Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា បើក​កិច្ចប្រជុំ​បាន​ធ្វើ​ការពិនិត្យ និង​អនុម័ត​លើ​របៀបវារៈ ចំនួន​បី

spot_img

​ភ្នំពេញ ​៖ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ​។

កិច្ចប្រជុំ​បាន​ធ្វើ​ការពិនិត្យ និង​អនុម័ត​លើ​របៀបវារៈ ចំនួន​បី ៖ ១- ការពិនិត្យ​សំណើសុំ​ផ្លាស់ប្តូរ​តំណាងរាស្ត្រ នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៣៨​រូប​។ ២- ការពិនិត្យ​សមាសភាព​លេខាធិការ សម័យប្រជុំ​រដ្ឋសភា លើក​ទី​១ នីតិកាល​ទី​៦ ចំនួន​៣​រូប​។ ៣- ការពិនិត្យ​សេចក្តីព្រាង​របៀបវារៈ​ទី​៤ និង​ការ​បរិច្ឆេទ បន្ត​សម័យប្រជុំ​រដ្ឋសភា លើក​ទី​១ នីតិកាល​ទី​៦​។​

​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា បាន​កំណត់​យក​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០១៨​ខាងមុខនេះ បន្ត​សម័យប្រជុំ​រដ្ឋសភា លើក​ទី​១ នីតិកាល​ទី​៦ ដែល​មាន​របៀបវារៈ​ចំនួន​១ គឺ​ការសម្រេច​អំពី​សុពលភាព នៃ​អាណត្តិ​របស់​បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ​ចំនួន​៣៨​រូប នីតិកាល​ទី​៦ នៃ​រដ្ឋសភា​៕ ដោយ​ ៖​​ បញ្ញា​ស័ក្តិ​

  

spot_img
×