Thursday, October 2, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលស្រុកភ្នំក្រវាញជូនដំណឹងស្តីពីយុទ្ធនាការគោះត្រដោកក្នុងស្រុកភ្នំក្រវាញ

ស្រុកភ្នំក្រវាញ ៖ រដ្ឋបាលស្រុកភ្នំក្រវាញ សូមជម្រាបជូនដំណឹងដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋ ទាំងអស់ដែល រស់នៅក្នុងស្រុកភ្នំក្រវាញមេត្តាជ្រាបថា៖ ដោយយោងអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈ បញ្ជាការឯកភាពរដ្ឋបាលខេត្ត «ប្រជាពលរដ្ឋម្នាក់ជាភ្នាក់ងារសន្តិសុខម្នាក់» គោលបំណង នៃការរៀបចំយុទ្ធនាការគោះត្រដោកដើម្បីលើកកម្ពស់ការផ្តល់ព័ត៌មានក្នុងសហគមន៍ និងមូលដ្ឋាន
ពីបញ្ហាប្រឈមនានា ជាពិសេសដើម្បីងាយស្រួលក្នុងការផ្តល់ដំណឹងដល់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីចាត់វិធានការ និងអន្តរាគមន៍បានទាន់ពេលវេលា។

រដ្ឋបាលស្រុក នឹងរៀបចំយុទ្ធនាការគោះត្រដោកក្នុងស្រុកភ្នំក្រវាញដែលប្រព្រឹត្តទៅ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ០៧៖០០នាទីយប់។
ទទួលបានសេចក្ដីជូនដំណឹងនេះសូមសាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ អនុវត្តប្រកបដោយ ស្មារតីចូលរួម និងដើម្បីរួមចំណែកក្នុងការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពឱ្យកាន់តែមាន ប្រសិទ្ធភាពខ្ពស់៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×