Thursday, October 2, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួងការងារជំរុញឲ្យសិស្សប្រឡងជាប់បាក់ឌុបបាននិទ្ទេសAត្រូវខិតខំរៀនសូត្របន្ថែមនៅឧត្តមសិក្សា

ខេត្តកំពង់ចាម: “លោកគ្រូអ្នកគ្រូនៅតាមវិទ្យាល័យចំនួន៣ក្នុងស្រុកកំពង់សៀមត្រូវតែសហការជាមួយនឹងស.ស.យ.ក
ដោយបើកវគ្គបំប៉នរៀននៅថ្ងៃចុងសប្តាហ៍សៅរ៍និងអាទិត្យដល់សិស្សថ្នាក់ទី១២បើចំនួនសិស្សប្រឡងជាប់មានការកើនឡើងជាប់និទ្ទេសA ក្នុងម្នាក់ហ្នឹងឧបត្ថម្ភចំនួន៤លានរៀល បើ១០នាក់ឧបត្ថម្ភ៤០លានរៀល”។នេះជាប្រសាសន៍លើកឡើងពីសំណាក់ឯកឧត្តមហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយលើកឡើងនាព្រឹកថ្ងៃទី១ តុលា ឆ្នាំ២០២៥ ក្នុងឱកាសជួបសំណេះសំណាលជាមួយសិស្សដែលប្រឡងជាប់សញ្ញាបត្រទុតិយភូមិ ដែលទទួលបាននិទ្ទេសAដល់Fក្នុងនោះអ្នកធ្លាក់ក៏ត្រូវទទួលបានថវិការ លើកទឹកចិត្តដែលសរុបចំនួនជិត៥០០នាក់ ធ្វើឡើងនៅសាលសន្និសីទសាលាខេត្តកំពង់ចាម។

ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តមានប្រសាសន៍លើកឡើងថាវត្តមានឯកឧត្តមហេង សួរ ប្រធានក្រុមការងារចុះជួយស្រុកកំពង់សៀម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសន្តិបណ្ឌិតនេត វឿន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ចាម វត្តមាននាឱកាសនេះគឺជាការលើកទឹកចិត្តដល់សិស្សដែលប្រឡងបាក់ឌុបជាប់និទ្ទេសA ចំនួន៩នាក់ មកពីវិទ្យាល័យចំនួន៣ ក្នុងស្រុកកំពង់សៀម រួមទាំងអ្នកធ្លាក់សរុបជិត៥០០នាក់។ ជាមួយនោះលោកគ្រូ អ្នកគ្រូជាច្រើនក៏បានអញ្ជើញចូលរួមផងដែរ។

ឯកឧត្តមអភិបាលខេត្តបានបន្តថា
ជាការពិតណាស់នៅក្នុងស្រុកកំពង់សៀមគឺសាលារៀនត្រូវបានស្ថាបនាជាបន្តបន្ទាប់មានចំនួនច្រើនក៏ប៉ុន្តែអត្រាសិស្សដែលប្រឡងជាប់បាក់ឌុបទទួលបាននិទ្ទេសAគឺនៅមានចំនួននូវមានកម្រិតនៅឡើយ។ហើយការផ្ដល់រង្វាន់នេះតាំងពីជំនាន់សម័យសម្ដេចតេជោបន្តរហូតមកដល់សម្ដេចបវោធិបតី នៅក្នុងឆ្នាំ២០២៥ នេះសិស្សក្នុងខេត្តកំពង់ចាម បានប្រឡងជាប់និទ្ទេសA មានចំនួន១៤១នាក់។ដោយសារប្រទេសជាតិមានកត្តាសុខសន្តិភាពពាសពេញប្រទេស ហើយបានផ្ដល់ឱកាសឲ្យក្មួយៗបានសិក្សារៀនសូត្រចំពោះអ្នកដែលរៀនពូកែត្រូវបានលើកទឹកចិត្តព្រោះថាប្រទេសជាតិអភិវឌ្ឍគឺត្រូវការធនធានមនុស្សដែលមានក្មួយៗនេះស្រាប់ជាទំពាំងស្នងឬស្សី។

