ខេត្តរតនគិរី ៖ មន្ទីរទេសចរណ៍ខេត្តរតនគិរី បានចេញផ្សាយព័ត៌មានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញពី ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្ត ក្រុមការងារបានពាំនាំថវិការ ដឹកនាំដោយ ឯកឧត្តម ឌុច ចាន់តូ អភិបាលខេត្តស្តីទី និងអាជ្ញាធរខេត្ត ក្រុង ស្រុក ថ្នាក់ដឹកនាំឃុំសង្កាត់ មន្ទីរជំនាញ និងប្រជាពលរដ្ឋ បានទទួលស្វាគមន៍ ព្រមទាំងសាទរជាមួយយុវជន និងបាននាំយកនូវថវិការលើកទឹកចិត្តមួយចំនួនដល់យុវជន រម៉ាស់ ឃ្វេន ដែលមានឆន្ទៈធ្វើដំណើរដោយថ្មើរជើងពីរាជធានីភ្នំពេញមកកាន់ទឹកដីឦសានខេត្តរតនគិរី ក្នុងគោលបំណងផ្សព្វផ្សាយពីតំបន់ទេសចរណ៍ក្នុងខេត្តរតនគិរី។
ជាទិសដៅបន្ទាប់យុវជនខាងលើ នឹងធ្វើដំណើរបន្តឆ្ពោះទៅកាន់ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដែលជាស្រុកកំណើតរបស់ខ្លួន ដែលមានចំងាយជាង ៦០ គ.ម ពីក្រុងបានលុង៕ រក្សាសិទ្ធដោយ៖សុទ្ធលី






























