ភ្នំពេញ ៖ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានចេញរបាយការណ៍ស្តីពីបច្ចុប្បន្នភាពស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥។
I. នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីន ព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តមបណ្ឌិត Tanaka Akihiko ប្រធានទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់អំពីការបន្តគាំទ្ររបស់ទីភ្នាក់ងារ JICA ចំពោះកិច្ចសហ ប្រតិបត្តិការជាច្រើន មានជាអាទិ៍៖ ការបោសសម្អាតមីន, និងការពង្រីកកំពង់ផ ស្វយ័តក្រុងព្រះសីហនុ។ ឯកឧត្តមបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះអង្គភាព CMAC របស់កម្ពុជា ដែលបានផ្ដល់វគ្គបណ្តុះបណ្តាលបោសសម្អាតមីនមនុស្សធម៌ ដល់អង្គភាព
ផ្តល់សេវាកម្មរដ្ឋក្នុងគ្រាអាសន្នរបស់ប្រទេសអ៊ុយក្រែន។
•សម្ដេចបវរធិបតី បានគូសបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា និងជប៉ុន បានឈានដល់កម្រិត ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជឿជាក់ថា កិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន នឹងត្រូវបានជំរុញនិងពង្រឹងឱ្យកាន់តែស៊ីជម្រៅ និងរឹងមាំថែមទៀត។ សម្ដេចបវរធិបតី បានសម្តែងនូវការគាំទ្រ និងថ្លែងអំណរគុណចំពោះទីភ្នាក់ងារ JICA ដែលបានរួមចំណែក គាំទ្រដល់មូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា ដូចជា ការបោសសម្អាតមីន ការបណ្ដុះបណ្តាលធនធានមនុស្ស និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជាដើម។
II. ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ៖ “កម្ពុជាបានប្រកាន់ជំហរយ៉ាងខ្ជាប់ខ្ជួនក្នុងការដោះស្រាយវិវាទដោយសន្តិវិធី អនុលោមយ៉ាងពេញ
លេញតាមច្បាប់អន្តរជាតិ។ យើងគ្មានបំណងចង់បានអ្វីដែលមិនមែនជារបស់យើងនោះទ”
•នៅថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២៥ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្តី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមកិច្ចប្រជុំចតុភាគី រវាង ប្រទេសកម្ពុជា ថៃ ម៉ាឡេស៊ី និងសហរដ្ឋអាម៉េរិក តាមការអញ្ជើញរបស់ឯកឧត្តម Dato Seri Anwar Bin Ibrahim នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី។ អង្គប្រជុំបានបង្ហាញពី បំណងប្រាថ្នារួម ចំពោះសន្តិភាព និងស្ថិរភាពរវាងកម្ពុជា និងថៃ ក៏ដូចជានៅក្នុងតំបន់ទាំងមូល។ អង្គប្រជុំក៏បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការដោះស្រាយជម្លោះ ដោយសន្តិវិធី ការមិនប្រើកម្លាំង និងការគោរពច្បាប់អន្តរជាតិ។
- ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានមានមតិកោតសរសើរដ៏ស្មោះ ចំពោះប្រទេសម៉ាឡេស៊ីនិង សហរដ្ឋអាម៉េរិក លើកិច្ចខិតខំប្រឹងប្រែងប្រកបដោយស្ថាបនា ក្នុងការសម្របសម្រួល កិច្ចប្រជុំចតុភាគីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារៈសំខាន់ន ការធានាការអនុវត្តឱ្យបានពេញលេញនិងមានប្រសិទ្ធភាពលើលក្ខខណ្ឌបទឈប់បាញ់ និងកិច្ចព្រមព្រៀងទាំងអស់