ឯកឧត្តមហេង សួរ ដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈមានប្រសាសន៍លើកឡើងថា គ្រាន់តែលទ្ធផលសិស្សប្រឡងជាប់សញ្ញាបត្រទុតិយភូមិ នៅឆ្នាំ២០២៥ នេះត្រូវបានសម្ដេចបវរធិបតី បានផុសនិងការលើកទឹកចិត្តនៅក្នុង channel telegram របស់សម្ដេច។ដំបូងការចង់ជួបជាមួយសិស្សដែលប្រឡងជាប់ធ្វើឡើងនៅតាមឃុំនីមួយៗ តែដោយចង់ឲ្យក្មួយៗស្គាល់បេះដូងសាលាខេត្តគឺត្រូវបានធ្វើនៅសាលសន្និសីទសាលាខេត្តនេះតែម្ដង។

ឯកឧត្តមហេង សួរ រដ្ឋមន្ត្រីក្រសួងការងារមានប្រសាសន៍បន្តថា
ជាការពិតណាស់មុនពេលប្រឡងគឺក្មួយៗបានខិតខំប្រឹងប្រែងរៀនសូត្រដោយធ្វើយ៉ាងណាឱ្យប្រឡងជាប់។នោះពេលដែលយើងប្រឡងជាប់ហើយនិងត្រូវគិតថាតើត្រូវរៀនមុខវិជ្ជាអ្វីមួយដែលខ្លួនបានពេញចិត្តសម្រាប់យកចំណេះដឹងនោះមកអភិវឌ្ឍន៍នៅស្រុកកំណើតរបស់ខ្លួនវិញ។ ដោយសារកំណែទម្រង់របស់ក្រសួងអប់រំយុវជននិងកីឡា បានធ្វើឲ្យវិស័យអប់រំពីមួយឆ្នាំទៅមួយឆ្នាំមានការអភិវឌ្ឍន៍ ក្នុងនោះបានលើកឡើងថាអ្នកចេះគឺជាប់។
ហើយនៅក្នុងស្រុកកំពង់សៀមទាំងមូលនៅឆ្នាំ២០២៥នេះសិស្សដែលប្រឡងជាប់បាក់ឌុបមានរហូតទៅដល់ជាង៤០០នាក់។ ចំពោះសិស្សដែលប្រឡងជាប់បើចង់រៀនវគ្គបច្ចេកទេសបណ្ដុះបណ្ដាលនៅក្នុងខេត្តកំពង់ចាមដោយរៀនរយៈពេល៤ខែ ពេលចេញមកភ្លាមនិងទទួលបានប្រាក់ខែក្នុងមួយខែ ២៣០ដុល្លារ ហើយនៅពេលយប់យើងអាចរៀនវគ្គឧត្តមសិក្សាបន្ថែម។
ចំពោះសិស្សផ្សេងទៀតដែលទៅរៀននៅភ្នំពេញត្រូវចំណាយថវិកាសុំពីឪពុកម្ដាយសម្រាប់ចំណាយលើការរៀនសូត្រ។តែបើសិនជាប់និទ្ទេសA នោះនឹងមានអាទិភាពរៀនតាមឧត្តមសិក្សាជាច្រើននៅរាជធានីភ្នំពេញ សម្រាប់សិស្សដែលទទួលបានអាហាររូបករណ៍ពីរូបលោកមានសាលាបច្ចេកទេសនៅក្នុងខេត្តកំពង់ចាមនិងសាលានៅរាជធានីភ្នំពេញចំនួន៧ កន្លែង ក្មួយៗអាចជ្រើសរើសសាលាណាមួយដែលខ្លួនពេញចិត្ត៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី

×