Friday, September 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវបណ្ឌិត ជា សិរី បានរំលេចពីក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ នៅក្នុងវេទិកាហិរញ្ញវត្ថុអាស៊ីលើកទី៥ ស្តីពី “Positioning for the Future”

ភ្នំពេញ ៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមជាវាគ្មិនគន្លឹះក្នុងកិច្ចពិភាក្សាលើប្រធានបទ “ការផ្សារភ្ជាប់បច្ចេកវិទ្យាហិរញ្ញវត្ថុ ទំនុកចិត្ត និងបទប្បញ្ញត្តិ” នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ នៅក្នុងវេទិកាហិរញ្ញវត្ថុអាស៊ីលើកទី៥ ស្តីពី “Positioning for the Future” ដែលត្រូវបានរៀបចំចាប់ពីថ្ងៃទី២៣-២៤ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្នាក់ការកណ្តាលនៃធនាគារអភិវឌ្ឍន៍អាស៊ី នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។

នៅក្នុងកិច្ចពិភាក្សានោះ លោកជំទាវ ទេសាភិបាល បានសង្កត់ធ្ងន់ថា បច្ចេកវិទ្យាក្នុងវិស័យហិរញ្ញវត្ថុត្រូវបានវាយតម្លៃតាមភាពចាំបាច់ មិនមែនតាមនវនិយមទេ ពោលគឺបច្ចេកវិទ្យាត្រូវបំពេញតម្រូវការជាក់ស្តែង កសាងទំនុកចិត្ត និងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជន។ លោកជំទាវ ទេសាភិបាលបានអំពាវនាវឱ្យសហគមន៍អន្តរជាតិរៀបចំប្រព័ន្ធហិរញ្ញវត្ថុដែលមានប្រសិទ្ធភាព ប្រកបដោយបរិយាបន្ន រហ័ស ត្រឹមត្រូវ និងមានភាពធន់គ្រប់គ្រាន់ ដើម្បីលើកកម្ពស់វិបុលភាពសម្រាប់ទាំងអស់គ្នា។

លោកជំទាវក៏បានរំលេចពីក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ដល់អង្គវេទិកាផងដែរ។ គោលនយោបាយនេះកំណត់យកបរិយាបន្នកម្មជាស្នូលនៃបរិវត្តកម្មឌីជីថលនៃប្រទេសកម្ពុជា មិនមែនជាលទ្ធផល ប៉ុន្តែជាគោលការណ៍នៃការរៀបចំ។ បរិយាបន្នកម្មមិនមែនជាគោលបំណងផ្នែកសប្បុរសធម៌ ប៉ុន្តែជាភាពចាំបាច់ផ្នែកយុទ្ធសាស្ត្រ៕រក្សាសិទ្ធដោយ : សុទ្ធលី

×