Thursday, September 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វឌ្ឍនភាពនៃការដាំបង្គោលធ្មេញក្នុងឆ្អឹង កំពុងត្រូវបានអនុវត្តយ៉ាងផុសផុលនៅកម្ពុជា ក្នុងតំបន់ និងលើពិភពលោក

លោកទន្តបណ្ឌិត អឿន បូរារ័ត្នន៍ រដ្ឋលេខាធិការក្រសួងសុខាភិបាល ទទួលបន្ទុកផ្នែកសុខភាពមាត់-ធ្មេញ បានថ្លែងថា ការផ្សារភ្ជាប់បច្ចេកវិទ្យាសាមញ្ញ ទៅនឹងបច្ចេកវិទ្យាឌីជីថល ក្នុងវិស័យដាំបង្គោលធ្មេញក្នុងឆ្អឹង គឺជាប្រធានបទមួយ កំពុងត្រូវបានអនុវត្ត និងចូលរួមយ៉ាងសកម្ម ផុសផុល ក្នុងការអភិវឌ្ឍវិជ្ជាជីវៈបន្ត និងឆ្លើយតបទៅនឹងការអភិវឌ្ឍយ៉ាងខ្លាំង ផ្នែកទន្តសាស្ត្រឌីជីថល និងការប្រតិបត្តិវិជ្ជាជីវៈទន្តសាស្ត្រ ដោយផ្អែកលើភស្តុតាងវិទ្យាសាស្ត្រតាមបែបទំនើបកម្ម។

លើសពីនេះ អស់រយៈពេលជាងមួយទសវត្សមកហើយ ដែលសមាគមដាំបង្គោលធ្មេញក្នុងឆ្អឹងកម្ពុជា បានខិតខំបំពេញ បេសកកម្មយ៉ាងសកម្ម
ដើម្បីលើកកម្ពស់ស្តង់ដារសមត្ថភាព វិជ្ជាជីវៈទន្តសាស្ត្រ លើផ្នែកដាំបង្គោលធ្មេញក្នុងឆ្អឹងនៅកម្ពុជា។

ប្រធានបទក្ដៅ ស្ដីពីការដាំបង្គោលធ្មេញក្នុងឆ្អឹង ត្រូវបានសមាគមដាំបង្គោលធ្មេញក្នុងឆ្អឹងកម្ពុជា បានធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទលើកទី៨ ដោយមានការចូលរួមពីសមាគមដាំបង្គោលធ្មេញក្នុងឆ្អឹង អាស៊ីប៉ាស៊ីហ្វិក APAID 2025 ក្រោមប្រធានបទស្តីពី «ការផ្សារភ្ជាប់បច្ចេកវិទ្យាសាមញ្ញ ទៅនឹងបច្ចេកវិទ្យាឌីជីថល ក្នុងវិស័យដាំបង្គោលធ្មេញក្នុងឆ្អឹង (Bridging Conventional and Digital Implant Dentistry)»។

ពិធីនេះ ប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោកទន្តបណ្ឌិត អឿន បូរារ័ត្នន៍ រដ្ឋលេខាធិការក្រសួងសុខាភិបាល ទទួលបន្ទុកផ្នែកសុខភាពមាត់-ធ្មេញ និងមានការអញ្ជើញចូលរួមពី លោកសាស្ត្រាចារ្យជំនួយ ប៉ូច សុភារ័ត្ន ប្រធានក្រុមប្រឹក្សាគណៈទន្តពេទ្យកម្ពុជា, លោកសាស្ត្រាចារ្យជំនួយ Sebastian Tseng សហប្រធាន និងជាតំណាង (APAID_Asia Pacific Academy of Implant Dentistry), លោកទន្តបណ្ឌិតឯកទេស ទៀង ឆ្នើម ប្រធានសមាគមដាំបង្គោលធ្មេញក្នុងឆ្អឹងកម្ពុជា (DISC) និងសាស្ត្រាចារ្យ ទន្តបណ្ឌិត ជាតិ និងអន្តរជាតិ និងសហភាតរៈជាច្រើនរូបទៀត៕ រក្សាសិទ្ធដោយ៖ពិសិដ្ឋ CEN

×