Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្តនឹងធ្វើតេស្តលើមន្ត្រីរាជការដើម្បីរកសារធាតុញៀនបើឃើញត្រូវបណ្ដេញចេញពីក្របខ័ណ្ឌ

ខេត្តកំពង់ចាម: “នាពេលខាងមុខមន្ត្រីរាជការដែលបម្រើការងារតាមអង្គភាពនីមួយៗនិងត្រូវធ្វើតេស្តរកសារធាតុញៀននៅក្នុងខ្លួនបើរកឃើញនោះនឹងត្រូវបញ្ឈប់ពីមន្ត្រីរាជការមិនឱ្យបម្រើការងារបន្តទៀតនោះទេ”។នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្ត ក្នុងឱកាសជួបជុំសំណេះសំណាលជាមួយមន្ត្រីរាជការនិងអ្នកចូលនិវត្តប្រមាណជាង៣០០ នាក់ ដោយធ្វើឡើងនៅសាលសន្និសិទ សាលាខេត្តនាព្រឹកថ្ងៃទី១៩កញ្ញា ឆ្នាំ២០២៥។

ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តមានប្រសាសន៍លើកឡើងថា: ចាប់ពីថ្ងៃទី២០កញ្ញា មុនភ្ជុំបិណ្ឌត្រូវតែមានការចាត់ចែងមន្ត្រីរាជការនៅប្រចាំការដើម្បីត្រៀមចាំជួយដល់បងប្អូនប្រជាពលរដ្ឋដែលគាត់ស្នើសុំក្នុងកិច្ចអន្តរាគមន៍ណាមួយក្នុងមូលដ្ឋានរបស់ពួកគាត់។

ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍បន្តថា ការជួបជុំសំណេះសំណាលជាមួយនឹងមន្ត្រីក្រោមឱវាទនាឱកាសនេះក្នុងនោះគឺមានកាយអញ្ជើញពីមន្ត្រីដែលចូលនិវត្តន៍ដើម្បីបង្ហាញពីការលើកទឹកចិត្តដល់ពួកគាត់ដែលបានលះបង់ពេលវេលាមានតម្លៃធ្វើឱ្យការងារអង្គភាពទទួលបានជោគជ័យនិងដើម្បីតបស្នងនៅគណូបការ: ដែលមិនអាចបំភ្លេចបាន។ ដោយមើលឃើញនៅក្នុងខេត្តកំពង់ចាម មានសន្តិសុខល្អធ្វើឲ្យអ្នកវិនិយោគិនបានមកបណ្ដាក់ទុនលើវិស័យឧស្សាហកម្ម សិប្បកម្មនិងកសិកម្ម ដែលបានជួយផ្ដល់ការងារឱ្យពលរដ្ឋមានការងារធ្វើកាន់តែច្រើនក្នុងការលើកកម្ពស់ជីវភាពគ្រួសារ។រដ្ឋបាលខេត្តមានជំនឿថាក្នុងឆ្នាំ២០២៥ នេះប្រាក់ដែលទទួលបានពីការបណ្ដាក់ទុនអាចនឹងហក់ឡើងដល់២៨៦៧លានដុល្លារ ដូច្នេះតាមរយៈច្រកចេញចូលតែមួយត្រូវតែបង្កើននិងរក្សាគុណភាពប្រសិទ្ធភាពអង្គភាពនីមួយៗឲ្យមានភាពល្អប្រសើរក្នុងការផ្ដល់សេវា។

ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តមានប្រសាសន៍បន្ថែមថាកន្លងមកតាមរយៈការធ្វើតេស្តរកសារធាតុញៀនលើមន្ត្រីរាជការក្នុងខេត្តកំពង់ចាមគ្រប់ស្រុកក្រុងទាំង១០ ក្នុងខេត្តក្នុងនោះក៏បានរកឃើញមានមន្ត្រីខ្លះមានសារធាតុញៀននៅក្នុងខ្លួនត្រូវបានបញ្ឈប់មិនឲ្យធ្វើការ។ ហើយនៅក្នុងឆ្នាំ ២០២៥ នេះនឹងមានការធ្វើតេស្តរកសារធាតុញៀនលើមន្ត្រីរាជការបន្តទៀតតាមគោលការណ៍ក្នុងរយៈពេល៦ខែទៅមួយឆ្នាំនិងត្រូវធ្វើតេស្តម្តង សំខាន់មន្ត្រីរាជការត្រូវតែមានភាពស្អាតស្អំ៕ រក្សាសិទ្ធដោយ៖ ភ្នំប្រុសភ្នំស្រី

×