ផ្ទុយស្រឡះពីទស្សនៈរបស់មនុស្សជាច្រើនដែលមុននេះ បានចាត់ទុកប្រេដូងជាជម្រើសធម្មជាតិល្អសម្រាប់សុខភាព សាស្ត្រាចារកយនៃសកលវិទ្យាល័យល្បីល្បាញ Harvard បានប្រកាសថា ៖ នេះជាអាហារអាក្រក់បំផុតដែលអ្នកអាចបរិភោគបាន! ។
ពីយូរមកហើយប្រេងដូងត្រូវបានហាងលក់អាហារធម្មជាតិចាត់ទុកប្រេងដូងជា “ឱសថព្យាបាលជំងឺគ្រប់មុខ” ប៉ុន្តែឥឡូវក្រោយការស្រាវជ្រាវ អ្នកវិទ្យាសាស្ត្របានបដិសេធគំនិតនេះ ហើយបញ្ជាក់ថា វានាំមកនូវផលអាក្រក់ដល់សុខភាពទៅវិញទេ ។
ពុំគប្បីប្រើវាជាអាហារទេ ។
សាស្ត្រាចារ្យ Karin Michels នៃសកលវិទ្យាល័យ Harvard បានអធិប្បាយពន្យល់ក្រោមប្រធានបទ ៖ “ប្រេងដូង និងកំហុសឆ្គងថា វាជាអាហារបំប៉ន” ។
ប្រេងដូងពុំគប្បីយកមកធ្វើជាអាហារឡើយ ។
អ្នកស្រី Michels បានប្រាប់ថា កម្រិតនៃសារធាតុខ្លាញ់ឆ្អែត (Saturated fat) ខ្ពស់នៅក្នុងប្រេងដូងនាំឲ្យកើតកូឡេស្តេរ៉ូល LDL (Cholesterol LDL) ហើយផ្តើមពីនោះ វាធ្វើឲ្យកើតជំងឺទាំងឡាយទាក់ទងដល់បេះដូង និងសរសៃឈាម ។ ប្រេងដូងមានផ្ទុកសារធាតុខ្លាញ់ឆ្អែត 80% ពោលគឺមានកម្រិតទ្វេដងប្រៀបនឹងខ្លាញ់ជ្រូក ហើយច្រើនជាងខ្លាញ់គោ ៦០% ឯណោះ ។
សម្រាប់ការហូបចុក ច្នៃអាហារអ្នកអាចប្រើវាតិចតួចប៉ុណ្ណោះ ប៉ុន្តែវាពិតជាប្រសើរសម្រាប់ការថែទាំសុខភាពស្បែក និងសក់ ។
ទោះបីវាក៏ជួយបង្កើនបរិមាណ Cholesterol HDL -ជាប្រភេទ cholesterol “ល្អ” ប៉ុន្តែឥទ្ធិពលប្រាកដជា “ល្អ” យ៉ាងណានោះចំពោះរាងកាយ នៅមានការខ្វែងគំនិតច្រើន រវាងក្រុមអ្នកវិទ្យាសាស្ត្រ ។
ដូច្នេះយកល្អប្រសិនបើចៀសពុំរួច គួរគប្បីបរិភោគវាមានកម្រិតល្មមបានហើយ ៕ ចន្ទ្រា