នៅដើមខែកញ្ញានេះ លោកVladimir Putin បានចែករំលែកប្រាប់មហាសេដ្ឋីចិនJack Ma ថាលោកពុំមានបំណងចូលនិវត្តន៍ទេ ។
អ្នកនាំពាក្យវិមានក្រឹមឡាំងDmitry Peskov បានបញ្ជាក់ព័ត៌មាននេះជាមួយ Channel ទូរទស្សន៍Rossiya-1។
ទីភ្នាក់ងារព័ត៌មានTASS របស់រុស្ស៊ីបានផ្សាយនៅថ្ងៃទី១៦កញ្ញាថា នាពេលជួបជាមួយមហាសេដ្ឋីចិនJack Ma នាវេទិកាសេដ្ឋកិច្ចប៉ែកខាងកើតនៅ Vladivostokបានសួរសេដ្ឋីJack Maថាតើលោកពិតជាត្រៀមចូលនិវត្តន៍មែនដែរឬទេ។ តាមអ្នកនាំពាក្យរូបនេះឱ្យដឹងថា បន្ទាប់ពីចម្លើយរបស់លោកJack Ma ប្រធានាធិបតី Putin បាននិយាយទៅកាន់លោកJack Maថា៖ «ខ្ញុំនឹងមិនចូលនិវត្តន៍។ ខ្ញុំមិនទាន់មានផែនការសម្រាប់រឿងនេះទេ»។
គួររំលឹកថា ប្រធានក្រុមហ៊ុនAlibaba Jack Ma មានផែនការនឹងផ្ទេរតំណែងឱ្យអគ្គនាយកDaniel Zhang នៅឆ្នាំក្រោយនេះ បន្ទាប់ពីធ្វើការសុំលាលែងក្នុងមហាសន្និបាតម្ចាស់ភាគហ៊ុនប្រព្រឹត្តតៅនៅឆ្នាំ២០១៩៕
លីសា