ភ្នំពេញ ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៦ – ក្រុមហ៊ុន Vietjet ដែលជាក្រុមហ៊ុនអាកាសចរណ៍ដែលកំពុងមានការរីកចម្រើនខ្លាំងបំផុតមួយនៅអាស៊ី កំពុងរៀបចំផែនការឆ្ពោះទៅគោលដៅវិនិយោគទុនអាជីវកម្មនៅសហរដ្ឋអាមេរិក ជាមួយនឹងផែនការចាប់ផ្តើមការហោះហើរត្រង់ និងស្វែងរកការចុះបញ្ជីដ៏មានសក្តានុពលនៅផ្សារភាគហ៊ុន Wall Street។ គោលដៅដ៏មានមហិច្ឆតានេះ ត្រូវបានគូសបញ្ជាក់ក្នុងដំណើរទស្សនកិច្ចនាពេលថ្មីៗនេះដោយប្រធានក្រុមហ៊ុន Vietjet លោកស្រី Nguyen Thi Phuong Thao ទៅកាន់ផ្សារហ៊ុនញូវយ៉ក (NYSE) ជាទីដែលលោកស្រីត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅដោយប្រធានផ្សារហ៊ុនញូវយ៉ក (NYSE) គឺ អ្នកស្រី Lynn Martin។
ដំណើរទស្សនកិច្ចនេះ បានធ្វើឡើងបន្ទាប់ពីព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងទីក្រុង Seattle ជាកន្លែងដែលអ្នកស្រីបណ្ឌិត Thao ដែលជាស្ត្រីមានបំផុតរបស់វៀតណាមបានប្រារព្ធពិធីស្វាគមន៍យន្តហោះ Boeing 737-8 ដំបូងបង្អស់របស់ក្រុមហ៊ុនអាកាសចរណ៍ក្រោមកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រចំនួន ២០០ គ្រឿងដែលមានតម្លៃ ៣២ ពាន់លានដុល្លារ ដែលជាព្រមព្រៀងអាកាសចរណ៍ដ៏ធំបំផុតរវាងវៀតណាម និងសហរដ្ឋអាមេរិក។
ថ្លែងនៅឯផ្សារហ៊ុនញូវយ៉ក (NYSE) អ្នកស្រីបណ្ឌិត Thao បានសង្កត់ធ្ងន់លើយុទ្ធសាស្ត្រពីររបស់ Vietjet ក្នុងការពង្រីកបណ្តាញជើងហោះហើរអន្តរជាតិរបស់ខ្លួន និងស្វែងរកការចូលទៅកាន់ទីផ្សារមូលធនពិភពលោក។ ខណៈពេលដែលបង្ហាញពីការរីកចម្រើននៃទីផ្សារភាគហ៊ុនរបស់វៀតណាម អ្នកស្រីបានកត់សម្គាល់ពីសក្តានុពលសម្រាប់ការចុះបញ្ជីនាពេលអនាគតនៅលើផ្សារហ៊ុនញូវយ៉ក (NYSE) មិនត្រឹមតែសម្រាប់ក្រុមហ៊ុន Vietjet ប៉ុណ្ណោះទេ ថែមទាំងសម្រាប់ HDBank ដែលអ្នកស្រីមានតួនាទីជាអនុប្រធានផងដែរ។
អ្នកស្រីបណ្ឌិត Thao ក៏បានគូសបញ្ជាក់ផងដែរថា៖ “យើងនឹងហោះហើរទៅកាន់សហរដ្ឋអាមេរិកក្នុងពេលឆាប់ៗនេះ ហើយយើងពិតជារំភើបរីករាយខ្លាំងណាស់ក្នុងការស្វែងរកឱកាសដើម្បីបង្កើនដើមទុនអាជីវកម្មនៅទីក្រុងញូវយ៉ក ដែលជាផ្សារហ៊ុនដ៏ធំបំផុតរបស់ពិភពលោក ដែលនេះមិនត្រឹមតែជាក្តីប្រាថ្នារបស់ Vietjet និង HDBank ប៉ុណ្ណោះទេ តែក៏ជាគោលបំណងដ៏សំខាន់របស់សហគ្រាសវៀតណាមជាច្រើនទៀតដែលកំពុងស្វែងរកការធ្វើសមាហរណកម្មជាសាកល”។
ផ្សារហ៊ុនញូវយ៉ក (NYSE) បច្ចុប្បន្នមានក្រុមហ៊ុនចុះបញ្ជីប្រហែល ២,៤០០ ដែលមានមូលធនប័ត្រទីផ្សាររួមបញ្ចូលគ្នាជិត ២៩ ពាន់ពាន់លានដុល្លារ។
