ខេត្តកំពង់ចាម: ផ្លូវបេតុងមួយខ្សែដែលក្រុមហ៊ុនអុឹង ចាន់ឡា ដេញបានមានប្រវែង២៨១២ម៉ែត្រ នៅសាលាសង្កាត់បឹងកុកនាពេលកន្លងទៅ។ ហើយត្រូវបានដំណើរការស្ថាបនានៅភូមិឡឥដ្ឋ សង្កាត់បឹងកុក ក្រុងកំពង់ចាម។ ជាមួយនោះត្រូវបានគេថតបង្ហោះចែកចាយលើបណ្ដាញសង្គមចោទប្រកាន់ថាផ្លូវបេតុងមិនបានដាក់ដែកសរសៃ ដើម្បីឲ្យមានគុណភាពរឹងមាំនោះទេ។
ដើម្បីស្រាយចម្ងល់មហាជនជាក់ស្ដែងនារសៀលថ្ងៃទី១៤តុលាឆ្នាំ២០២៥ គីបានបង្កើតគណៈកម្មការចម្រុះមួយដឹកនាំដោយលោកស្រី សុភ័ក្រ្ត អភិបាលរងខេត្ត លោកប្រាក់ ទិត្យនាយកទីចាត់ការផែនការនិងវិនិយោគខេត្ត លោកឡី មិច នាយករងរដ្ឋបាលសាលាខេត្ត លោកលី សុវណ្ណអភិបាលក្រុងកំពង់ចាម ព្រមទាំងអាជ្ញាធរមូលដ្ឋាន ។ក្នុងនោះក៏មានក្រុមហ៊ុន ប្រជាពលរដ្ឋចូលរួមធ្វើជាសាក្សីដោយឱ្យក្រុមជាងប្រើម៉ាស៊ីនកាត់បេតុងដើម្បីពិនិត្យមើលផ្លូវបេតុងត្រង់កន្លែងដែលគេសង្ស័យថាមិនមានដាក់សសៃដៃក ។ទីបំផុតពេលដែលក្រុមជាងកាត់បេតុងផ្នែកខាងលើទៅក៏ឃើញសរសៃដែកនៅត្រង់ផ្នែកកណ្ដាលហើយបេតុងមានកម្រាស់មួយទឹកកន្លះដោយធ្វើត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស ។ គួររំលឹកថាអ្នកដែលថតបង្ហោះនោះដំបូងឃើញគេក្រាលបេតុងផ្នែកបាតហើយដាក់ការសង្ស័យថាមិនក្រាលដែកសរសៃ ម្ដេចផ្លូវមានគុណភាពតែអ្នកថតនោះមិនបានតាមដានល្អិតល្អន់ធ្វើឲ្យខ្វះចន្លោះប្រហោងតែទីបំផុតខាងក្រុមហ៊ុនដែលដេញផ្លូវបានគឺគេក្រាលដែកសរសៃនៅផ្នែកកណ្ដាលនិងចាក់បេតុងពីលើមួយជាន់ទៀតដើម្បីឲ្យផ្លូវមានគុណភាពតាមស្តង់ដាបច្ចេកទេស។
អ៊ំស្រីឈ្មោះជុំ សាមៀន អាយុ៦៣ឆ្នាំរស់នៅភូមិឡឥដ្ឋ បានប្រាប់ឲ្យដឹងថាគាត់បានមកសាងសង់ផ្ទះថ្មល្វែងនៅទីនេះក្នុងអំឡុងឆ្នាំ២០១៩ ដំបូងផ្លូវមុខផ្ទះរបស់គាត់ជាប្រភេទផ្លូវដី ក្នុងរដូវវស្សាគឺពិបាកជិះម៉ូតូព្រោះបែកភក់ ក្នុងការធ្វើដំណើរទៅវិញទៅមក។ទើបតែមកដល់ឆ្នាំ២០២៥ ដោយមានការគិតគូរពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់បានស្ថាបនាផ្លូវបេតុងមួយខ្សែដោយធ្វើកាត់មុខផ្ទះគាត់នៅថ្ងៃទី១២តុលា ឆ្នាំ២០២៥។ ក្នុងនាមពលរដ្ឋម្នាក់ពិតជាសប្បាយរីករាយនេះជាការគិតគូររបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់។
លោកលី សុវណ្ណ អភិបាលក្រុងកំពង់ចាម ដែលបានចូលរួមពិនិត្យផ្លូវបេតុងបានលើកឡើងថា ដោយមានអ្នកបង្ហោះចែកចាយតាមបណ្ដាញសង្គមថាផ្លូវបេតុងមិនមានក្រាលដែកសរសៃក៏បានហៅអ្នកនោះមកចង្អុលបង្ហាញជាងដើម្បីកាត់បេតុងមួយកំណាត់ពិនិត្យមើលនារសៀលថ្ងៃទី១៤តុលាឆ្នាំ ២០២៥ ទីបំផុតគឺបានឃើញមានដៃកសរសៃនៅត្រង់ផ្នែកកណ្ដាល ដោយក្រុមហ៊ុនធ្វើទៅតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ។ ជាមួយនោះអ្នកបង្ហោះត្រូវបានធ្វើការសុំទោសជាសាធារណៈនៅចំពោះមុខពលរដ្ឋចូលរួមជាសាក្សីផងដែរ។ សូមបញ្ជាក់ថាអ្នកថតបង្ហោះចែកចាយលើបណ្ដាញសង្គមនោះគ្រាន់តែឃើញគេចាក់បេតុងផ្នែកបាតហើយថតយកទៅបង្ហោះ។ដោយមិនបានតាមដានគ្រប់ជ្រុងជ្រោយតែតាមលក្ខណៈបច្ចេកទេសរបស់ក្រុមហ៊ុនគេក្រាលដែកសរសៃនៅកណ្ដាលនិងចាក់បេតុងពីលើមួយជាន់ទៀតឱ្យគ្រប់កម្រាស់មួយទឹកកន្លះ ដែលធ្វើឲ្យផ្លូវរឹងមាំល្អតាមស្តង់ដារ៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី




















