ភ្នំពេញ ៖ កម្មកររោងចក្រកាត់ដេរ ជីម លី (Ghim Li) រាប់រយនាក់ បានតវ៉ាជាថ្មីម្តងទៀត ដោយបិទផ្លូវជាតិលេខ៤ ត្រង់ចំមុខទីបញ្ជាការកងទ័ពជើងគោក ថ្ងៃទី១៧ ខែ កញ្ញា ឆ្នាំ២០១៨ ដើម្បីទាមទារឲ្យថៅកែរោងចក្រនេះ ដោះស្រាយសំណងអតីតភាពការងារ ជូនពួកគេ ដោយក្រុមកម្មករបានអះអាងថា រោងចក្រនេះត្រូវបានបីទ្វារ ដោយប្តូឈ្មោះ និងប្តូរទីតាំងទៅកន្លែងផ្សេង។
រោងចក្រ ជីមលី ស្ថិតក្នុងសង្កាត់កំបូល ខណ្ឌពោធ៍សែនជ័យ រាជធានីភ្នំពេញ។ ការតវ៉ានេះជាថ្មីរបស់ក្រុមកម្មករនេះ ក្រោយពីទាមទារលុយបំណាច់ឆ្នាំ លុយអត្ថប្រយោជន៍ផ្សេងៗ ច្រើនថ្ងៃមកហើយ តែមិនទាន់បានសម្រេច ៕ ដោយ ៖ កូឡាប