ដែលសម្រេចបានក្រោមក្របខ័ណ្ឌនៃគណៈកម្មាធិការព្រំដែន ទូទៅ (GBC) គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) និងគណៈកម្មាការ ចម្រុះព្រំដែន (JBC) ដោយបានសង្កត់ធ្ងន់ថា ភាពសុទ្ធចិត្ត ត្រូវតែបង្ហាញតាមរយៈ សកម្មភាពពិតប្រាកដនៅទីកន្លែង។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្នុង នាមជាប្រទេសដែលមានស្លាកស្នាមបង្កដោយជម្លោះជាច្រើនទសវត្សរ៍ ឬអាចថារាប់សតវត្ស ប្រទេសកម្ពុជាដឹងយ៉ាងច្បាស់អំពីផលវិបាកដ៏អាក្រក់នៃសង្គ្រាម។ «ការណ៍នេះបង្ហាញ យ៉ាងច្បាស់ថាហេតុអ្វីបានជាយើងតែងតែចាត់ទុកសន្តិភាពជាទ្រព្យសម្បត្តិដ៏មានតម្លៃ បំផុតរបស់យើង …» ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តថា «កម្ពុជាបានប្រកាន់ជំហរ យ៉ាងខ្ជាប់ខ្ជួនក្នុងការដោះស្រាយវិវាទដោយសន្តិវិធី អនុលោមយ៉ាងពេញលេញតាមច្បាប់ អន្តរជាតិ។
យើងគ្មានបំណងចង់យកអ្វីដែលមិនមែនជារបស់យើងទេ ប៉ុន្តែទន្ទឹមនឹង នោះ យើងនឹងមិនទទួលយកការបាត់បង់នូវអ្វីដែលជាកម្មសិទ្ធិរបស់យើងដោយត្រឹមត្រូវ នោះទេ។ អ្វីដែលយើងស្វែងរកគឺដំណោះស្រាយប្រកបដោយយុត្តិធម៌ មិនលំអៀង និង ផ្អែកលើច្បាប់ ដែលអាចធានាបាននូវសន្តិភាពយូរអង្វែងសម្រាប់ប្រជាជនយើង។» ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីការងារអាទិភាពសំខាន់ៗមួយចំនួន ដែល ភាគីទាំងពីរបានឯកភាពនាពេលថ្មីៗនេះ ដើម្បីរួមគ្នាកាត់បន្ថយភាពតានតឹង កសាងទំនុក ចិត្តឡើងវិញ ពង្រឹងកិច្ចសហប្រតិបត្តិការ រួមមានការដកទៅវិញនូវអាវុធធុនធ្ងន់ ការដោះ មីនមនុស្សធម៌ ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ការគ្រប់គ្រងការតាំងទីលំនៅរបស់ ជនស៊ីវិលនៅតាមព្រំដែន និងការប្រឆាំងព័ត៌មានមិនពិត ជាដើម ។ ឯកឧត្តមឧបនាយក រដ្ឋមន្ត្រី បានគូសបញ្ជាក់ជាថ្មីផងដែរ ពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការធ្វើការជាមួយ ប្រទេសថៃក្នុងនាមជាអ្នកជិតខាងអចិន្ត្រៃយ៍ ក្នុងការបំពេញនូវការទទួលខុសត្រូវរួមដើម្បី ស្តារប្រក្រតីភាព សន្តិភាព ស្ថិរភាព និងវិបុលភាពរវាងប្រទេស និងប្រជាជនទាំងពីរ។
III. នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឱ្យ ឯកឧត្តម Olivier RICHARD ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញ សមត្ថភាពនៃសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
ពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា-ថៃ ឯកឧត្តម លី ធុជ បានគូសបញ្ជាក់ពីជំហររបស់រាជ- រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការ ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងគោរពលើច្បាប់អន្តរជាតិដែលមានជាធរមាន ជា ពិសេសចង់ប្រែក្លាយតំបន់ព្រំដែនជាតំបន់សន្តិភាព។
ឯកឧត្តម Olivier : RICHARD ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានកោតសរសើរ ចំពោះសមិទ្ធផលសម្រេចបានរបស់រាជរដ្ឋាភិបាលក្នុងកិច្ចខិតខំប្រឹងប្រែងបោសសម្អាត មីនអស់រយៈពេលជាង ៣ទសវត្សរ៍។ ជាការឆ្លើយតបនឹងសំណើសម្រាប់ការចូលរួម ដល់សកម្មភាពមីនមនុស្សធម៌ឡើងវិញ ឯកឧត្តម ឯកអគ្គរដ្ឋទូត នឹងរាយការណ៍ទៅ កាន់រដ្ឋាភិបាលបារាំង ដើម្បីពិចារណា។ ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ, ឯកឧត្តម Olivier RICHARD គាំទ្រឱ្យមានសន្តិភាពរវាងប្រទេសកម្ពុជា-ថៃ និងបន្តដោះស្រាយ ជម្លោះដោយសន្តិវិធី។
