Friday, September 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សិប្បកម្មកែច្នៃត្រីងៀត ផ្អក អីពៅ , ផលិតផលរបស់អាជីវកម្មលក្ខណៈគ្រួសារនេះ បានបម្រើដល់អតិថិជនមានប្រាក់ចំណូលទាប តែឥលូវបោះ ជំហានចូលទីផ្សារមានតម្លៃខ្ពស់ និងពលរដ្ឋខ្មែររស់នៅឯបរទេស

កំពង់ចាម ៖ សិប្បកម្មកែច្នៃត្រីងៀត ផ្អក អីពៅ ភូមិបឹងស្នាយ សង្កាត់សំបួរមាស ខេត្តកំពង់ចាម ប្រទេសកម្ពុជា។ លោកស្រី ទូច ពៅ ម្ចាស់សិប្បកម្មកែច្នៃត្រីងៀត ផ្អក អីពៅ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានឲ្យដឹងថា សិប្បកម្មនេះ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩២ ហើយបានចុះបញ្ជីជាមួយមន្ទីរវិទ្យាសាស្ត្រ បច្ចេកវីទ្យា និងនវានុវត្តន៍ខេត្តកំពង់ចាម ក្នុងឆ្នាំ២០២៣។ សហគ្រាសប្រមូល ត្រីស្រស់ពីវាវីវប្បករក្នុងខេត្ត ប្រជានេសាទ ឈ្មួញ និងសមាជិក របស់សមាគមវារីវប្បករកម្ពុជា។

លោកស្រី បានបន្តទៀតថា ដំបូងឡើយ ផលិតផលរបស់អាជីវកម្មលក្ខណៈគ្រួសារនេះ បានបម្រើដល់អតិថិជនមានប្រាក់ចំណូលទាប តែឥឡូវបោះជំហានចូលទីផ្សារមានតម្លៃខ្ពស់ និងអនិកជនខ្មែរ រស់នៅឯបរទេស។ ការអនុវត្តអនាម័យការច្នៃប្រឌិតផលិតផល និង ប្រើប្រាស់បច្ចេកវិទ្យា បានរួមចំណែកជំរុញកំណើននេះ។

សិប្បកម្មផលិតត្រីងៀត និងផលិតផលផ្ទាប់ដូចជា ប្រហុកនិងមាំ កែ ច្នៃពីត្រីប្រា ត្រីរ៉ស់ ត្រីឆ្តោ និងត្រីកំភ្លាញជាដើម។ សម្រាប់អតិថិជន ដែលមាន ប្រាក់ចំណូលទាប និងមធ្យម ក៏ដូចជាទីផ្សារកសិផលធម្មជាតិនៅភ្នំពេញ និងអនិកជនខ្មែរ រស់នៅឯបរទេស។ ត្រីងៀតលក់ជាមធ្យមប្រចាំឆ្នាំគឺពី ៣៧.០០០ គ.ក ទៅ ៣៨.០០០ គ.ក ក្នុងមួយឆ្នាំ តាមគុណភាព និងតម្លៃខុសៗគ្នា អាស្រ័យ តាមប្រភេទត្រីយកមកកែច្នៃ ការវេចខ្ចប់និងការបញ្ជាទិញរបស់អតិថិជន។

ដើម្បីបង្កើនភាពប្រកួតប្រជែងនៅលើទីផ្សារ ម្ចាស់សិប្បកម្មគ្រោងនឹងទិញឧបករសម្ងួត ក្នុងបន្ទប់សម្ងួតអនាម័យ ដើម្បីបង្កើនទាំង សមត្ថភាពផលិត និងធានាអនាម័យ ឱ្យស្របតាមលក្ខខណ្ឌតម្រូវរបស់ CQS រួមទាំងការកែសម្រួលសម្ភារៈវេចខ្ចប់និងស្លាកសញ្ញា។ កិច្ច គាំទ្ររបស់ គម្រោងជួយសិប្បកម្មឱ្យអនុវត្តស្របតាម CQSដោយជួយបង្កើនការលក់ពី ៣៦,០០០គ.ក ទៅ ៤០.០០០គ.ក ក្នុងមួយឆ្នាំ ហើយរំពឹងជាមួយនឹងតម្លៃកើន ២០%។ ការវិនិយោគនេះជួយឱ្យសិប្បកម្មបង្កើនប្រាក់ចំណូល ផ្គត់ផ្គត់ផលិតផលកាន់តែមានសុវត្ថិភាពដល់បានគាំទ្រលើការរចនាប្លង់ទីតាំងកែច្នៃ និងសិប្បកម្មបានកែលម្អបវិធានចាំបាច់របស់ខ្លួន បានគាំទ្រលើការធ្វើតេស្តគុណភាពទឹក និងផលិតផលតាមយៈជំនួយបច្ចេកទេស សម្ភារ បរិក្ខារ ផលិតផលជលផលរបស់សិប្បកម្មទទួលបានភាពប្រកួតប្រជែងខ្ពស់នៅលើទីផ្សារ។

