទេ តែមួយរយៈក្រោយនេះតាំងពីបានការវិនិយោគពីកម្មវិធី CAPFISH-Capture គឺបានរៀបចំរោងសម្ងួតលទ្ធផលត្រីងៀតនេះតាមកម្រិតស្តង់ដារធ្វើឲ្យសិប្បកម្មបង្កើនការលក់មានការកើតឡើង។ផលិតផលរបស់សិប្បកម្មរបស់នាងខ្ញុំបាននាំចេញទៅក្រៅប្រទេសច្រើនគួរសម ដូចជា អូស្ត្រាលីនិងអាមេរិក និងកាណាដា ដោយបានផ្ញើតាមរយៈក្រុមហ៊ុនផ្សេងៗដោយមានកម្រិតនៅឡើយ”។
បើតាមលោកស្រីម្ចាស់សិប្បកម្មរូបនេះ ក៏បានព្យាយាមពង្រីកអាជីវកម្មនេះហើយការកម្មង់ទិញរបស់អតិថិជនក៏មានការកើនឡើងច្រើនជាងមុន ហើយសព្វថ្ងៃក៏មានការមមាញឹកក្នុងការកែច្នៃនេះកាន់តែច្រើនឡើង។ ខ្ញុំគាំទ្រតែផលិតផលវត្ថុធាតុដើមក្នុងស្រុកតែប៉ុណ្ណោះ។ផលិតផលដែលខ្ញុំផលិតផលគឺខ្ញុំកែច្នៃគឺសុទ្ធតែត្រីទាំងអស់។ ការធ្វើប្រហុក ត្រីងៀត ត្រីឆ្អើរនេះ មិនមានការប្រើសារធាតុគីមីគឺប្រើតែ ប៊ីចេង ស្ករនិងអំបិលតែប៉ុណ្ណោះ។ហើយការធ្វើនេះតាំងពីចាប់ផ្ដើមរហូតដល់ផលិតផលសម្រេច គឺមានអនាម័យនិងគុណភាពយ៉ាងល្អត្រឹមត្រូវ។ ចំណែកឯតម្លៃគឺសមរម្យមិនមានការឡើងថ្លៃនោះទេ គឺតម្លៃដដែលតាំងតែពីដំបូង។ កាលពីមិនទាន់ចូលក្នុងគម្រោងCAPFISH-Captureការកម្មង់របស់ខ្ញុំនៅមានកម្រិតនៅឡើយ។ប៉ុន្តែឥឡូវនេះក្រោយចូលកម្មវិធីនេះ ខ្ញុំបាទដំឡើងរោងសម្ងួតរួចហើយ គឺធ្វើឲ្យអតិថិជនគាំទ្រច្រើនមានការចាប់អារម្មណ៍ចំពោះផលិតផលរបស់ខ្ញុំកាន់តែប្រសើរជាងមុនច្រើន។ដោយមានការកើនឡកើនឡើងប្រមាណជា 40% និងផ្ដល់ឱកាសការងារជូនបងប្អូនជាស្ត្រីនៅក្នុងសហគមន៍ក៏មានការកើនឡើងផងដែរ។ស្នើសុំឲ្យបងប្អូនចិញ្ចឹមត្រីឲ្យបានច្រើនសម្រាប់ផ្គត់ផ្គង់មកសិប្បកម្មរបស់យើងខ្ញុំ។
សិប្បកម្មកែច្នៃត្រី យន់ ស៊ីនួន បានចចូលរួមទុនវិនិយោគជាមួយគម្រោង CAPFISH-Capture ប្រមាណ២៦.៥០០ ដុល្លារអាមេរិក ឬស្មើនឹង ៧៣% នៃចំនួនវិនិយោគសរុប ដោយប្រើប្រាសទូនរួមបញ្ចូលពីប្រាក់កម្ចីពីធនាគារដៃគូក្នុងកម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ (ISF) រួមផ្សំទុន បន្ថែមរបស់សហគ្រាស ដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធរោងចក្រកែច្នៃឲ្យស្របតាមលក្ខខណ្ឌតម្រូវស្តង់ដារសុវត្ថិភាពអាហារ
