Tuesday, October 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុនអាកាសចរណ៍ Etihad Airways បន្តឧត្តមភាពក្នុងតំបន់អាស៊ីអាគ្នេយ៍ជាមួយនឹងការសម្ពោធជើងហោះហើរដំបូងទៅកាន់រាជធានីភ្នំពេញ

• សំបុត្រយន្តហោះសម្រាប់ការចុះចតជើងហោះហើរដំបូងក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជាត្រូវបានលក់អស់។
• ក្រុមហ៊ុន Etihad ឥឡូវនេះបានបើកដំណើរការជើងហោះហើរថ្មីចំនួន 9 នៅឆ្នាំ 2025 ជាមួយនឹងការប្រកាសបន្ងែមជើងហោះហើរ 21 បន្ថែមដែលជាផ្នែកនៃផែនការពង្រីកជើងហោះហើរជាសកល។
• ជើងហោះហើរថ្មីត្រូវបានដំណើរការដោយយន្តហោះប្រភេទថ្មីម៉ូដែល A321LR របស់ក្រុមហ៊ុន Etihad។

អាប៊ូដាប៊ី អារ៉ាប់រួម – ក្រុមហ៊ុន Etihad Airways ដែលជាក្រុមហ៊ុនអាកាសចរណ៍ជាតិនៃប្រទេសអារ៉ាប់រួម បានប្រារព្ធពិធីសម្ពោធជើងហោះហើរថ្មីរបស់ខ្លួនទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ ក្នុងព្រះរាជាណាចក្រកម្ពុជា ដោយនាំមកនូវបណ្តាញអាកាសចរណ៍ពិភពលោកទៅកាន់គោលដៅចំនួន 83។

ជើងហោះហើរថ្មីនេះពង្រឹងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងការលើកកម្ពស់ការតភ្ជាប់ជាសកល និងពង្រឹងការផ្លាស់ប្តូរវប្បធម៌ និងទំនាក់ទំនងសេដ្ឋកិច្ចរវាងតំបន់អាស៊ីអាគ្នេយ៍ និងទីផ្សារនៅទូទាំងតំបន់មជ្ឈឹមបូព៌ា អឺរ៉ុប និងអាហ្វ្រិក។
លោក Antonoaldo Neves នាយកប្រតិបត្តិក្រុមហ៊ុន Etihad Airways បានមានប្រសាសន៍ថា ៖“យើងពិតជាមានមោទនភាពដែលបានពង្រីកបណ្តាញរបស់យើងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលនឹងអញ្ជើញភ្ញៀវទេសចរកាន់តែច្រើនពីក្នុងតំបន់ក្នុងការស្វែងយល់ពីមាតុប្រទេសរបស់យើងជាមួយនឹងជើងហោះហើរដែលមានផាសុកភាព និងហោះត្រង់ទៅកាន់ទីក្រុងអាប៊ូដាប៊ី ដែលបង្កើតឱ្យមានការផ្សារភ្ជាប់ថ្មីសម្រាប់វិស័យពាណិជ្ជកម្ម និងទេសចរណ៍រវាងទីក្រុងអាប៊ូដាប៊ី និងតំបន់។

យើងក៏មានក្តីសោមនស្សរីករាយក្នុងការលើកទឹកចិត្ត និងបំផុសឱ្យមានការធ្វើដំណើរទៅកាន់ទីកន្លែងដែលសម្បូរទៅដោយវប្បធម៌ និងភាពចម្រុះសម្បូរបែប ហើយប្រទេសកម្ពុជាគឺជាគោលដៅដ៏អស្ចារ្យមួយដែលមានទាំងតំបន់ទេសចរណ៍ធម្មជាតិ និងច្នៃបង្កើតឡើងដ៏អច្ឆរិយៈក្នុងការធ្វើដំណើរកំសាន្ត។”
ដើម្បីជាការអបអរនៃការឈានជើងចូលក្នុងប្រទេសកម្ពុជារបស់ក្រុមហ៊ុន Etihad ក្រុមហ៊ុនបាននាំមកនូវជើងហោះហើរចំនួនបួនជើងក្នុងមួយសប្តាហ៍ដែលតភ្ជាប់ប្រទេសកម្ពុជាជាមួយនឹងបណ្តាញជាសកលរបស់ទីក្រុងអាប៊ូដាប៊ី ហើយនឹងបង្កើនជើងហោះហើរទៅដល់ប្រាំមួយជើងក្នុងមួយសប្តាហ៍ចាប់ពីថ្ងៃទី 1 ខែវិច្ឆិកា ឆ្នាំ 2025។

រាជធានីភ្នំពេញស្វាគមន៍អ្នកធ្វើដំណើរជាមួយនឹងការដើរលេងកំសាន្តតាមមាត់ទន្លេដ៏រស់រវើក ផ្សារដ៏មមាញឹក និងកន្លែងទទួលទានអាហារដ៏អស្ចារ្យ។ ទីក្រុងនេះដើរតួនាទីជាច្រកផ្លូវទៅកាន់មរតកវប្បធម៌របស់ប្រទេសកម្ពុជា រួមមានប្រាសាទអង្គរវត្ត ខណៈវាក៏បានរួមបញ្ចូលនូវទម្រង់សិល្បៈ និងសិល្បៈម្ហូបអាហារដ៏ល្បីល្បាញដែលឆ្លុះបញ្ចាំងអំពីដួងព្រលឹងនៃភាពច្នៃប្រឌិតរបស់ប្រទេស។

