Thursday, October 2, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្មនិងព្រៃឈើអាស៊ានលើកទី៤៧ (47th AMAF)

នៅថ្ងៃទី១​ ខែតុលា​ ឆ្នាំ២០២៥​ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្មនិងព្រៃឈើអាស៊ាន លើកទី៤៧ (47th AMAF) ដែលប្រព្រឹត្តទៅនៅរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន។

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានធ្វើបទអន្តរាគមន៍គាំទ្រ និងឯកភាពអនុម័តលើឯកសារគោលនយោបាយសំខាន់ៗ រួមមាន៖ ផែនការយុទ្ធសាស្រ្តវិស័យស្បៀង កសិកម្ម និងព្រៃឈើអាស៊ានឆ្នាំ២០២៦-២០៣០ និងសេចក្តីថ្លែងការរបស់ថ្នាក់ដឹកនាំកំពូលអាស៊ាន ស្តីពីចក្ខុវិស័យស្បៀង កសិកម្ម និងព្រៃឈើអាស៊ានឆ្ពោះទៅកាន់ឆ្នាំ២០៤៥ រួមជាមួយក្របខណ្ឌសហប្រតិបត្តិការ ដែលផ្តល់ជាចក្ខុវិស័យនិងបដិវត្តកម្មវែងឆ្ងាយក្នុងតំបន់អាស៊ាន។

ឯកឧត្តមរដ្ឋមន្រ្តី បានគាំទ្រសមិទ្ធផលអាទិភាពសេដ្ឋកិច្ច(PEDs) របស់ប្រធានអាស៊ានប្តូរវេនហ្វីលីពីនដែលរួមមាន៖ ១)ផែនការប្រតិបត្តិសម្រាប់ប្រព័ន្ធកសិកម្មប្រកបដោយបុនភាវកម្ម(Regenerative) និងភាពធន់ និង ២)គំនិតផ្តួចផ្តើមអាស៊ានក្នុងការអនុវត្តកម្មវិធីដាំឈើមួយពាន់លានដើម។

ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារអាស៊ានតាមវិស័យដែលបានធ្វើសុខុដមនីយកម្មស្តង់ដារ និងស្នើឱ្យក្រុមការងារយកចិត្តទុកដាក់បង្កើតសេចក្តីណែនាំដែលមានលក្ខណៈវិទ្យាសាស្ត្រ អាចអនុវត្តបានសំដៅលើកកម្ពស់ទីផ្សារ និងពង្រឹងពាណិជ្ជកម្មក្នុងនិងក្រៅតំបន់អាស៊ាន ព្រមទាំងលើកកម្ពស់ការប្រកួតប្រជែងអន្តរជាតិនៃផលិតផលកសិ-ស្បៀងអាហារអាស៊ាន៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×