តាមរយៈកញ្ចប់សហហិរញ្ញប្បទានរបស់កម្មវិធី VCIS-ISF ក្នុងតម្លៃទឹកប្រាក់គាំទ្រ ១០,០០០ ដុល្លារអាមេរិក ជាមួយទុនវិនិយោគចូល រួមពីសិប្បកម្មកែច្នៃត្រី យន់ ស៊ីនួន ចំនួន ២៦,៥០០ ដុល្លារអាមេរិក ដែលក្នុងនេះកម្ចីមានការធានា ចំនួន ១២,៥០០ ដុល្លារអាមេរិក និងទុនបដិភាគរបស់សហគ្រាសផ្ទាល់ចំនួន ១៤,០០០ ដុល្លារអាមេរិក។ កញ្ចប់ថវិកានេះ ផ្ដល់លទ្ធភាពឱ្យសហគ្រាសធ្វើការកែលម្អទីតាំង និងកន្លែងកែច្នៃរបស់ខ្លួន ស្របតាមស្ដង់ដារសុវត្ថិភាពម្ហូបអាហារ (CQS)។ សហគ្រាសផ្គត់ផ្គង់ផលិតផលជលផលមានគុណភាព និងសុវត្ថិភាព ស្របតាមស្តង់ដា ដោយបានសហការជាមួយដៃគូរអាជីវកម្មក្នុងខ្សែចង្វាក់តម្លៃជលផលទាំងមូលដូចជា ក្រុមអ្នកកែច្នៃ និងអ្នកប្រមូលផល។ សហគ្រាសទទួលបានសមិទ្ធផលល្អ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាបៃតង ដូចជាទូហាលសម្ងួតពន្លឺព្រះអាទិត្យ ម៉ាស៊ីនវេចខ្ចប់ស្វ័យប្រវត្តិ និងទ្វបង្កករក្សាគុណភាពជាដើម។
ក្រោមកិច្ចគាំទ្ររបស់គម្រោង CAPFISH-Capture សហគ្រាសអាចអភិវឌ្ឍផលិតផលដោយជោគជ័យ រួមទាំងការវេចខ្ចប់សម្រាប់ផលិតផល សម្បូរបែបរបស់ខ្លួន។ សហគ្រាសបានបង្កើនសមត្ថភាពផ្គត់ផ្គង់ ដល់អ្នកចែកចាយបន្តចំនួន២០ សម្រាប់គោលដៅទីផ្សារអតិថជនដែលលក់ ក្នុងតម្លៃថ្លៃ រួមទាំងអ្នកលក់រាយ អនឡាញ និងអតិថិជនដែលជាជនជាតិខ្មែរកំពុងរស់នៅសហរដ្ឋអាមេរិក និងប្រទេសអឺរ៉ុបមួយចំនួន។ ជា សមិទ្ធផលរបស់សហគ្រាសទទួលបាន ការលក់បានកើនឡើង ២០% ប្រាក់ចំណូល ៤១% ការងារនៅសហគ្រាសកើនចំនួន ៤០% ក៏ដូចជា ការងារនៅក្នុងចំណោមដៃគូអាជីវកម្មផងដែរ។ ជាមួយសក្តានុពលក្នុងការលូតលាស់ខ្ពស់ សហគ្រាសដឹកនាំដោយស្រ្តីមួយនេះ បានជួយបង្កើត ការងារនៅក្នុងខ្សែចង្វាក់តម្លៃជលផល ពង្រឹងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន។
កិច្ចអន្តរាគមន៍របស់គម្រោង មិនត្រឹមតែបានបង្កើតផលជះជាវិជ្ជមានលើការបង្កើតប្រាក់ចំណូល ការកាត់បន្ថយភាពក្រីក្រ និងបង្កើតការងារ ប៉ុណ្ណោះទេ តែបានដើរតួនាទីគន្លឹះដោះស្រាយបញ្ហាសុវត្ថិភាពម្ហូបអាហារ ការពារសុខភាពសាធារណៈ និងរួមចំណែលដល់ផលទុនក្នុងស្រុក សរុបផងដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី




























