Thursday, October 2, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងឧស្សាហកម្ម និងកម្មវិធី CAPRED ពង្រឹងកិច្ចសហការអភិវឌ្ឍផែនការវិនិយោគវិស័យទឹកស្អាតតាមបណ្តាខេត្ត

រាជធានីភ្នំពេញ : នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥  ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា តាមរយៈកម្មវិធី CAPRED កំពុងពង្រឹងកិច្ចសហការអភិវឌ្ឍ ផែនការវិនិយោគខេត្តសម្រាប់វិស័យទឹកស្អាត ដើម្បីពន្លឿនវឌ្ឍនភាពការផ្តល់សេវាគ្របដណ្តប់ទូទាំងប្រទេសត្រឹមឆ្នាំ២០៣០។

ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលី បានកោតសរសើរចំពោះវឌ្ឍនភាពរបស់កម្ពុជា និងបានសង្កត់ធ្ងន់ថា ការសម្រេចគោលដៅនេះនឹងទាមទារឱ្យមានការបង្កើនការវិនិយោគ ការរៀបចំផែនការដែលសម្របសម្រួលអន្តរវិស័យ និងគោលនយោបាយដែលបង្កើនភាពធន់នឹងហានិភ័យអាកាសធាតុ។

ឯកឧត្តមបានបញ្ជាក់ការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលអូស្ត្រាលី តាមរយៈកម្មវិធី CAPRED ក្នុងការលើកកម្ពស់ដំណោះស្រាយផ្នែកហិរញ្ញវត្ថុ និងជំរុញកិច្ចសហប្រតិបត្តិការជាមួយប្រតិបត្តិករផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា។

ក្នុងកិច្ចពិភាក្សានេះ តំណាង CAPRED បានបង្ហាញពីប្រព័ន្ធព័ត៌មានផែនការវិនិយោគខេត្ត ដែលរួមបញ្ចូលមូលដ្ឋានទិន្នន័យគម្រោងតាមភូមិសាស្ត្រ និងផ្ទាំងគ្រប់គ្រងទិន្នន័យដែលមានការវិភាគលម្អិតនៃតម្រូវការវិនិយោគ ផលចំណេញផ្នែកសេដ្ឋកិច្ច និងសន្តិសុខប្រភពទឹក។

ការសិក្សាបានរកឃើញកត្តាប្រឈមសំខាន់ៗ ដូចជាការពង្រីកសេវាទៅតំបន់ជនបទដាច់ស្រយាលនឹងត្រូវចំណាយកាន់តែខ្ពស់ខ្លាំង ហើយប្រភពទឹកសម្រាប់ផលិតទឹកស្អាតភាគច្រើនប្រឈមនឹងហានិភ័យសន្តិសុខទឹកត្រឹមឆ្នាំ២០៤០ ប្រសិនបើមិនមានផែនការបង្កើនភាពធន់នឹងអាកាសធាតុ។

ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី បានផ្តល់ទស្សនវិស័យ និងអនុសាសន៍សម្រាប់ក្រុមការងារបច្ចេកទេសរបស់ CAPRED ដើម្បីបញ្ចប់ការរៀបចំប្រព័ន្ធនេះ ដោយបន្ថែមថា ក្រសួងបាននិងកំពុងចុះពិនិត្យវាយតម្លៃប្រតិបត្តិករផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតឯកជននៅទូទាំងប្រទេស ហើយក៏បានណែនាំប្រតិបត្តិករទាំងអស់ឱ្យរៀបចំ និងផ្តល់ផែនការវិនិយោគរបស់ខ្លួនមកក្រសួងផងដែរ។

ឯកឧត្តមបានសង្កត់ធ្ងន់ថា ប្រតិបត្តិករផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតត្រូវផ្តល់អាទិភាពដល់ការបង្កើនប្រសិទ្ធភាពសេវា កាត់បន្ថយទឹកស្អាតមិនមានចំណូល និងពង្រឹងភាពអនុលោមតាមលក្ខខណ្ឌនៃអាជ្ញាប័ណ្ណរបស់ខ្លួន។

តាមរយៈជំនួយបច្ចេកទេសរបស់ CAPRED មន្ត្រីក្រសួងនឹងទទួលបានការផ្ទេរជំនាញក្នុងការគ្រប់គ្រង និងប្រើប្រាស់ប្រព័ន្ធនេះ ដែលមិនត្រឹមតែជាឧបករណ៍ដើម្បីកំណត់រកដំណោះស្រាយផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែដើម្បីគាំទ្រការរៀបចំគោលនយោបាយ និងបង្ហាញភស្តុតាងសម្រាប់ទាក់ទាញការវិនិយោគធំៗនៅក្នុងវិស័យនេះផងដែរ។

ផែនការវិនិយោគខេត្តសម្រាប់វិស័យទឹកស្អាតក៏បង្ហាញពីភាពចាំបាច់នៃការអនុវត្តវិធីសាស្រ្តច្នៃប្រឌិត ដើម្បីធានាបាននូវនិរន្តរភាពនៃវិស័យនេះ រួមទាំងយន្តការចំគោលដៅដើម្បីគាំទ្រការវិនិយោគសម្រាប់តំបន់ជនបទ និងវិធានការស្តារចំណាយដែលផ្តល់សេវាទឹកស្អាតក្នុងតម្លៃសមរម្យសម្រាប់គ្រួសារទាំងអសរក្សាសិទ្ធដោយ៖សុទ្ធលី

×