IV. គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.)—
•នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានផ្ញើញត្តិបន្ទាន់ជូន ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ពាក់ព័ន្ធនឹងការប្រើប្រាស់សម្លេងរំខាន ដែលជាទម្រង់នៃការបំភិតបំភ័យ និងយាយី ផ្លូវចិត្ត នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ពីសំណាក់កងទ័ព ដោយបញ្ជាក់ថា “សកម្មភាពគំរាមកំហែង ការយាយី ឬការប្រព្រឹត្តបែបឃោរឃៅ អមនុស្សធម៌ និងបន្ទាប បន្ថោកចំពោះប្រជាជនកម្ពុជា គឺមិនអាចទទួលយកបានឡើយ ទោះស្ថិតក្រោមកាលៈ ទេសៈណាក៏ដោយ។
•គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានឱ្យដឹងថា “… កងយោធាថៃបានចាក់សម្លេងខ្មោច លងតាមរយៈឧបករណ៍បំពងសម្លេងដែលឮខ្លាំងៗ ចាប់ពីម៉ោង ១០:៤៤ នាទីរសៀល រហូត ដល់ម៉ោង ១២:០៤ នាទី កណ្ដាលអធ្រាត និងបានបន្តចាក់សម្លេងរំខានជាសម្លេងយន្ត ហោះ ពីម៉ោង ៣:២២ នាទី រហូតដល់ម៉ោង ៣:៥៣ នាទី ទាបភ្លឺ ដោយមានគោល បំណងរំខាននិងបំភ័យប្រជាជនកម្ពុជា ដែលរស់នៅក្នុងសហគមន៍ក្បែរៗនោះ។ សម្លេង ទាំងនេះ ត្រូវបានចាត់ទុកជាសម្លេងខ្លាំងនិងមានកម្រិតខ្ពស់ ក្នុងរយៈពេលយូរបានបង្កជាការ រំខានដល់ការទទួលទានដំណេក ធ្វើឱ្យថប់អារម្មណ៍ និងបង្កឱ្យមានការមិនសុខស្រួលផ្លូវ កាយដល់ប្រជាជនរស់នៅក្នុងតំបន់នោះ រួមទាំងស្ត្រី កុមារ ចាស់ជរា ជនមានពិការភាព និងអ្នកជំងឺ។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានស្នើឱ្យ៖
១.ផ្តួចផ្តើមការស៊ើបអង្កេតជាបន្ទាន់
តាមបណ្ដោយព្រំដែនកម្ពុជា-ថៃ បំពានច្បាប់សិទ្ធិមនុស្សនេះ។
អំពីការប្រើប្រាស់សម្លេងរំខានដោយកងទ័ពថ នៅ និងធានាឱ្យមានការទទួលខុសត្រូវចំពោះការរំលោភ
២.អំពាវនាវឱ្យបញ្ឈប់គ្រប់សកម្មភាព ដែលគំរាមកំហែងផ្លូវចិត្តរបស់ប្រជាជនកម្ពុជា ជា
ពិសេសការប្រើប្រាស់សម្លេងរំខាននៅពេលយប់អធ្រាត។
៣.ធានាការការពារ និងការផ្ដល់ជំនួយវេជ្ជសាស្ត្រនិងផ្លូវចិត្តចាំបាច់ផ្សេងៗ ដល់ជនរង គ្រោះ រួមទាំងស្ត្រី កុមារ និងមនុស្សចាស់។
៤.លើកទឹកចិត្តក្នុងការពង្រឹងកិច្ចសន្ទនាតាមព្រំដែនរវាងកម្ពុជានិងថៃដើម្បីទប់ស្កាត់ការ
កើតឡើងវិញនូវភាពតានតឹង និងប្រកាន់ខ្ជាប់ការគោរពតាមស្មារតីកិច្ចព្រមព្រៀងស្តី ពីបទឈប់បាញ់រវាងកម្ពុជានិងថៃ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ គោលការណ៍ ព្រមព្រៀង ១៣ចំណុច នៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការកិច្ចការព្រំដែន ទូទៅរវាងកម្ពុជានិងថៃ។
- អញ្ជើញ OHCHR ចុះមកសង្កេតការណ៍ដោយផ្ទាល់ឱ្យបានឆាប់រហ័សបំផុត នៅតំបន់ ព្រំដែនកម្ពុជា-ថៃ ដែលត្រូវបានរាយការណ៍អំពីការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។
V. គិតត្រឹមថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ជាថ្ងៃទី ៧៦ ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន ១៨រូប ត្រូវបានចាប់ឃុំខ្លួនដោយយោធាថៃ ក្រោយបទឈប់បាញ់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ កម្ពុជាអំពាវនាវឱ្យភាគីថៃ ដោះលែងកងទ័ពកម្ពុជាទាំង ១៨រូប ដោយឥតលក្ខខណ្ឌ ប្រកបដោយ សុខសុវត្ថិភាព និងស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ៕ រក្សាសិទ្ធដោយ៖សុទ្ធលី









