Monday, October 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងរៀបចំដែនដី​ និងអាជ្ញាធររាជធានីភ្នំពេញ ចាប់ផ្តើមវាយរំលំអគាអតីត សណ្ឋាគារអង្គរមានជ័យ អាយុកាល៧៥ឆ្នាំ ដែលទ្រុឌទ្រោមខ្លាំង

ភ្នំពេញ៖ ក្រសួង​រៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់ និងអាជ្ញាធរ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥នេះ បានចាប់ផ្តើមដំណើរការវាយរំលំអគាអតីត «សណ្ឋាគារអង្គរមានជ័យ»​ ដែលមានទីតាំង​ស្ថិតនៅ​ កែងមហាវិថីព្រះមុនីវង្ស និងមហាវិថីកម្ពុជាក្រោម ភូមិ១​ សង្កាត់មនោរម្យ​ ខណ្ឌ​៧មករា​ រាជធានីភ្នំពេញ។
ដំណើរការវាយរំលំអគារនេះ មានការចូលរួមពីលោក យស់​ ឆោមណារ៉ាឌី​ រដ្ឋលេខាធិការ​ក្រសួង​រៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់ និងអាជ្ញាធរខណ្ឌ​៧មករាផងដែរ។ ​

សូមបញ្ជាក់ថា អគារសហកម្មសិទ្ធិ អតីតសណ្ឋាគារអង្គរមានជ័យ មានក្រឡាផ្ទៃបាតទំហំ សរុប៥៩០ម៉ែត្រការ៉េ មានកម្ពស់៦ជាន់ ស្មើនឹង១០៧បន្ទប់។ អគារនេះមានទីតាំងស្ថិតនៅលើផ្លូវកែងរវាងមហាវិថីព្រះមុនីវង្ស និងមហាវិថីកម្ពុជាក្រោម ស្ថិតនៅក្នុងភូមិ១ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ត្រូវបានសាងសង់ឡើង តាំងពីអំឡុងឆ្នាំ១៩៥០ គិតមកដល់បច្ចុប្បន្នសំណង់អគារមានអាយុ ៧៥ឆ្នាំមកហើយ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×