បច្ចុប្បន្ននេះ យើងបានឃើញថាគ្រោះធម្មជាតិទឹកជំទន់ បាននិងកំពុងវាយប្រហារ និងបង្កអន្តរាយដែលក្នុងនោះរួមមាន ផ្ទះសម្បែង ផលដំណាំ ជីវិតមនុស្ស សត្វយ៉ាងធំធេងបំផុត នៅទូទាំងពិភពលោក ។ ហើយគ្រោះធម្មជាតិដ៏អាក្រក់នេះ ក៏បង្កជាបញ្ហាកង្វល់ជាខ្លាំងសម្រាប់សុខភាពរបស់មនុស្សផងដែរ ដែលពួកគេអាចប្រាស្រ័យ ឬ ទទួលទាននូវរបស់អ្វីៗដែលជាលទ្ធផលនៃគ្រោះធម្មជាតិនេះ ។
ទាក់ទងនឹងបញ្ហាកង្វល់សម្រាប់សុខភាពនេះផងដែរ កាលពីថ្ងៃទី១៦ កញ្ញា ម្សិលមិញនេះ លោកឧកញ៉ា ដួង ឆាយ បានបង្ហោះរូបភាពជ្រូកងាប់ក្នុងទឹកជំនន់ដ៏គួរឲ្យចាប់អារម្មណ៍មួយសន្លឹក និងសាររៀបរាប់យ៉ាងដូច្នេះថា៖ «សូមពូមីងបងប្អូនទាំងអស់គ្នាកុំទិញសាច់ជ្រូកយកមកធ្វើម្ហូបក្នុងរយៈពេលនេះពីព្រោះសត្វជ្រូក 4,000 ក្បាលបានស្លាប់ក្នុងគ្រោះទឹកជំនន់នៅប្រទេសវៀតណាម។ សូមមេត្តាលោកគយតាមព្រំដែនជួយទប់ស្កាត់ និងបង្ក្រាបផងពីព្រោះអាណិតប្រជាជន និងគ្រួសារយើងទាំងអស់គ្នាក៏ហូបដែរពេលទៅបាយក្រៅ រឺ នៅសាលារៀន» ៕ ឧត្តម