ស្រុកកៀនស្វាយ ៖ ករណីគ្រោះថ្នាក់ចរាចរផ្លូវគោករវាង ម៉ូតូនិងម៉ូតូ បណ្កាលឲ្យមនុស្យស្លាប់ម្នាក់ និង របួសធ្ងន់ម្នាក់ ម៉ូតូខូច ធ្ងន់២គ្រឿង ដែលកើតហេតុនៅថ្ងៃអាទិត្យ ទី១៦ខែកញ្ញាឆ្នាំ២០១៨វេលាម៉ោង១៦:៣០នាទីលើផ្លូវជាតិ លេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ៣៧-៣៨ចំណុច ភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ករណីនេះបង្កឡើងដោយម៉ូតូម៉ាក HONDA DREAN ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1CV-7881 បើកបរដោយឈ្មោះលី ឡេង ភេទប្រុស អាយុ២៣ ឆ្នាំ មុខរបរកម្មករោងចក្រមានទីលំនៅ ភូមិត្រោក ឃុំជ្រៃ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បើកមានទីសដៅពី អ្នកលឿងទៅភ្នុំពេញ តាមផ្លូវជាតិលេខ១។ លុះពេលបើកមកដល់ចំនុចកើតហេតុខាងលើបាន បើកជែងរថយន្តទៅបុកជាមួយម៉ូតូម៉ាក HONDA DREAM 110 ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នុំពេញ 1BD-9587 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ភេទប្រុស ប្រហែលអាយុ៣០ឆ្នាំ ដែលបើកមាន ទិសដៅផ្ទុយគ្នា បណ្តាលឲ្យស្លាប់អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ នៅកន្លែងកើតហេតុ អ្នកបើកបរឈ្មោះ លី ឡេង រងរបួសធ្ងន់បញ្ជូនទៅព្យាលបាលនៅមន្ទីរពេទ្យភ្នាំពេញ។ ម៉ូតូខូចធ្ងន់២គ្រឿង យកមករក្សាទុក ជាភស្តុតាងនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ។
នគរបាលស្រុកកៀនស្វាយ បានសន្និដ្ឋានថា ករណីនេះបង្កឡើងដោយអ្នកបើកម៉ូតូឈ្មោះ លី ឡេង ធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន បើកប្រជែងក្នុងស្ថានភាពគ្រោះថ្នាក់៕ ដោយ ៖ កូឡាប