សិប្បកម្មកែច្នៃត្រីងៀត ផ្ទុក អីពៅ បានចូលរួមទុនវិនិយោគជាមួយគម្រោង CAPFISH-Capture ប្រមាណ ៩៣.៩៦០ ដុល្លារអាមេរិក ឬស្មើនឹង ៧៦% នៃចំនួនវិនិយោតសរុប ដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធរោងចក្រកែច្នៃឲ្យស្របតាមលក្ខខណ្ឌតម្រូវស្តង់ដារសុវត្ថិភាពអាហារ COS ដោយផ្តោតលើការទទួលបានទីផ្សារថ្មីៗបន្ថែម។

កិច្ចគាំទ្ររបស់គម្រោង CAPFISH-Capture ក្នុងតម្លៃទឹកប្រាក់ ៣០,០០០ ដុល្លារអាមេរិក បានកៀគរទុនចូលរួមពីសិប្បកម្មកែច្នៃ ត្រីងៀត ផ្អក អីពៅ ចំនួន ៩៣,៩៦០ ដុល្លារអាមេរិក ដើម្បីកសាងនិងកែលម្អទីតាំងកែច្នៃត្រី ឱ្យស្របបតាមស្ដង់ដារសុវត្ថិភាពម្ហូបអាហារ (COS) – សមិទ្ធិផលនេះ នឹងមិនអាចសម្រេចបានទេ ប្រសិនបើគ្មានការគាំទ្រយ៉ាងមោះមុតពីរដ្ឋបាលជលផល និងដៃគូក្នុងខ្សែចង្វាក់តម្លៃ ជលផល ជួយឱ្យសិប្បកម្មទទួលបានផលិតផលជលផលដែលមានគុណភាព និងសុវត្ថិភាពស្របតាមវិញ្ញាបនបត្រ COS។ សិប្បកម្មបានផ្ដល់ អាទិភាពលើការអនុវត្តស្តង់ដារសុវត្ថិភាពម្ហូបអាហារ បង្កើនប្រសិទ្ធិភាពផលិតកម្ម ដោយប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ នវានុវត្តន៍បៃតង ប្រព័ន្ធហាលសម្ងួត និងម៉ាស៊ីនលេខកូដ។
មកទល់ពេលនេះ សិប្បកម្មមានផលិតបានគ្រប់គ្រាន់ស្របតាមតតម្រូវការ ដោយធ្វើការចែកចាយផលិតផលប្រមាណ ៣៨.០០០តោន ក្នុង១ឆ្នាំ ទៅកាន់ទីផ្សារកូស និងទីផ្សារតម្លៃ រួមទាំងអនិកជនកម្ពុជានៅឯបរទេស។ ការរំពឹង៣នឹងកើនឡើង ៤% ក្នុងឆ្នាំ២០២៥ដោយសារមានកំណើននៃការបញ្ជាទិញតាមអនឡាញ។

លោកស្រី ទូច ពៅ ម្ចាស់សិប្បកម្ម អ៊ី ពៅ បានឱ្យដឹងថា សិប្បកម្មនេះ ប្រមូលត្រីស្រស់ពីវារីវប្បករក្នុងខេត្ត ប្រជានេសាទ ឈ្មួញ និងសមាជិរបស់សមាគមវារីវប្បករកម្ពុជា។ ដំបូងឡើយ ផលិតផលរបស់អាជីវកម្មលក្ខណៈគ្រួសារនេះ បានបម្រើដល់អតិថិជនមានប្រាក់ចំណូលទាប តែឥលូវបោះ ជំហានចូលទីផ្សារមានតម្លៃខ្ពស់ និងពលរដ្ឋខ្មែររស់នៅឯបរទេស។

លោកស្រី ទូច ពៅ ក៏បានឱ្យដឹងពីកង្វះខាតសម្ភារ និងបរិក្ខារសំខាន់ៗ ដូចជាឧបករណ៍សម្អាត ម៉ាស៊ីនអ៊ុតបឺតខ្យល់ ទូត្រជាក់ ម៉ាស៊ីន វេចខ្ចប់និងបិតស្លាកសញ្ញា។

លោក ឡាច ធា ប្រធានការិយាល័យស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យា នៃនាយកដ្ឋានបច្ចេកវិទ្យាកែច្នៃ និងគុណភាព នៃរដ្ឋបាលជលផល បានឲ្យដឹងថា ការទទួលបានវិញ្ញាបនបត្រ CQS គឺផលិតផលជលផលទាំងអស់នោះ ផលិតប្រកបដោយគុណភាព សុវត្ថិភាព និងមានអនាម័យល្អ ហើយសិប្បកម្មណាមួយ ដែលបានផលិតផលិតផលជលផលរបស់ខ្លួន មានគុណភាព សុវត្ថិភាព និងអនាម័យល្អនេះ អាចដាក់ពាក្យស្នើសុំ CQS ហើយមន្ត្រីជំនាញ នឹងចុះទៅពិនិត្យវាយតម្លៃ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×