បន្ទាប់ពីបានដំណើរការអស់រយៈពេល ២ថ្ងៃរួចមក វគ្គបណ្តុះបណ្តាលជនបង្គោលសម្រាប់ការផ្សព្វផ្សាយអប់រំ បង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីប្រែក្លាយជនបង្គោលទៅជាអ្នកនាំសារអប់រំសុច្ឆន្ទៈ អំពីបញ្ហាគ្រឿងញៀន ជូនដល់សាធារណជនគ្រប់មជ្ឈដ្ឋានបានយល់ដឹងកាន់តែទូលំទូលាយ រៀបចំឡើងដោយ ក្រសួងព័ត៌មាន និង អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានប្រារព្ធពិធីបិទនៅរសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥ នាសាលមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការ វិជ្ជាជីវៈសារព័ត៌មាន ទីស្តីការក្រសួង ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំ នៃគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ។
នៅក្នុងឱកាសនេះដែរ ឯកឧត្តម រដ្ឋមន្ត្រី គណៈធិបតី បានធ្វើការប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមចំនួន ១៦០រូប ដែលជាមន្ត្រីទទួលបន្ទុកកិច្ចការងារព័ត៌មាននៃអង្គភាពចំណុះក្រសួងព័ត៌មាន អ្នកសារព័ត៌មាន ពិធីករ-ពិធីការិនី សិល្បៈករ-សិល្បៈការិនី និងអ្នកបង្កើតមាតិកាដែលមានប្រជាប្រិយភាពលើបណ្តាញ ទំនាក់ទនងសង្គម ដែលជាតួអង្គដ៏សំាន់ក្នុងការផ្សព្វផ្សាយអប់រំ បង្ការ ទប់ស្កាត់ បញ្ជ្រាបការយល់ដឹងច្បាស់លាស់ និងជំរុញការចូលរួមសកម្មពីមហាជន ដែលជាកត្តាមិនអាចខ្វះបាន និងកំណត់ពីប្រសិទ្ធភាពនៃការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន៕