សម្រាប់អ្នកធ្វើដំណើរនៅកម្ពុជា ទីក្រុងអាប៊ូដាប៊ីគឺជារាជធានីដ៏រស់រវើកនៃប្រទេសអារ៉ាប់រួម ដែលផ្តល់នូវការរួមបញ្ចូលគ្នាដ៏ល្អឥតខ្ចោះនៃបេតិកភណ្ឌវប្បធម៌ និងតំបន់ទាក់ទាញទំនើបៗ។ រាប់ចាប់ពីវិហារដំ Sheikh Zayed ដ៏មហស្ចារ្យរហូតដល់សារមន្ទីរលំដាប់ពិភពលោក Louvre Abu Dhabi ដែលជាទីក្រុងបណ្តុំទៅដោយសិល្បៈ វប្បធម៌ និងភាពច្នៃប្រឌិត។ អាកាសយាន្តដ្ឋានអន្តរជាតិ Zayed ដែលជាទីកន្លែងជាតំណាងនៃសិល្បៈ ផ្តល់នូវការតភ្ជាប់ដ៏រលូន និងធានាបាននូវបទពិសោធន៍ធ្វើដំណើរដែលរលូន និងប្រណិត។

ជើងហោះហើរថ្មីនេះនឹងដំណើរការដោយយន្តហោះប្រភេទថ្មីម៉ូដែល A321LR របស់ក្រុមហ៊ុន Etihad ដែលនឹងនាំមកនូវកាប៊ីនយន្តហោះដ៏ប្រណិតដែលជាអត្តសញ្ញាណរបស់ Etihad និងបដិសណ្ឋារកិច្ចដ៏អស្ចារ្យ។ យន្តហោះ A321LR បំពាក់នូវការរៀបចំកាប៊ីនបីផ្នែក រួមមានកៅអី First Suites ដំបូងបង្អស់របស់ Etihad ដែលមានលក្ខណៈឯកជន កន្លែងបិទជិតជាមួយនឹងទ្វាររូត គ្រែរាបស្មើពេញ និងការរចនាដ៏អស្ចារ្យដែលជាធម្មតាមានតែសម្រាប់យន្តហោះដែលប្រតិបត្តិការផ្លូវឆ្ងាយ។
ឆាប់ៗនេះ ក្រុមហ៊ុននឹងសម្ពោធជើងហោះហើរទៅកាន់ទីក្រុងក្រាប៊ី ហាណូយ ឈៀងម៉ៃ និងហុងកុង ដែលនឹងពង្រឹងបន្ថែមនូវវត្តមានរបស់ខ្លួនក្នុងតំបន់អាស៊ី។ ក្រុមហ៊ុន Etihad បន្តរីកចម្រើនក្នុងអត្រាដ៏អស្ចារ្យ ដោយបានសម្ពោធជើងហោះហើរថ្មីចំនួន 30 នៅទូទាំងទ្វីបចំនួនបួន រូមមានការប្រកាសថ្មីៗនៅ Damascus, Palma de Mallorca និង Zanzibar ដែលនឹងសម្ពោធនារដូវក្តៅខាងមុខ។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ etihad.com។
កាលវិភាគជើងហោះហើរ
លេខជើងហោះហើរ អាកាសយានដ្ឋានចេញដំណើរ ម៉ោងចេញដំណើរ អាកាសយានដ្ឋានដំណើរដល់ ម៉ោងទៅដល់ វេន យន្តហោះ
EY434 Abu Dhabi 20:45 Phnom Penh 06:55 +1 Mon, Wed, Fri, Sun A321LR
EY435 Phnom Penh 08:30 Abu Dhabi 12:50 Mon, Tue, Thu, Sat A321LR

អំពីក្រុមហ៊ុនអាកាសចរណ៍ Etihad Airways
ក្រុមហ៊ុនអាកាសចរណ៍ Etihad Airways ដែលជាក្រុមហ៊ុនអាកាសចរណ៍ជាតិនៃប្រទេសអារ៉ាប់រួម ត្រូវបានបង្កើតឡើងនៅឆ្នាំ 2003 និងបានក្លាយទៅជាក្រុមហ៊ុនអាកាសចរណ៍លំដាប់ពិភពលោកឈានមុខគេមួយយ៉ាងឆាប់រហ័ស។ ចេញដំណើរពីមាតុភូមិក្នុងទីក្រុងអាប៊ូដាប៊ី ក្រុមហ៊ុន Etihad ដឹកអ្នកដំណើរ និងទំនិញទៅកាន់ដោលដៅនៅមជ្ឈិមបូព៌ា អាហ្វ្រិក អឺរ៉ុប អាស៊ី អូស្ត្រាលី និងអាមេរិកខាងជើង។ រួមគ្នាជាមួយដៃគូដ៏រឹងមាំរបស់ Etihad បណ្តាញរបស់ Etihad ផ្តល់នូវការជ្រៀតចូលទៅកាន់គោលដៅអន្តរជាតិរាប់រយ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន Etihad បានទទួលពានរង្វាន់ជាច្រើនសម្រាប់សេវាកម្ម និងផលិតផលដ៏ល្អឥតខ្ចោះរបស់ខ្លួន ការផ្តល់ជូនទំនិញ កម្មវិធីភក្ដីភាព និងច្រើនទៀត។ ដើម្បីស្វែងយល់បន្ថែម សូមចូលទៅកាន់គេហទំព័រ etihad.com។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
Duty Media Officer
Etihad Airways
ទូរស័ព្ទ៖ +97150 818 9596
អ៊ីម៉ែល៖ dutymediaofficer@etihad.ae

×