Sunday, July 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

ឆ្នាំ​ជូត ៖ ការងារ មិន​អំណោយផល​ល្អ មានការ​ច្រណែនឈ្នានីស​ច្រើន ល្អ​បំផុត​គួរ​ប្រមូលផ្តុំ​តែ​ក្នុង​កិច្ចការ​របស់​ខ្លួន​។ លុយកាក់ មិនល្អ មាន​ខ្ទង់​ត្រូវ​ចំណាយ​ច្រើន តែ​ចំណូល​បែរជា​មិន​កើន ប្រយ័ត្ន​ត្រូវ​ចាញ់បោក​អ្នកដទៃ ។ មនោសញ្ចេតនា ងាយ​កើតមាន​ទំនាស់ ឈ្លោះប្រកែក​គ្នា ។​

​ឆ្នាំ​ឆ្លូវ ៖ ការងារ ល្អប្រសើរ ទទួលបាន​លទ្ធផល​ល្អ​ច្រើន ។ ថ្ងៃនេះ​អាច​បោះទុន​វិនិយោគ​នឹង​ទទួលបាន​ប្រាក់ចំណេញ​ធំ​។ មនោសញ្ចេតនា មាន​ឱកាស​បាន​ជួប​មនុស្ស​ដែល​ខ្លួន​ពេញចិត្ត ។​

​ឆ្នាំ​ខាល ៖ ការងារ ត្រូវបាន​ថ្នាក់លើ​វាយតម្លៃ​ខ្ពស់ ដោយ​ភាព​ព្យាយាម ប្រឹងប្រែង​របស់​អញ​នក ។ លុយកាក់ ថ្នាក់លើ​ពេញចិត្ត ហេតុ​នេះ​នឹង​មាន​ឱកាស​បាន​ឡើង​ប្រាក់ខែ ប្រាករង្វាន់ ។ មនោសញ្ចេតនា រីករាយ សុភមង្គល ។​

​ឆ្នាំ​ថោះ ៖ ការងារ រីកចម្រើន មានគំនិត​ច្នៃប្រឌិត​ច្រើន ហេតុនេះ “​ធ្វើ​១​ទទួលបាន​២” ។ លុយកាក់ ត្រូវ​ចេះ​តុល្យភាព​ចំណូល​-​ចំណាយ ។ មនោសញ្ចេតនា អ្នក​នៅ​លីវ​អាច​រក​ឃើញ​មនុស្ស​ក្នុង​សុបិន្ត ។​

​ឆ្នាំ​រោង ៖ ការងារ ជា​ថ្ងៃ​សមស្រប​សម្រាប់​ការចរចា​សហការ​ជំនួញ ។ លុយកាក់ មាន​បន្ថែម​ខ្ទង់​ចំណូល​ច្រើន ។ មនោសញ្ចេតនា គួរ​មាន​ពេល​ឲ្យបាន​ច្រើនស​ម្រាប់ការ​មើលថែ​ទាំ​គ្នា ។​

​ឆ្នាំ​ម្សាញ់ ៖ ការងារ ត្រូវ​បង្កើត​ទំនាក់ទំនង​ល្អ​ជាមួយ​អ្នក​រួម​ការងារ ។ លុយកាក់ ធូរធារ មានលទ្ធភាព​ខ្ពស់​ត្រូវបាន​ដំឡើង​ប្រាក់ខែ ។ មនោសញ្ចេតនា ត្រូវ​យកចិត្តទុកដាក់​ឲ្យបាន​ច្រើន​ចំពោះ​មនុស្ស​ជា​ទីស្រឡាញ់ ។​

​ឆ្នាំ​មមី ៖ ការងារ អាច​រកឃើញ​ឱកាស​ជំនួញ ផ្លាស់ប្តូរ​ពាណិជ្ជកម្ម​ពី​ការចង​មិត្ត​ថ្មីៗ ។ លុយកាក់ ថ្ងៃ​នេះ​មិន​ត្រូវ​បោះទុន​ធំ​វិនិយោគ គួរ​ធ្វើ​តែ​ក្នុង​ចំនួន​តូច ។ មនោសញ្ចេតនា ងាយ​កើត​ទំនាស់​ខ្វែងគំនិត​គ្នា ។​

​ឆ្នាំ​មមែ ៖ ការងារ មាន​អ្នក​ជួយ​យក​អាសា ហេតុនេះ​រាល់​ការលំបាក ឧបសគ្គ​សុទ្ធតែ​អាច​ដោះស្រាយបាន ។ លុយកាក ល្អប្រសើរ ចំណូល​កើនឡើង ។ មនោសញ្ចេតនា គួរ​ចេញ​ក្រៅ​រាប់អាន​មិត្តភក្តិ​ថ្មីៗ នោះ​ឱកាស​រក​ឃើញ​គូស្នេហ៍​និង​ឆាប់​មកដល់ ។​

​ឆ្នាំ​វក ៖ ការងារ ងាយស្រួល​គ្រប់យ៉ាង​ដំណើរការ​ដោយ​រលូន ។ លុយកាក់ មិន​ត្រូវ​លោភលន់​ហួស​ក្នុង​រឿង​លុយកាក់ ។ មនោសញ្ចេតនា កុំឲ្យ​រឿង​លុយកាក់​ឥទ្ធិពល​ដល់​មនោសញ្ចេតនា ។​

​ឆ្នាំ​រកា ៖ ការងារ មាន​បញ្ហា​ច្រើន ត្រូវ​ប្រញាប់​ដោះស្រាយ​កុំ​ទុក​យូរ ។ លុយកាក់ គួរ​ស្វែងរក​ជំនួយ​ដើម្បី​ដោះស្រាយ​ឧបសគ្គ​ខាង​ហិរញ្ញវត្ថុ ។ មនោសញ្ចេតនា កុំឲ្យ​រឿង​ការងារ​ឥទ្ធិពល​ដល់​មនោសញ្ចេតនា ។​

​ឆ្នាំចរ ៖ ការងារ កុំឲ្យ​រឿង​ផ្ទាល់ខ្លួន​ឥទ្ធិពល​ដល់​ការងារ ។ លុយកាក់ ជា​ថ្ងៃ​អំណោយផល​ល្អ​សម្រាប់​ការរក​លាភ​ចូល តែ​គួរ​យកចិត្តទុកដាក់​ដល់​សុខភាព គិតតែ​ពី​រកលុយ ។ មនោសញ្ចេតនា​វត្តមាន “​ជន​ទី​៣” ។​

​ឆ្នាំ​កុរ ៖ ការងារ មាន​ហេតុការណ៍​ចៃដន្យ​កើតឡើង​ធ្វើឲ្យ​ខូច​គម្រោង​ការដំបូង ។ លុយកាក់ ល្អប្រសើរ មាន​បន្ថែម​ខ្ទង់​ចំណូល​ច្រើន ។ មនោសញ្ចេតនា ងាយ​កើត​ទំនាស់ ឈ្លោះប្រកែក​គ្នា ៕

×