Sunday, July 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តោះម​កមើល គេ​ប្រកួត​ហូប​ម្ទេស​ទាំងអស់គ្នា (​មាន​វីដេអូ​)

​ការប្រកួត​ហូប​ម្ទេស ត្រូវបាន​គេ​ប្រារព្ធ​ធ្វើឡើង​ជា​រឿង​រាល​ឆ្នាំ​នៅក្នុង​ប្រទេស​អង់គ្លេស​។ ការប្រកួត​នោះ ត្រូវបាន​រៀបចំឡើង​ដោយ Clifton Chilli Club ដែល​ជា​ក្លឹប​ម្ទេស​ធំជាងគេ​បំផុត នៅក្នុង​ប្រទេស​អង់គ្លេស​។​

​ក្នុង​ការប្រកួត​នោះ តម្រូវឲ្យ​បេក្ខជន​ទាំងអស់​ហូប​ម្ទេស​តាម​ដំណាក់កាល ដោយ​នៅ​ជុំ​ដំបូងៗ បេក្ខជន​ហូប​ម្ទេស​ដែល​មាន​កម្រិត​ជាតិ​ហឹរទា​ប ហើយ​កម្រិត​ហឹររបស់​វា​នៅ​ចេះតែ​កើន​ឡើង​ខ្ពស់​ទៅៗ​​ទៅតាម​ជុំ​បន្ទាប់​។​

​បើ​តាម​វីដេអូ យើង​ឃើញថា មានបេ​ក្ខ​នារី​ម្នាក់​បាន​ធ្វើ​ការបោះបង់​ចោល​ការប្រកួត​នៅ​ជុំ​ទី ៦ ដោយសារតែ​មិន​អាច​ទ្រាំ​បាន​នឹង​កម្រិត​ហឹ​ររបស់​ម្ទេស ហើយ​នៅ​ជុំ​បន្ទាប់ៗ​ទៀត ក៏​ចេះតែមាន​​បេក្ខជន និង​បេ​ក្ខ​នារី បោះបង់​ចោល​ការប្រកួត​ជា​បន្តបន្ទាប់​ទៀត​។​

​នៅ​ជុំ​ទី ១៥ យើង​ឃើញ​អ្នកមាន​នៅ​សល់​តែបេ​ក្ខ​នារី​ចំនួន ២​នាក់​ប៉ុណ្ណោះ​ដែល​អាច​ទ្រាំ​បាន​នឹង​​កម្រិត​កម្តៅ​របស់​ម្ទេស ហើយ​ទីបំផុត​នៅ​ជុំ​ទី ១៦ ស្ត្រី​ម្នាក់​ក៏​បាន​បោះបង់​ចោល​ការប្រកួត​ទៀត ហើយ​អ្នកឈ្នះ​ក្នុង​ការប្រកួត​នោះ​គឺជា​ស្ត្រី​ម្នាក់​ដែល​មាន​វ័យ​ប្រហែល ៣០​ឆ្នាំ​។​

​ចំពោះ​ការប្រកួត​នេះ ដែល​ត្រូវ​បាន​បង្ហោះ​នៅ​ក្នុង​បណ្តាញ​សង្គម អ្នក​មាន​ប្រើប្រាស់​អ៊ឺន​ធឺ​ណេត បានធ្វើកា​រ​បញ្ជេញមតិ ដោយ​អ្នកខ្លះ បាន​លើកឡើង​ថា តើ​មាន​អ្វី​កើតឡើង​ចំពោះ​ក្រពះ​ពួកគេ​​នៅ​ថ្ងៃ​បន្ទាប់​?

​អ្នកខ្លះ បាន​សួរ​ដូច្នេះ​ថា តើ​មាន​អ្វី​កើតឡើង​នៅ​ពេល​ពួកគេ​បត់ជើង​ធំ​? ចំណែក​អ្នកខ្លះ បាន​និយាយថា តើ​ហេតុអ្វី​ពួកគេ​អាច​ហូប​វា​បាន​ច្រើន​ម្លេះ បើ​ខ្ញុំ​គ្រាន់តែ​ជា​អ្នកមើល​សោះ ក៏មាន​​អារម្មណ៍​ពិបាក​ទៅហើយ​?

​ប្រភព​៖ NTD​

×