សិង្ហបុរី, ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមធនាគារពិភពលោកបានតែងតាំង លោក Carlos Felipe Jaramillo ជាអនុប្រធានសម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក (EAP) ដែលមានអានុភាពចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥នេះតទៅ។
លោក Jaramillo បាននាំមកជាមួយនូវសមត្ថភាពដឹកនាំជាក់ស្ដែងអស់ពេលជាងពីរទសវត្សរ៍ នៅតាមតំបន់ និងកម្ម វិធីអនុវត្តសកលជាច្រើន ដែលធ្វើឱ្យលោកមានបទពិសោធន៍រឹងមាំក្នុងការដឹកនាំរបៀបវារៈផ្តោតលើការអភិវឌ្ឍការងារ របស់ធនាគារពិភពលោក នៅក្នុងតំបន់មួយពោរពេញដោយថាមវន្តដ៏អស្ចារ្យបំផុត របស់ពិភពលោក។
ក្នុងនាមជាអនុប្រធានសម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក លោក Jaramillo នឹងមើលការខុសត្រូវរួមលើភាពជាដ គូជាមួយប្រទេសចំនួន ២៣ និងចាត់ចែងផតហ្វូលីយោដែលមានតម្លៃទឹកប្រាក់សរុបជាង ៣២ ពាន់លានដុល្លារអា ម៉េរិក។ ពីការិយាល័យនៅប្រទេសសិង្ហបុរី ដែលជាមជ្ឈមណ្ឌលតំបន់ថ្មីសម្រាប់តំបន់នេះ ស្របទៅហ្នឹងកម្មវិធីវិមជ្ឈ ការរបស់ធនាគារពិភពលោកដែលនៅជិតនឹងអតិថិជន និងការបង្កើនការផ្តល់សេវាឱ្យបានប្រសើរ។
លោក Carlos Felipe Jaramillo អនុប្រធានធនាគារពិភពលោកសម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានថ្លែង ថា៖ “អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នៅតែជាក្បាលម៉ាស៊ីនមួយសម្រាប់ជំរុញកំណើន បច្ចេកវិទ្យា និងនវានុវត្តន៍របស់ ពិភពលោក ដែលផ្តល់ការយល់ដឹងស៊ីជម្រៅ អំពីការអភិវឌ្ឍដល់ប្រទេសដទៃទៀត។ ខ្ញុំប្ដេជ្ញាថានឹងប្រឹងធ្វើការជាមួយ ដៃគូរបស់យើង រួមទាំងក្នុងវិស័យថាមពល ការអភិវឌ្ឍធនធានមនុស្ស និងឌីជីថល ដើម្បីបង្កើនឥទ្ធិពលក្នុងការ បង្កើតការងារឱ្យកាន់តែច្រើន និងធ្វើឱ្យសហគមន៍កាន់តែរីកចម្រើនសម្រាប់មនុស្សគ្រប់គ្នា។”
មុននឹងទទួលការតែងតាំងថ្មីនេះ លោក Jaramillo ធ្លាប់បម្រើការជាអនុប្រធានសម្រាប់តំបន់អាម៉េរិកឡាទីន និងការ៉ាអ៊ីប ចាប់តាំងពីឆ្នាំ២០២០ មក ដែលមើលការខុសត្រូវសម្រាប់ប្រទេសចំនួន ៣១ ដែលមានផតហ្វូលីយោដែល មានតម្លៃទឹកប្រាក់សរុបជាង ៤១,៥ ពាន់លានដុល្លារអាម៉េរិក។ មុននេះទៅទៀត ក្នុងនាមជានាយកផ្នែកសម្រាប់ ប្រទេសអេរីត្រេ កេនយ៉ា រវ៉ាន់ដា សូម៉ាលី និងអ៊ូហ្គង់ដា លោកបានគ្រប់គ្រងគម្រោងជាង ៨០ ដែលមានតម្លៃជាង១២ ពាន់លានដុល្លារអាម៉េរិក និងដឹកនាំការអនុវត្តសកលផ្នែកសេដ្ឋកិច្ចម៉ាក្រូ ពាណិជ្ជកម្ម និងការវិនិយោគ និងជា នាយកផ្នែកអនុវត្តការងារលើការវិនិយោគ ផងដែរ។
មុនពេលចូលបម្រើការងារនៅធនាគារ លោក Jaramillo បានកាន់តំណែងជាន់ខ្ពស់នៅក្នុងរដ្ឋាភិបាលនៃប្រទេសកូ ឡុំប៊ី។ លោកមានសញ្ញាបត្រថ្នាក់បណ្ឌិត និងអនុបណ្ឌិតផ្នែកសេដ្ឋកិច្ចអភិវឌ្ឍន៍ពីសាកលវិទ្យាល័យ Stanford៕ រក្សាសិទ្ធដោយ៖សុទ្ធលី


