Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម សួស យ៉ារ៉ា អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការនយោបាយមហាសន្និបាតអាយប៉ាលើកទី៤៦

ភ្នំពេញ ៖ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភា បានអញ្ជើញដឹកនាំប្រតិភូសភាកម្ពុជាចូលរួមកិច្ចប្រជុំគណៈកម្មាធិការនយោបាយនៃមហាសន្និបាតអាយប៉ាលលើកទី៤៦ នៅទីក្រុងគូឡាឡំាពួ ប្រទេសម៉ាឡេស៊ីនៅព្រឹកថ្ងៃទី១៩ ខែកញ្ញាឆ្នាំ២០២៥។

កិច្ចប្រជុំគណៈកម្មាធិការនយោបាយអាយប៉ា បានពិភាក្សាអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេច ចំនួន៨ ។ អ្វីដែលជាជោគជ័យធំមួយរបស់សភាកម្ពុជា គឺកិច្ចប្រជុំបានអនុម័តសេចក្តីព្រាងសេចក្តីសម្រេច ស្ដីពីការជំរុញគំនិតផ្ដួចផ្ដើមសន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី។ការអនុម័តនេះ គឺជាការទទួលស្គាល់របស់អាយប៉ា ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៅក្នុងការស្វែងរកសន្តិភាព ការពារ លើកកម្ពស់សុខសន្តិភាព ជូនពលរដ្ឋទំាងក្នុងប្រទេសនិងក្រៅប្រទេស ដូចជាការអនុម័តនូវ ធម្មនុញ្ញសន្តិភាពដើម្បីប្រជាជន និងភពផែនដី ដែលប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងដាក់ចេញដោយ សម្តេចតេជោហ៊ុន សែន បានអនុម័ត នៅសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះកាលពីខែវិច្ឆិកាឆ្នាំ២០២៤។

សេចក្តីព្រាងសេចក្តីសម្រេចទំាង៨ ដែលបានលើកយកមកពិភាក្សា អនុម័តនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការនយោបាយនេះមាន៖
១,សេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីការអនុម័តរបាយការណ៍នៃកិច្ចប្រជុំទល់មុខគ្នារវាងប្រមុខរដ្ឋអាស៊ាន និងថ្នាក់ដឹកនាំអាយប៉ាលើកទី១៤
២,សេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីការជំរុញគំនិតផ្ដួចផ្ដើមសន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី។
៣,សេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីការពង្រឹងតួនាទីរបស់សភាក្នុងការសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ តាមរយៈការបង្កើនការទូតសភា ពហុភាគីនិយមក្នុងតំបន់ និងការចូលរួមរបស់សាធារណជនប្រកបដោយបរិយាបន្ន។

៤,សេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរសភា ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មសាយប័រឆ្លងដែន។
៥,សេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីតួនាទីរបស់សភាក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្សក្នុងសហគមន៍អាស៊ាន។
៦,សេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីការពង្រឹងភាពជាដៃគូរវាងអាយប៉ា និងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស ក្នុងការជំរុញកំណើនប្រកបដោយបរិយាបន្ន ការអភិវឌ្ឍប្រកបដោយចីរភាព និងកិច្ចសហប្រតិបត្តិការថ្នាក់តំបន់ស្ដីពីសិទ្ធិមនុស្ស ។
៧,សេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីការបង្កើនការត្រួតពិនិត្យរបស់សភាលើនិម្មាបនកម្មសន្តិសុខអាកាសធាតុក្នុងអាស៊ាន។
៨.សេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីការដោះស្រាយស្ថានការណ៍មនុស្សធម៌នៅប្រទេសមីយ៉ាន់ម៉ា៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×