Thursday, January 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិ​ចិន​បើករថយន្ត​បុក​ម៉ូតូ​របួស ​៣​ នាក់ ហើយ​ត្រូវ​ចាប់ខ្លួន​

ក្រុង​តាខ្មៅ ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​និង​ម៉ូតូ​បណ្តាល​ឲ្យ​រងរបួស​ស្រី​ចំនួន​៣​នាក់​(​ធ្ងន់​ស្រី​២​នាក់ និង​ស្រាល​១​នាក់​) កើតហេតុ​ថ្ងៃអាទិត្យ ទី​១៦ ខែកញ្ញា ឆ្នាំ​២០១៨ ​វេលា​ម៉ោង ២ និង ១០ នាទី នៅ​ចំណុច​ខាងមុខ​មន្ទីរ​កាកបាទ​ក្រហម​ខេត្តកណ្ដាល​ផ្លូវជាតិ​២១​ភូមិ​ព្រែក​សំរោង សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្ដាល​។​

​នគរបាល​ក្រុង​តាខ្មៅ បាន​ឲ្យ​ដឹងថា ៖ ករណីនេះ​បង្កឡើង​ដោយ​ម៉ូតូ​មួយគ្រឿង​ម៉ាក SUZUKI LETS ពណ៌​ស​ពាក់​ផ្លាកលេខ កណ្ដាល 1S-9014 (​គ្មាន​មួកសុវត្ថិភាព​និង​គ្មាន​កញ្ចក់​)​អ្នកបើកបរ​ម៉ូតូ​ឈ្មោះ​ផាត សុខ​កែន ភេទ​ស្រី​អាយុ​២៧​ឆ្នាំ​នៅ ភូមិ​ព្រែ​ករាំង​ ​សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្តកណ្ដាល​(​រងរបួស​ធ្ងន់​ត្រូវបាន​បងប្អូន​ដឹកយក ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ជ័យជំនះ​) និង​អ្នករួមដំណើរ​២​នាក់​ទៀត​:១.​ឈ្មោះ​យឹម ស្រីរ័ត្ន ភេទ​ស្រី អាយុ​២៩​ឆ្នាំ​នៅ​ភូមិ​១ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្ដាល​ (​រងរបួស​ធ្ងន់​ត្រូវបាន​បងប្អូន​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កែវ សាន្ត​) ២.​ឈ្មោះ​ឡាយ ស្រី​គា ភេទ​ស្រី អាយុ​១៩​ឆ្នាំ​ ​នៅ​ភូមិ​១ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្ដាល (​រងរបួស​ស្រាល​ត្រូវបាន​បងប្អូន​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កែវ សាន្ត​)​។​

​ម៉ូតូ​បើកបរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​រួច​បត់​ឆ្វេង​ក៏បាន​បុក​ជាមួយ​រថយន្ត​មួយគ្រឿង​ម៉ាក​LEXUS ពណ៌​ទឹកមាស ពាក់​ផ្លាកលេខ​ ​ភ្នំពេញ​2P-9858 អ្នកបើកបរ​ឈ្មោះ​ZHENG JIANZONG អាយុ​៣៥​ឆ្នាំ​(​ជនជាតិ​ចិន​) នៅ​ភូមិ​ព្រែក​រាំង សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្តកណ្ដាល​។​(​ឃាត់ខ្លួន​) ​រថយន្ត​បើកបរ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​។​មធ្យោបាយ​ដែល​ពាក់ព័ន្ធ​បាន​យកមក​រក្សាទុក​បណ្ដោះអាសន្ន​នៅ​អធិការ​​ដ្ឋា​ន​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​។​

​នគរបាល​មូលដ្ឋាន​និយាយថា មូលហេតុ​មកពី​អ្នកបើកបរ​ម៉ូតូ​ម៉ាក SUZUKI LETS ពាក់​ផ្លាកលេខ​កណ្ដាល 1S-9014 បត់​ឆ្វេង​ខ្វះ​ការប្រុងប្រយ័ត្ន ចំណែក​អ្នកបើកបរ​រថយន្ត​ LEXUS ពណ៌​ទឹកមាស ពាក់​ផ្លាកលេខ​ភ្នំពេញ 2P-9858 បើកបរ​ក្នុង​ល្បឿន​លឿន​ខ្វះ​ការប្រុងប្រយ័ត្ន​៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

×