សូម្បីតែវេជ្ជបណ្ឌិតធ្វើការវះកាត់បង្កើតទារកទាំង៣នេះ ក៏ស្រឡាំងកាំង ព្រោះមានទារក២នាក់ក្នុងចំណោម៣នាកនេះ កំពុងសម្ងំដេកយ៉ាងស្រួលក្នុងថង់ទឹកភ្លោះ ។
ជាធម្មតាក្រោយពេលបែកទឹកភ្លោះ ទារកនឹងចាប់កំណើត ។ ចមន្លែកតែករណីកូនភ្លោះ៣បង្កើតដោយការវះកាត់នេះ មានទារក២ ធ្វើឲ្យគ្រូពេទ្យភ្ញាក់ផ្អើល ព្រោះតែវាចាប់កំណើតហើយតែនៅលង់ដំណេកក្នុងថង់ទឹកភ្លោះ ។
បណ្ឌិត Rodrigo da Rosa Filho ដែលជាគ្រូពេទ្យដ៏ល្បីល្បាញនៅ Sao Paulo ប្រទេសប្រេស៊ីល ដែលជាអ្នកបង្កើតបានបង្ហោះវីដេអូនេះនៅលើ Instagram របស់លោកអមដោយសំណេរថា ៖ “ម្សិលម៉ិញយើងខ្ញុំបានបង្កើតទារកភ្លោះ ៣ ។ ដំបូងទារកទី១ បានចេញផុតពីពោះម្តាយ យើងខ្ញុំស្រឡាំងកាំងព្រោះតែថង់ទឹកភ្លោះនៅទាំងស្រុង ។ យើងខ្ញុំរីករាយណាស់ ។ បន្ទាប់មកយើងយកទារិកាទី២ចេញទាំងថង់ទឹកភ្លោះ ហើយទុកឲ្យវាដេកបន្ថែម៧នាទីសិន ហើយថតជាវីដេអូទុក រួចទើប “ដាស់វា” ។ នេះពិតជារឿងដ៏អស្ចារ្យនៃជីវិត! ។
គួររំលឹកថា ករណីទារកកើតមកទាំងនៅក្នុងថង់ទឹកភ្លោះវាជារឿងដ៏កម្រប្រទះ អាចមានតែ ១/៨០.០០០ករណីប៉ុណ្ណោះ ។ ពិសេសជាករណីកូនភ្លោះ ៣ ហើយមាន២បានកើតមកទាំងនៅក្នុងស្រោមទឹកភ្លោះ ហើយកំពុងដេកលង់លក់យ៉ាង…ស្រួល ។
វេជ្ជបណ្ឌិតបានបំបែកថង់ទឹកភ្លោះឲ្យវាចាប់កំណើតជា…ផ្លូវការ ៕ លីសា