អ្នកស្រី Lynn Martin គឺជាស្ត្រីទី២ហើយដែលជាអ្នកដឹកនាំផ្សារហ៊ុនញូវយ៉កដ៏កំពូលក្នុងប្រវត្តិសាស្រ្តបានសង្កត់ធ្ងន់ម្តងទៀតថា ផ្សារហ៊ុនញូវយ៉ក (NYSE) នឹងប្តេជ្ញាជួយអាជីវកម្មវៀតណាមដែលចង់ចូលរួមក្នុងទីផ្សារសហរដ្ឋអាមេរិកជាពិសេសតាមរយៈការចុះបញ្ជីនៅលើផ្សារហ៊ុននេះ។
ទាំង Vietjet និង HDBank គឺជាធាតុផ្សំដ៏សំខាន់នៃសន្ទស្សន៍ VN30 របស់វៀតណាម ដែលតំណាងឱ្យក្រុមហ៊ុនពាណិជ្ជកម្មសាធារណៈកំពូលរបស់ប្រទេស ដែលផ្តល់ផលចំណេញយ៉ាងច្រើនសន្ធឹកសន្ធាប់សម្រាប់អ្នកវិនិយោគក្នុងស្រុក និងអន្តរជាតិ។ អ្នកស្រីបណ្ឌិត Thao បានមានប្រសាស្រ្តថា ការចុះបញ្ជីពីរនៅលើផ្សារហ៊ុនញូវយ៉ក (NYSE) នឹងកត់សម្គាល់ជំហានដ៏សំខាន់មួយក្នុងការពង្រីកទីផ្សារអាជីវកម្មជាសកលរបស់ខ្លួន និងជំរុញធុរកិច្ចរបស់វៀតណាមចូលទៅក្នុងទីផ្សារហិរញ្ញវត្ថុអន្តរជាតិ។
ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ អ្នកស្រីបណ្ឌិត Thao ក៏បានចូលរួមពិធីបិទកម្មវិធីពន្លឺសញ្ញាកណ្តឹងរបស់ផ្សារហ៊ុនញូវយ៉ក (NYSE) ដើម្បីបង្កើនការចងចាំដែលមិនអាចបំភ្លេចបានដល់ថ្ងៃដែលបញ្ជាក់ពីមហិច្ឆតានៃការបន្តរីកចម្រើនរបស់ក្រុមហ៊ុន Vietjet ទាំងផ្នែកអាកាសចរណ៍ និងហិរញ្ញវត្ថុ។
អំពី ក្រុមហ៊ុន Vietjet
ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុងប្រទេសវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ត្រួសត្រាយផ្លូវទូទាំងតំបន់ និងជុំវិញពិភពលោកផងដែរ។ ដោយផ្តោតលើការគ្រប់គ្រងតម្លៃ ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនិងការអនុវត្ត ការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំងអស់ និងឈានមុខគេ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃ និងតម្លៃសមរម្យ ព្រមទាំងសេវាកម្មចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជន។ ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុតសម្រាប់សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផលតែមួយគត់របស់ពិភពលោក airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបានគេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយស្ថាប័នល្បីៗដូចជា Skytrax, CAPA, Airline Ratings និងជាច្រើនទៀត។
ព័ត៌មានបន្ថែមនៅ www.vietjetair.com
ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ៖
QED Agency
លោក មី សុវណ្ណ (Sovann)
អ៊ីមែល៖ media@qed.agency
លេខទំនាក់ទំនង៖ +855 88 6000 321
Vietjet Air
កញ្ញា កែវ ដួង (Amy)
អ៊ីមែល៖ kieuduong@vietjetair.com
លេខទំនាក់ទំនង៖ +84 932 775 066


