Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន​Toyota អាច​ប្រគល់​អាថ៌កំបាំង​រថយន្ត hybrid ឱ្យទៅ​ចិន​ជា​ថ្នូរ​នឹង​ទីផ្សារ​

spot_img

Toyota Prius គឺជា​ប្រ​ភ​ទ​រថយន្ដ​លក់ដាច់​បំផុត​ពិភពលោក​នាពេល​បច្ចុប្បន្ន​នេះ​។​ថ្វី​ត្បិត​មាន​គូប្រជែង​ជាច្រើន​ក្ដី ប៉ុន្តែ​ពុំទាន់​មាន​ក្រុមហ៊ុន​ណាមួយ​ទទួលបាន​ជោគជ័យ​ទេ​។​

​Prius គំរូ​រថយន្ត hybrid លក់ដាច់​បំផុត​លើ​ពិភពលោក​

​តាម Automotive News, Toyota ពិតជា​កំពុង​ក្តោប​ក្ដាប់​នូវ​បច្ចេកវិជ្ជា​ជាច្រើន​ទាក់ទង​ដល់​បច្ចេកវិជ្ជា hybrid ហើយ​ពេលនេះ​ពួកគេ​អាច​ផ្ទេរ​បច្ចេកវិជ្ជា​នោះ​ដល់​ក្រុមហ៊ុន​ចិន ដើម្បី​ប្តូរ​យក​ចំណែក​ទីផ្សារ​នៅ​ប្រទេស​នេះ​។​

​ប្រភព​ច្បាស់​ការណ៍​មួយចំនួន​ប្រាប់ Bloomberg​ថា មន្ត្រី​ចិន​បាន​សំណូមពរ​ឱ្យ​Toyota​ចែករំលែក​បច្ចេកវិជ្ជា​hybrid ដល់​ក្រុមហ៊ុន​រថយន្ត​ប្រទេស​នេះ​ដើម្បី​ពួកគេ​អាចឆ្លើយតប​បាន​អំពី​ស្តង់ដារ​ដ៏​តឹងតែង​អំពី​កាកសំណល់​ឧស្ម័ន​។​

Toyota បាន​សម្លឹង​ឃើញថា​ជា​ឱកាសល្អ​មួយ​របស់ខ្លួន​សម្រាប់​បើកទូលាយ​ឥទ្ធិពល​នៅ​ទីផ្សារ​ចិន ហេតុនេះ​ពួកគេ​កំពុង​ចរចា នឹង​អាច​ប្រគល់​អាជ្ញាប័ណ្ណ​បច្ចេកវិជ្ជា​ទៅ​ក្រុមហ៊ុន Geely​។​

គូប្រជែង​ជាច្រើន​ចង់​ក្តាប់បាន​អាថ៌កំបាំង​នៃ​បច្ចេកវិជ្ជា​របស់​Toyota Prius

​បញ្ហា​ឧស្ម័ន​ពុល​គឺជា​ចំណោទ​ដ៏​ធំ​ចំពោះ​រដ្ឋាភិបាល​ចិន​។​ជា​យុទ្ធសាស្ត្រ ពួកគេ​ចង់​ប្តូរ​ទៅប្រើ​ប្រាស់​រថយន្ត​អគ្គិសនី ប៉ុន្ដែ​វា​ជា​គោលដៅ​មួយ​ទាមទារ​ពេលវេលា​វែង ហេតុនេះ​ជា​យុទ្ធវិធី​ចំពោះមុខ ប្រទេស​ចិន​អាទិភាព​អភិវឌ្ឍន៍​បច្ចេកវិជ្ជា hybrid ។​

​ក្រុមហ៊ុន​Toyota បច្ចុប្បន្ន​លក់​រ​យន្ត​បាន​១​លាន​៣​សែន​គ្រឿង​នៅ​ចិន ក្នុងនោះ​ប្រមាណ​១០​ភាគរយ​ជា​រថយន្ត​hybrid ។​ក្រុមហ៊ុន​Toyota ចង់​បង្កើន​សមាមាត្រ​នេះ​ឱ្យបាន​៣០​ភាគរយ​នៅ​ឆ្នាំ​២០២០​។​

ការលក់​បច្ចេកវិជ្ជា hybrid គឺជា​ការសម្រេចចិត្ត​«​ប្រថុយប្រថាន​»​របស់ Toyota?

​​ក្រៅពី​ក្រុមហ៊ុន​Geely, Toyota នូវបាន​ទំនាក់ទំនង​ជាមួយ​ក្រុម​ហ៊ុន​ចិន​ផ្សេងទៀត​។​អ្នកជំនាញការ​សេដ្ឋកិច្ច​លើកឡើងថា ការចែករំលែក​បច្ចេក​វិជ្ជា hybrid ជាមួយ​ចិន វា​ជា​កាំបិត​មុខ​ពីរ​៖ ហានិភ័យ​សម្រាប់​ក្រុមហ៊ុន​Toyota​ក្នុង​រយៈពេល​វែង តែ​ចំពោះមុខ​ក្រុមហ៊ុន​នេះ​អាច​ទទួលបាន​ប្រយោជន៍​កប់​ក្តោង​ក្នុង​រយៈពេល​មួយ​ខ្លី​៕
​សូ​យ​ន​

spot_img
×